Loading...
ហេតុ​ផល​សំខាន់​ ៣ ដែល​ធ្វើ​អោយ​​មនុស្ស​ម្នាក់​មាន​ការ​ផ្លាស់​ប្ដូរ
Change for the better
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 29, 2018
ចំនួន​ទស្សនា៖ 578 លើក

នរណាក៏ដូចជានរណាដែរ អោយតែពេលវេលាដើរទៅមុខ ពួកគេសុទ្ធតែបានផ្លាស់ប្តូរ មិនថាតិចរឺច្រើន វិជ្ជមាន​រឺ​មួយ​ក៏​អវិជ្ជមាននោះទេ។ ប៉ុន្តែមិនមែនគ្រប់ការផ្លាស់ប្តូរទាំងអស់សុទ្ធតែមានប្រយោជន៍ល្អទាំងអស់នោះដែរ ខណៈដែលភាពផ្លាស់ប្តូរមួយចំនួនទៀតអាចជារឿងល្អមួយសម្រាប់ពួកគេ និងមនុស្សជុំវិញខ្លួនផ្ទាល់។

ដើម្បីសិក្សាអោយដឹងថា ហេតុអ្វីបានមនុស្សម្នាក់បែរជាផ្លាស់​ប្តូរខ្លួនឯងអោយទៅជាមនុស្សមួយទៀតផ្សេង មានកត្តាច្រើនណាស់ដែលគេត្រូវពិចារណា តាំងពីមនុស្ស និងបរិស្ថានជុំវិញខ្លួនរបស់ពួកគេជាដើម។ ក្នុងកត្តាទាំងអស់នោះ មានកត្តាធំៗបីសំខាន់បំផុត ដែលជារឿយៗបានធ្វើអោយមនុស្សផ្លាស់ប្តូរ ដោយក្នុងនោះមានដូចជា៖

 

១) ពួកគេរៀនសូត្រ​និង​ចេះដឹង​បានច្រើនជាងមុន

មនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរដោយសារតែគេពួកគេទទួលបានចំនេះដឹង និងបទពិសោធន៍ច្រើនជាងមុន។ ភាគច្រើនហេតុផលនេះតែងធ្វើអោយមនុស្សផ្លាស់ប្តូរទៅជាមនុស្សល្អជាងមុន ព្រោះពួកគេដឹងថាអ្វីដែលល្អសម្រាប់ពួកគេដែលត្រូវអោយពួកគេប្រកាន់យក ហើយអ្វីដែលមិនល្អដែលត្រូវអោយគេបោះបង់។

 

២) ពួកគេឈឺចាប់ ឬ​ទទួល​ការ​ប៉ះទង្គិច​ខ្លាំងក្លា​ណាមួយ

ភាពឈឺចាប់ គឺជាហេតុផលចម្បងមួយទៀតដែលធ្វើអោយមនុស្សផ្លាស់ប្តូរដែរ ប៉ុន្តែកត្តាទី២នេះអាចនឹងធ្វើអោយមនុស្សប្តូរទៅជាល្អជាងមុន រឺអាក្រក់ជាងមុន អាស្រ័យទៅតាមការយល់ឃើញរបស់បុគ្គល​ម្នាក់ៗ។ ភាពឈឺចាប់ធ្វើអោយពួកគេកែប្រែ ព្រោះពួកគេមិនចង់អោយរឿងដដែលនោះកើតមានលើរូបគេម្តងទៀត​នោះ​ទេ។

 

៣) ពួកគេធុញ​ទ្រាន់​នឹងភាពដដែលៗ

កត្តាចម្បងទី៣ គឺកើតឡើងដោយសារតែសាមីខ្លួនធុញនឹងភាពដដែលរបស់ខ្លួន អញ្ចឹងហើយទើបបានជាខ្លួនចង់ស្វែងរកអ្វីដែលថ្មីមកសាកល្បង រឺអនុវត្ត។ កត្តាទី៣នេះក៏ភាគច្រើនធ្វើអោយពួកគេកែប្រែជាមនុស្សប្រសើរជាងមុនផងដែរ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes