Loading...
មក​ស្គាល់​និយមន័យ​នៃ​ពាក្យ​សហគ្រិន​ទាំងអស់គ្នា
1
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 26, 2017
ចំនួន​ទស្សនា៖ 7143 លើក

តើអ្នក​ធ្លាប់​បាន​ឃើញ​និង​ស្គាល់​ពាក្យ "សហគ្រិន" ដែរឬ​ទេ? ប្រសិន​ជាមិន​ធ្លាប់​បានស្គាល់ ឬ​បានស្គាល់​ហើយ​ប៉ុន្តែ​មិនទាន់​យល់ពី​ពាក្យនេះ​ច្បាស់​ទេ តោះមកអាន​អត្ថបទ​ខាងក្រោម​ដើម្បី​ស្វែង​យល់​ពី​អត្ថន័យ​នៃពាក្យ​នេះ​ជាមួយ​ ទាំងអស់គ្នា៖

សហគ្រិន​គឺជាមនុស្ស ឬ ក្រុម​មនុស្ស​ដែលមាន​គំនិត​ផ្ដួចផ្ដើម​ដោយ​ធ្វើការ​បណ្ដាក់ទុន​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពីឱកាស​ណាមួយ នឹង ជាអ្នក​ធ្វើ​ការ​សំរេច​ចិត្តពី​វិធីសាស្ដ្រ និង យុទ្ធសាស្ដ្រ ក្នុង​ការ​បង្កើត​ផលិតផល​ឬ​ក្នុងការ​ផ្គត់ផ្គង់​សេវាកម្ម​ណាមួយ។ សហគ្រិន​គឺជា​អ្នក​ប្រថុយ​ក្នុងការ​ចំណាយ​ដើមទុន​ ជា​អ្នក​ត្រួត​ពិនិត្យដំណើរការ និង ជាអ្នក​គ្រប់គ្រង​សកម្មភាព​ពាណិជ្ជកម្ម​ណាមួយ។ ជា​ធម្មតា​សហគ្រិន​អាចជា​ម្ចាស់​កម្មសិទ្ធ​តែម្នាក់ អាចជា​ដៃគូ ឬ​អាចជា​អ្នក​ដែល​មានភាគលាភ​ចំនួន​ច្រើន​នៅក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម ឬ សាជីវកម្មណាមួយ។

យោង​តាម​សេដ្ឋវិទូ​លោក Joseph Alois Schumpeter (១៨៨៣ - ១៩៥០) សហគ្រិន​គឺមិន​មែន​ជាមនុស្ស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ដោយ​មាន​ការ​ជំរុញ​ឬ​មើល​ឃើញ​ពី​ផល​ប្រយោជន៍នោះ​ទេ ប៉ុន្តែ​ពួកគេ​ចាត់ទុក​ផលប្រយោជន៍​ជា​ឧបករណ៍​សំរាប់​ធ្វើការវាស់​ស្ទង់​ពី​សមិទ្ធផល​ និង ភាព​ជោគជ័យ​របស់​ពួកគេ។ លោក Schumpeter បាន​រក​ឃើញ​ថា​សហគ្រិន​មាន​អត្តចរិត​ស្រដៀង​គ្នា​ដូច​ខាង​ក្រោម៖

  1. ពួកគេ​ផ្ដល់​តំលៃ​លើ​ការពឹងផ្អែក​លើ​ខ្លួនឯង
  2. ពួកគេ​ព្យាយាម​ស្វែងរក​នូវ​អ្វី​ដែលថ្មី​និង​មិន​ធ្លាប់​មាន​ពីមុន​តាមរយៈ​ការអនុវត្ត​មួយ​ដែល​ល្អ​ឥត​ខ្ចោះ
  3. ពួក​គេ​មាន​សុទិដ្ឋិនិយម​ខ្ពស់​ និង
  4. ពួក​គេ​តែង​តែ​ពេញចិត្ត​ប្រឈមមុខ​ជាមួយ​នឹង​បញ្ហា និង ហានិភ័យ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes