Loading...
សូម​ជ្រើស​រើស​រូប​ទ្វារ​ណា​មួយ ហើយ​មក​ដឹង​ពី​អត្ត​ចរិត​របស់​អ្នក​​ជាមួយ ​ចំណេះ ទាំង​អស់​គ្នា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 02, 2017
ចំនួន​ទស្សនា៖ 1869 លើក

នេះ​គឺ​ជា​ល្បែង​កំសាន្ដ​ដែល​ងាយ​ស្រួល​លេង ហើយ​គួរ​អោយ​ចាប់​អារម្មណ៍​មួយ ដែល​ ​​ បាន​ឃើញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណេត ដែល​វា​អាច​បញ្ជាក់​អោយ​យើង​បាន​ដឹង ពី​អត្តចរិត​របស់​យើង​ បានយ៉ាង​ភ្ញាក់​ផ្អើល។

ទោះ​បី​ជា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ជឿ ឬ​គ្មាន​ជំនឿ​ទៅ​លើ​រឿង​ចិត្តសាស្ដ្រ ហោរាសាស្ដ្រ ឬ​មួយ​ក៏​ការ​ទស្សន៍​ទាយ​ណា​មួយ​ក៏​ដោយ ប៉ុន្តែ​ ​​ យល់ថា​យ៉ាង​ហោច​ណាស់​ក៏​វា​អាច​ផ្ដល់​ជា​ការ​កំសាន្ដ​មួយ​ប្រភេទ ជូន​ដល់​ប្រិយ​មិត្ត​អោយ​បាន​ដឹង​ពី​អត្តចរិត​របស់​ខ្លួន​បាន​ផង​ដែរ។

តោះ​កុំ​អោយ​ខាត​ពេល​យូរ​ទៀត សាក​ស្រម័យ​ថា​អ្នក​ឈរ​នៅ​ពី​មុខ​ទ្វារ​ទាំង​ប្រាំ​ពណ៌​ខាង​ក្រោម​នេះ តើ​ទ្វារ​ដែល​មាន​ពណ៌​មួយ​ណា ដែល​ប្រិយ​មិត្ត​នឹង​ជ្រើសរើស ហើយ​ធ្វើ​ដំណើរ​ទៅ​មុខ​តាម​ទ្វារ​មួយ​នោះ?

cover

 

ប្រសិន​បើ​ប្រិយ​មិត្ត​ជ្រើសរើស​ទ្វារ​ដែល​មាន​ពណ៌​បៃតង!

be766f91a59913340f13f04bbbae7429_1x300ការជ្រើសរើសទ្វារ​មួយ​នេះ​បង្ហាញ​ថា​ប្រិយ​មិត្ត​គឺ​ជា​មនុស្ស​ដែល តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នឹង​អ្នក​ដទៃ ហើយ​ចូល​ចិត្ត​ដើរ​តួ​ជា​អ្នក​បញ្ជូន​សារ។ ចំណុច​ខ្លាំង​មួយ​របស់​អ្នក​នោះ​គឺ ការ​ចេះ​យក​អាសារ និង​មើល​ថែ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន។ អ្នក​គឺ​ជា​មនុស្ស​រស់រវើក ហើយ​ពោរ​ពេញ​ទៅ​ដោយ​គំនិត​វិជ្ជមាន។ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​មួយ​ អ្នក​គឺ​ដាក់ចិត្ត​កាយ​ដើម្បី​ធ្វើ​កិច្ចការ​នោះ ១០០%។ អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់​និង​ដោះ​ស្រាយ​បញ្ហា​អោយ​អ្នក​ដទៃ ហើយ​តែង​តែ​មាន​យោបល់​ និង​ការ​លើក​ទឹក​ចិត្ត​ល្អៗ​ដើម្បី​ពួកគេ​ជានិច្ច ហើយ​មូល​ហេតុ​មួយ​នេះ​ហើយ​ដែល​មិត្ត​ភក្ដ​របស់​អ្នក​តែងតែ​រត់​រក​រូប​អ្នក​មុន​គេ​ នៅ​ពេល​ដែល​ពួក​គេ​មាន​ទុក្ខ​កង្វល់។

 

ប្រសិន​បើ​ប្រិយ​មិត្ត​ជ្រើសរើស​ទ្វារ​ដែល​មាន​ពណ៌​ខៀវ!

87b4a893e452bc334c9d8b264fa01e55_1x300ជម្រើស​មួយ​នេះ​បាន​បង្ហាញ​ថា​ ប្រិយ​មិត្ត​គឺ​ជា​មនុស្ស​ដែលមាន​​ដឹង​ខ្ពង់​ខ្ពស់ ហើយ​និង​មាន​សមត្ថភាព​ពិសេស។ អ្នក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើ​គំនិត​ដើម្បី​ធ្វើ​ការ​វិភាគ​បញ្ហា​ណា​មួយ ហើយ​ជាមនុស្ស​ដែល​មាន​ចិត្ត​ធ្ងន់​មិន​ងាយ​ខឹង​ផ្ដេស​ផ្ដាស់។ អ្នក​ក៏​ជា​មនុស្ស​ដែល​មានវិន័យ​ចំពោះ​ខ្លួន​ឯង ហើយ​ការ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង​ដោយ​គ្មាន​នរណា​អាច​ធ្វើ​បាន​នោះ គឺ​ជា​អត្ត​សញ្ញាណ​របស់​អ្នក។

 

ប្រសិន​បើ​ប្រិយ​មិត្ត​ជ្រើសរើស​ទ្វារ​ដែល​មាន​ពណ៌​ក្រហម!

7d941d1de2adc3cf45dfce7a5b4b2208_1x300ប្រសិន​បើ​ប្រិយ​មិត្ត​ធ្វើ​ការ​ជ្រើសរើស​ទ្វារ​ពណ៌​ក្រហម នោះ​បញ្ជាក់​ថា​ប្រិយ​មិត្ត​គឺ​ជា​មនុស្ស​ដែល​យល់​ពី រចនាបថ​ណា​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​ពី​គេ ហើយ​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ។ អ្នក​ជា​មនុស្ស​ដែល​អាច​សំរេច​ចិត្ត​បាន​ភ្លាមៗ ហើយ​តែង​តែ​មាន​ដំណោះ​ស្រាយ​ច្បាស់​លាស់​នៅ​ក្នុង​ចិត្ត​ចំពោះ​បញ្ហា​ណា​មួយ។ ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​មាន​គំនិត​ផ្ទាល់​ខ្លួន អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​អត្តចរិត​រឹង​មាំ​ និង​ពិសេស។ អ្នក​គឺ​ជា​មនុស្ស​ដែល​មាន​ហេតុផល ហើយ​មាន​ទិស​ដៅ​ច្បាស់​លាស់។

 

ប្រសិន​បើ​ប្រិយ​មិត្ត​ជ្រើសរើស​ទ្វារ​ដែល​មាន​ពណ៌​ស្វាយ!

fb75ab6cc0aeaab3bfc221d862cec241_1x300ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​មាន​មន្ដ​ស្នេហ៍​យ៉ាង​អាថ៍កំបាំង ហើយ​ជាមនុស្ស​ដែល​មាន​សមត្ថភាព​សិល្បៈ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន។ អ្នក​ជា​មនុស្ស​ដែល​រួសរាយ​បំផុត ចេះ​ជួយ​យក​អសារ​អ្នកដទៃ ហើយ​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​សង្កេត​របស់​អ្នក តែង​តែ​ជួយ​អ្នក​នូវ​រាល់​គ្រប់​ស្ថានការណ៍​នៅ​ក្នុង​ជីវិត។ អត្តចរិត​ស្ងៀម​ស្ងាត់​ និង​ភាព​ទាក់ទាញ​ដ៏​លើស​លប់ គឺ​ជា​អត្តសញ្ញាណ​របស់​អ្នក។ អ្នក​គឺ​ជា​មនុស្ស​ដែល​ពោរ​ពេញ​ទៅ​ដោយគំនិត​ថ្មីៗ និង​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ។

 

ប្រសិន​បើ​ប្រិយ​មិត្ត​ជ្រើសរើស​ទ្វារ​ដែល​មាន​ពណ៌​ប្រផេះ!

96d4843f6006faa7d793a31031bddb68_1x300ប្រិយមិត្ត​គឺ​ជា​មនុស្ស​ដែល​តែងតែ​លើក​យក​បញ្ហា​មក​និយាយ​ ដោយ​ប្រុងប្រយ័ត្ន ហើយ​ចូលចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់។ ចំពោះ​រឿង​ស្នេហា អ្នក​គឺ​ជា​មនុស្ស​ដែលចូល​ចិត្ត និង​ចាប់​អារម្មណ៍​ទៅលើ​ភាព​តុល្យភាព​ រវាង​ស្នេហា​និង​ការ​ងារ។ ការ​បំពេញ​ការ​ងារ​ដោយ​មិន​ខ្លាច​នឿយហត់ គឺ​ជា​អាទិភាព​ចំបង​សំរាប់​អ្នក។ អ្នក​មិន​ឈប់​សំរាក​កណ្ដាល​ទី​ឡើយ ​ប្រសិន​បើ​ការ​ងារ​របស់​អ្នក​មិន​ទាន់​ត្រូវ​បាន​បញ្ចប់ ហើយ​អ្នក​អាច​សប្បាយ​រីករាយ​បាន​លុះ​ត្រា​តែ​អ្នក​បាន​បញ្ចប់​វា​ជា​មុន​សិន។ អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​រស​និយម ឆើតឆាយ​និង​ទាន់​សម័យ និង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​សន្តិភាព។

 

បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ហើយ តើ​លោក​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​តើ​ពិត​ទេ? ហើយ ​​ ពិត​ជា​រីករាយ​ប្រសិន​បើ​អត្ថបទ​នេះ បាន​ជួយ​អោយ​អារម្មណ៍​ប្រិយមិត្ត​បាន​ស្រោះ​ស្រាយ។ សូម​ជូន​ពរ​អោយ​ប្រិយមិត្ត​សំណាងល្អ និង​រីករាយ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes