Loading...
មូលហេតុ​រដ្ឋាភិបាល​ចិន មិន​អនុញ្ញាតិ​អោយ​ប្រជាជន​ខ្លួន​ប្រើប្រាស់​ Facebook
Facebook censored china
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 07, 2018
ចំនួន​ទស្សនា៖ 545 លើក

ប្រសិនជាអ្នកធ្លាប់បានទៅប្រទេសចិន រឺក៏មានមិត្តភក្តិដែលធ្លាប់ចេញចូលប្រទេសចិន អ្នកប្រាកដជាបានដឹងហើយថា នៅក្នុងប្រទេសចិន បណ្តាញសង្គម Facebook គឺមិនត្រូវបានរដ្ឋាភិបាលអនុញ្ញាតអោយប្រើប្រាស់នោះឡើយ។

 

តើ​នេះ​ដោយ​សារ​តែ​មូលហេតុអ្វី?

ដោយសារតែ​ប្រទេសចិន មាន​រដ្ឋាភិបាល​ដែល​ប្រកាន់​របបកុំមុយនីស្ត ដូច្នេះហើយពួកគេមានប្រព័ន្ធគ្រប់គ្រងយ៉ាងតឹងរឹងទៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេសទាក់ទងនឹងការចែកចាយនៅលើអ៊ីនធើណែត។ រៀងរាល់ពត៌មានអ្វីក៏ដោយដែលអាចធ្វើអោយប៉ះពាល់ដល់រដ្ឋាភិបាល ក៏ដូចជា​អាច​នាំអោយមានបញ្ហា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម គឺ​ត្រូវបានហាមឃាត់ជាដាច់ខាត។

ចំណែក​ឯ​ក្រុមហ៊ុន Facebook វិញ រៀងរាល់ពត៌មានរបស់ខ្លួន​ គឺ​ត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយ​ក្នុង​នោះ​អ្នក​ខ្លះអាចថែមទាំងសរសេរ​វាយប្រហារដល់រដ្ឋាភិបាលប្រទេស​មួយ ដើម្បីជានិន្នាការប្រឆាំងនឹងនយោបាយរបស់ប្រទេស​មួយ​ផ្សេង​ទៀត។ ដូច្នេះវាជារឿងសំខាន់មួយដែលរដ្ឋាភិបាលចិនត្រូវដាក់សម្ពាធលើក្រុមហ៊ុន Facebook ខ្លាំង ប្រសិនជារដ្ឋា​ភិបាល​ចិន​ពិតជា​ចង់​អនុញ្ញាតអោយ​ប្រជាជន​ខ្លួន​ប្រើប្រាស់ Facebook បានមែននោះ។

ដោយសារតែមានបញ្ហាចម្រូងចម្រាស់ជាច្រើនបែបនេះហើយ ទើបធ្វើអោយមកទល់ពេលនេះ បណ្តាញសង្គម Facebook មិនត្រូវបានអនុញ្ញាតអោយប្រើប្រាស់ជាផ្លូវការដោយរដ្ឋាភិបាលចិននោះឡើយ។ ទោះជា​បែប​នេះ​ក្ដី ទន្ទឹមនឹងការហាមឃាត់​នេះ ក៏​ Facebook ​នៅ​មានកម្មវិធីផលិតក្នុងស្រុកដ៏ល្បីៗជាច្រើនដូចជា WeChat និង Weibo ដែលមានតួនាទីស្រដៀង​នឹង​ Facebook ដែរ ដើម្បីជំនួសតំនែងរបស់​ខ្លួន​ ជូន​ទៅ​ដល់​អ្នកប្រើប្រាស់​ដែល​ជា​ជន​ជាតិ​ចិន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes