Loading...
កិច្ចការ​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ថ្ងៃ ដើម្បី​បាន​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យប់
6594530
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 15, 2018
ចំនួន​ទស្សនា៖ 786 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា ការ​គេង​មិន​បាន​ស្កប់​ស្កល់ និង​គ្រប់​គ្រាន់ គឺ​ពិត​ជា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព​ច្រើន​ខ្លាំង​ណាស់។ ហេតុ​ដូច​នេះ​ប្រការ​ចាំ​បាច់​បំផុត​យើង​ត្រូវ​តែ ព្យាយាម​គេង​អោយ​បាន​គ្រប់​គ្រាន់​នឹង​ស្កប់​ស្កល់។ ខាង​ក្រោម​នេះ ​​ សូម​ធ្វើ​ការ​បង្ហាញ​នូវ​គន្លឹះ​ខ្លីៗ ទាក់​ទង​នឹង «កិច្ចការ​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ថ្ងៃ ដើម្បី​បាន​គេង​លក់​ស្កប់​ស្កល់​នៅ​ពេល​យប់» ដើម្បី​ចែក​ជូន​ទៅ​ដល់​ប្រិយមិត្ត​បាន​ជ្រាប​ទាំង​អស់​គ្នា៖

 

១) ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ថ្ងៃ

ជា​ការ​ពិត​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ នឹង​ធ្វើ​អោយ​អ្នក​គេង​លង់​លក់ បាន​ស្កប់​ស្កល់។ ដើម្បី​អោយ​ការ​ហាត់​ប្រាណ​កាន់​តែ​មាន​ប្រសិទ្ធភាព សូម​ចេញ​ទៅ​ខាង​ក្រៅ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ ​មុន​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ត្រូវ​ជៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ នៅ​មុន​ពេល​ចូល​គេង។

 

២) ជ្រើសរើស​របប​អាហារ​ពេល​ល្ងាច​ដែល​ល្អ​ចំពោះ​ដំណេក

នំ​កូគី ​ទឹក​ដោះ​គោ​ស្រស់​មួយ​កែវ អាច​ធ្វើ​អោយ​លោក​អ្នក​គេង​លក់​ស្កប់​ស្កល់​បាន។ ជៀសវាង​ការ​ញ៉ាំ​អាហារ​ក្នុង​ចំនួន​ច្រើន​ខ្លាំង​ ឬ​ទទួល​ទាន​គ្រឿង​ស្រវឹង ពី​ព្រោះ​វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណេក​របស់​អ្នក។

 

៣) ដាក់​កាល​វិភាគ​ក្នុង​ការ​ទទួល​ទាន​ដំណេក

មនុស្ស​ទូ​ទៅ​ត្រូវ​ការ​ពេល​គេង ចាប់​ពី ៧ ដល់​ ៩​ម៉ោង។ អ្នក​ជំនាញ​ជាច្រើន​ជឿជាក់​ថា ការ​កំណត់​ពេលវេលាចូល​គេង និង​ភ្ញាក់​ពី​គេង​អោយ​បាន​ទៀងទាត់ ក៏​អាច​ធ្វើ​អោយ​រាង​កាយ​អ្នក មាន​ភាព​ស៊ាំ​ និង​គេង​លង់លក់​ស្កប់​ស្កល់​ផង​ដែរ។

 

៤) កាត់​បន្ថយ​ការ​គិត និង​ការ​ប្រើប្រាស់​ខួរក្បាល​ខ្លាំង​នៅ​ពេល​ល្ងាច

មុន​ពេល​ចូល​គេង អ្នក​គួរ​តែ​កុំ​ព្យាយាម​គិត ពី​បញ្ហា​នៅ​ពេល​ថ្ងៃ​ច្រើន​ខ្លាំង​ពេក គួរ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ ត្រឹម​ម៉ោង​កំណត់​ណា​មួយ ហើយ​បន្ទាប់​ពី​នោះ អ្នក​អាច​ព្យាយាម​ធ្វើ​អារម្មណ៍​អោយ​ស្ងប់ ដើម្បី​ការ​គេង​លង់លក់​ស្កប់​ស្កល់។ ​​ សូម​ធ្វើ​ការ​ណែនាំ​អោយ​ប្រិយមិត្ត ធ្វើ​ការ​អាន​សៀវភៅ មុន​ពេល​ចូល​គេង​ កន្លះ​ម៉ោង ពីព្រោះ​វា​ក៏​អាច​ធ្វើ​អោយ​អារម្មណ៍​របស់​យើង​ ធូរស្រាល​បាន​ច្រើន​ផង​ដែរ ប៉ុន្តែ​សូម​ជៀស​វាង​កុំ​ប្រើប្រាស់​ទូរស័ព្ទ ឬ​ឧបករណ៍​អេឡិចត្រូនិច​មុន​ពេល​ចូល​គេង​អោយ​សោះ។

 

៥) ប្រសិន​បើ​អ្នក​ទម្លាប់​គេង​ថ្ងៃ គួរ​កាត់​បន្ថយ ឬ​ប្រើ​ពេល​តិចតួច​បាន​ហើយ

អាការៈ​ងងុយ​នៅ​ពេល​ថ្ងៃ គឺ​បណ្ដាល​មក​ពី​ការ​គេង​មិន​គ្រប់​គ្រាន់​របស់​យើង​កាល​ពី​យប់​មុន។ ប្រសិន​បើ​ប្រិយមិត្ត​មាន​ទម្លាប់​គេង​ថ្ងៃ សូម​ព្យាយាម​គេង​តែ​បន្តិច​បន្តួច​បាន​ហើយ ប៉ុន្តែ​សូម​កុំ​គេង​នៅ​ពេល​ល្ងាច​ខ្លាំង​ពេក ពីព្រោះ​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​ការ​គេង​ពេល​យប់​របស់​អ្នក។

 

៦) កាត់​បន្ថយ​ទទួល​ទាន​ភេសជ្ជៈ ឬ​អាហារ​ដែល​ប៉ះពាល់​ដល់​ដំណេក

ការ​ទទួល​ទាន​កាហ្វេ ក្រោយ​អាហារ​ពេល​ថ្ងៃ​រួច គួរ​តែ​ជៀសវាង​ប្រសិន​បើ​អ្នក​ជៀស​បាន ខណៈ​ដែល​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ពិបាក​នឹង​ទទួល​ទាន​ដំណេក​នៅ​ពេល​យប់។ កាហ្វេ​អាច​ត្រូវ​ការ​ពេល​ចាប់​ពី ៣ ទៅ ៥​ម៉ោង មុន​ពេល​រាង​កាយ​របស់​យើង​ចម្រស់​វា​ចេញ​អស់ ប៉ុន្តែ​សម្រាប់​មនុស្ស​ខ្លះ​វិញ រាង​កាយ​ពួក​គេ​អាច​ត្រូវ​ការ​ពេល​រហូត​ដល់ ១២​ម៉ោង។ សូម​ព្យាយាម​ត្រួត​ពិនិត្យ ពីរបប​អាហារ​របស់​អ្នកអោយ​បាន​ល្អិតល្អន់​ ភេសជ្ជៈ និង​អាហារ​ខ្លះ​អាច​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ទាំង​ដែល​អ្នក​មិន​បាន​ដឹង​ក៏​មាន។

 

៧) ព្យាយាម​ធ្វើ​លំហាត់​ប្រាណ ដែល​ងាយៗ និង​ផ្ដល់​ការ​លំហែ​សម្រាប់​រាង​កាយ

ការ​ធ្វើ​ហាត់​យោហ្គា ការ​អង្គុយ​តាំង​សម្មាធិ នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ដែល​រំញោច​សាច់​ដុំ​តិចៗ​ ក៏​អាច​ជួយ​អោយ​អ្នក​គេង​បាន​ស្កប់​ស្កល់​ដែរ។

 

៨) ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​អ្នក​ជំនាញ

ប្រសិន​បើ​អាការៈ​នៃ​ការ​គេង​មិន​លក់​របស់​អ្នក មាន​សភាព​ធ្ងន់​ធ្ងរ ហើយ​ចំណុច​ខាងលើ​ទាំង​ប៉ុន្មាន​មិន​អាច​ជួយ​បាន សូម​ធ្វើ​ការ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់ ពី​គ្រូពេទ្យ​ឬ​អ្នក​ជំនាញ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes