Loading...
មេរៀន​ដ៏​មាន​តម្លៃ​ក្នុងជីវិត ៥​ចំនុច ដែលអ្នក​មិនធ្លាប់​ចាប់អារម្មណ៍
Happiness
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 04, 2018
ចំនួន​ទស្សនា៖ 619 លើក

ពាក្យស្លោកជាច្រើនបានបង្រៀនអោយយើងចេះចង់មានបាន និងជោគជ័យក្នុងជីវិត។ មានវិធីជាច្រើនអាចជួយអោយអ្នកមានភាពជោគជ័យក្នុងជីវិត ប្រសិនបើអ្នកមានបំណងប្រាថ្នាច្បាស់លាស់ពិតប្រាកដមែន។ មនុស្សមួយចំនួនគិតរិះរកពីវីធីជួយអោយខ្លួនជោគជ័យដោយខ្លួនឯង។ មនុស្សខ្លះទៀតរៀនតាមបទពិសោធន៍អ្នកជោគជ័យ និងអានសៀវភៅជាដើម។ ប្រសិនបើអ្នកកំពុងតែក្រ ហើយមិនដឹងធ្វើយ៉ាងដូចម្តេចដើម្បីជៀសឆ្ងាយពីការលំបាកមួយនេះ អ្នកត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងជីវិត។ ពេលនោះហើយអ្នកត្រូវក្រោកឈរឡើង ហើយសួរខ្លួនឯងថា តើពិតជាចង់មានបាន និងជោគជ័យដែរឫអត់? បើអ្នកពិតជាចង់មែន អ្នកគួរតែរៀនធ្វើតាមចំណុចខាងក្រោមនេះ៖

 

១) ធ្វើខ្លួនអោយសប្បាយ

មនុស្សដែលជោគជ័យភាគច្រើនតែងតែរៀនហ្វឹកហាត់ចិត្តខ្លួនឯងអោយសប្បាយគ្រប់ពេល ទោះបីស្ថានការមិនអំណោយផលក៏ដោយ។ ការហ្វឹកហាត់នេះគឺពិតជាពិបាក ហើយចំណាយពេលច្រើន ប៉ុន្តែនៅពេលអ្នករៀនចេះហើយអ្នកអាចគ្រប់គ្រងជីវិតអ្នកបានយ៉ាងងាយស្រួល។ មិនថាក្នុងស្ថានការណ៍ណា គ្រប់គ្នាមិនដឹងថាអ្នកកើតទុក្ខទេ នេះហើយអ្នកមានឱកាសច្រើនបំផុតដើម្បីភាពរីកចំរើន និងការអភិវឌ្ឃន៍ខ្លួន។ ហើយការរៀនធ្វើបែបនេះ ក៏ជួយអោយអ្នកមិនសូវមានពេលពិបាកចិត្តច្រើន ហើយគិតតែរឿងសប្បាយៗ។ ជីវិតយើងមានតែម្តងទេ ដូច្នេះត្រូវប្រើប្រាស់ជីវិតអោយមានតម្លៃ។

 

២) ធ្វើអ្វីដែលអ្នកចូលចិត្ត និង ស្រឡាញ់អ្វីដែលអ្នកធើ្វ

អ្នកអាចមិនសម្រេចចិត្តយកការងារអ្វីមួយមកធ្វើបាន តែប្រសិនបើអ្នកសម្រេចចិត្តយកមកធ្វើហើយ អ្នកគួរតែដាក់ចិត្តធ្វើការងារនោះ។ ការងារនីមួយៗ សុទ្ធតែមានតម្លៃ និងសារៈសំខាន់រៀងៗខ្លួន ដូចនេះអ្នកគួរតែ រៀនស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ហើយធ្វើអោយអស់ពីចិត្តទើបអ្នកអាចដឹងពីគុណតម្លៃនៃការងារដែលអ្នកកំពុងធ្វើ។ សមិទ្ធិផលនៃការងារមួយមិនអាចសម្រេចបានក្នុងរយៈ មួយនាទិទេ ដូច្នេះពេលអ្នកដឹងពីគុណតម្លៃនៃការងារណាមួយ​ហើយ អ្នកអាចដាក់ចិត្តធ្វើព្រោះអ្នកដឹងពីសមិទ្ធិផលដែលការងារនោះអាចផ្តល់អោយ។

 

៣) អរគុណដែលអ្នកមានជីវិត

ពេលវេលាដើរទៅលឿនណាស់ ដូចេ្នះហើយគ្រប់ដង្ហើមចេញចូលគឺពិតចាសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា។ កុំយកអតីតកាលឈឺចាប់ ឫដេកព្រួយពីអនាគតដែលមើលមិនឃើញ មកលាយឡំនឹងជិវិតដ៏មានសារៈសំខាន់ប្រចាំថ្ងៃរបស់យើង។ រស់នៅក្នុងសម្រោលអតីតកាលគឺគ្មានប្រយោជន៍ ហើយការបារម្ភហូសហេតុក៏មិនផ្តល់អ្វីដល់អ្នកវិញដែរ។ អ្នកគួរផ្តោតទៅលើបទពិសោធន៍កន្លងមករបស់អ្នក ហើយមើលថាវាអាចប៉ះពាល់ ឫ ផ្លាស់ប្តូរយើងដូចម្តេចខ្លះ។ មួយនាទីៗ ដើរទៅលឿនណាស់ ដូចនេះអ្នកគួររស់នៅជវិតអ្នកអោយមានន័យ។

 

៤) អ្វីគ្រប់យ៉ាងកើតឡើងក្នុងមួយបប្រិចភ្នែក

អ្វីគ្រប់យ៉ាងអាចកើតឡើងដោយខ្លី ក្នុងមួយប្រប្រិចភ្នែកតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលរឿងល្អកើតឡើងចំពោះអ្នក អ្នកគួរតែក្តាប់ពេលវេលា និងឱកាសអោយបាន ហើយអរគុណទេវតាដែលផ្តល់រឿងនេះដល់អ្នក។ ពេលខ្លះរឿងអាក្រក់ក៏កើតចំពោះអ្នកដូចគ្នា អ្នកមិនគួរស្តាយក្រោយ ឫពិបាកចិត្តយូររាំរៃពេកនោះទេ ព្រោះថារឿងអាក្រក់និង កន្លងផុត ហើយរឿងល្អនិងអាចចូលមកវិញ។ ជីវិតមនុស្សតែងតែអញ្ជឹង ជួនកាលអ្នកអាចខ្ពស់កប់ពពក ពេលខ្លះទៀតអ្នកដូចជន្លេនជ្រកដី។ មិនថារឿងល្អក្តី រឿងអាក្រក់ក្តី វាសុទ្ទតែបានផ្តល់មេរៀនដល់អ្នកក្នុងជីវិត ដូចនេះហើយ អ្នកគួរតែក្តាប់ឳកាសអោយបានពីព្រោះរឿងគ្រប់យ៉ាងអាចកើតឡើងតែក្នុងមួយបប្រិចភ្នែកតែប៉ុណ្ណោះ។

 

៥) រៀន​សង្កេត និង​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្វីៗ​ដែល​វិជ្ជមាន

ការដែលអ្នកចេះសង្កេតមើលពិភពលោកជុំវិញរបស់អ្នក បង្រៀនអ្នកនូវមេរៀនសំខាន់ៗជាច្រើននៅក្នុងជីវិត។ អ្នកអាចរៀននូវពីអ្វីៗនៅជុំវិញខ្លួនអ្នក ហើយផ្លាស់ប្តូរការគិតរបស់អ្នក។ វាអាចធ្វើអោយអ្នកជម្នះនូវការភ័យខ្លាចរបស់អ្នក ដើម្បីចាប់យកចំណង់ចំណូលចិត្តអ្វីមួយ។ ពិភពលោកនេះធំណាស់ ហើយយើងកើតមកគឺដើម្បីរៀនមើល និងរៀនសង្កេតពីអ្វីជុំវិញខ្លួនយើង ដូច្នេះហើយមានពេលខ្លះអ្នកអាចមិនយល់ពីអ្វីមួយដែលបានកើតឡើង។ កុំតូចចិត្ត ឫបោះបង់ចោល ពីព្រោះថាកំហុសអាចបង្រៀនអ្នក អោយអ្នកចេះអភិវឌ្ឍន៍ខ្លួនតទៅមុខទៀត​បាន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes