Loading...
គន្លឹះ​៥យ៉ាង ដើម្បី​អោយ​ម្ដាយ​ក្មេក​​ស្រលាញ់​អ្នក​ដក​ចិត្ត​មិន​រួច
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 07, 2018
ចំនួន​ទស្សនា៖ 960 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

បញ្ហាម្តាយក្មេក និងកូនប្រសារ​ស្រី នៅតែជាបញ្ហាដ៏ធំមួយនៅក្នុងចំណងគ្រួសារជាច្រើនដែលមានកើតឡើងមកទល់នឹងសព្វថ្ងៃនេះ។ វាមិនមែនជារឿងដែលទើបនឹងកើតមាននៅក្នុងសង្គមនោះទេ ដែលម្តាយក្មេក និងកូនប្រសារ (ជាពិសេសគឺកូនប្រសារស្រី) មិនសូវជាត្រូវធាតុគ្នានោះ ពោលគឺបញ្ហានេះមានតាំងពីយូរណាស់ហើយ។

ប៉ុន្តែថ្វីត្បិតតែបញ្ហាមួយនេះតែងតែកើងមានឡើង វាក៏មិនមែន​មាន​ន័យ​ថា​គ្មាន​ដំណោះ​ស្រាយ​នោះ​ដែរ។ ខាងក្រោមនេះ Admin សូម​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​វិធីសាស្ត្រទាក់ចិត្តម្តាយក្មេកអោយស្រលាញ់អ្នកបានយ៉ាង​មានប្រសិទ្ធិភាព៖

 

១) គោរពស្រលាញ់ម្តាយក្មេកឲ្យ​ដូចម្តាយបង្កើត

មិនថាជាម្តាយក្មេក រឺម្តាយបង្កើតរបស់ខ្លួននោះទេ អ្នកគួរតែមានការគោរពស្រលាញ់ចំពោះពួកគាត់ដូចគ្នា។ ជួនកាល ដោយសារតែអ្នកមិនបានបញ្ចេញក្តីស្រលាញ់ចំពោះម្តាយក្មេកអោយគាត់បានឃើញ ដូច្នេះហើយទើបបានគាត់មិនសូវជាមានភាពជិតស្និទ ឬក៏មានអារម្មណ៍ជាគ្រួសារតែមួយជាមួយនឹងអ្នក។

 

២) ដឹងថាម្តាយក្មេកចង់បានអ្វី

ពេលខ្លះម្តាយក្មេករបស់អ្នកអាចជាមនុស្សចាស់ទៅហើយ ដូច្នេះគាត់ឆាប់មានអការៈខឹងសម្បារ​ច្រើន។ ដូច្នេះអ្នកគួរតែដឹងថាតើម្តាយក្មេករបស់អ្នកត្រូវការអ្វី។ មានពេលខ្លះរបស់បន្តិចបន្តួចដូចជាការទិញកាដូ ចំនីអាហារ ឬការយកចិត្តទុកដាក់ពីអ្នកនឹងធ្វើអោយពួកគាត់រំភើបចិត្តហើយងាកមកស្រលាញ់អ្នក​ខ្លាំង​ថែម​ទៀត​ផង។

 

៣) កុំប្រើប្រាស់សម្តីគម្រោះគម្រើយដាក់ប្តី រឺមើលងាយប្តី

ឳពុកម្តាយណាក៏ស្រលាញ់កូនៗខ្លួនឯងដែរ មិនថាទោះបីជាគេជាមនុស្សធំហើយក្តី ឬក៏គេមានប្រពន្ធហើយក៏ដោយ។ សង្គមគ្រួសារខ្មែរអោយតម្លៃណាស់លើកិត្តិយសកូនប្រុស ដូច្នេះប្រសិនជាអ្នកមានបញ្ហាគ្រួសារបន្តិចបន្តួច គួរណាកុំប្រើសម្តីគម្រោះគម្រើយជេរប្រទិចមកកាន់ប្តីរបស់ខ្លួន ព្រោះពួកគេនឹងមិនពេញចិត្ត ហើយថែមទាំងមានទស្សនៈមិនល្អមកកាន់អ្នកទៀតផង។

 

៤) ចេះជួយចែករំលែកបន្ទុកគ្រួសារ

ជាមនុស្សម្នាក់នៅក្នុងគ្រួសារ អ្នកក៏មានតួនាទីជួយជាបន្ទុកក្នុងគ្រួសារផងដែរ។ ដូច្នេះប្រសិនជាអ្នកមិនបានចេញធ្វើការរកលុយដើម្បីសម្រាលបន្ទុកក្នុងគ្រួសារទេ អ្នកក៏គួរបំពេញកាតព្វកិច្ចមើលថែទាំផ្ទះអោយបានខ្ជាប់ខ្ជួនផងដែរ។ ការធ្វើបែបនេះនឹងធ្វើអោយម្តាយក្មេករបស់អ្នកទុកចិត្ត ហើយងាកមកស្រលាញ់អ្នកបានច្រើនជាងមុន។

 

៥) ពិភាក្សាជាមួយប្តីរបស់ខ្លួន

ប្រសិនជាអ្នកឃើញហើយថាម្តាយក្មេករបស់ខ្លួនមិនមានការពេញចិត្តមកកាន់ខ្លួននោះទេ អ្នកអាចពិភាក្សាបញ្ហានេះជាមួយនឹងប្តីរបស់អ្នកបាន ដោយក្នុងនោះអ្នកអាចសុំជាដំណោះស្រាយ រឺដំបូន្មានខ្លះពីប្តី ដើម្បីយល់អោយច្បាស់ពីម្តាយក្មេករបស់ខ្លួន ព្រោះជួនកាលវាប្រហែលជាអត្តចរិតពី​ធម្មជាតិរបស់ពួកគាត់។

ប៉ុន្តែក្នុងនោះ អ្វីដែលអ្នកគួរតែជៀសវាងគឺថា កុំអាងអ្វីទូលពិតប្តីអោយប្តីរកខុសត្រូវរឺយ៉ាងណា ព្រោះថាការធ្វើបែបនេះអាចធ្វើអោយប៉ះពាល់ដល់ចំនងគ្រួសារកូននឹងឳពុកម្តាយហើយ ថែមទាំងធ្វើអោយពួកគាត់​មិនពេញចិត្តនឹងអ្នកកាន់តែខ្លាំង​លើស​ដើម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes