Loading...
Brian Tracy ៖ ​«​មាន​​ជម្រើស​​៥​​យ៉ាង ​​ក្នុង​​ការ​​​ក្លាយ​​ជា​​អ្នក​​មាន»
Content brian tracy transformational trifecta
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 20, 2017
ចំនួន​ទស្សនា៖ 842 លើក

លោក ​Brian Tracy​ ​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ការ​គិត ​និង ​ជា​អ្នក​និពន្ធ​អាមេរិក​ បាន​បង្ហាញ​ពី​ជម្រើស​សំខាន់ៗ​៥​យ៉ាង ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​សម្បូរ​ទៅ​ដោយ​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​។


ជម្រើស​ទី​១៖
​ត្រូវ​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ឬ ​ក្លាយ​ជា​សហគ្រិន​ម្នាក់​។ ​មាន​វិស័យ​ច្រើន​ណាស់​សំ​រាប់​ទាំង​ផ្នែក​អចលនទ្រព្យ​ កសិកម្ម​ និង ទេសចរណ៍​ជា​ច្រើន​ដែល​សុទ្ធ​តែ​អាច​បង្កើត​ឱកាស​ជាច្រើន​ដល់​អ្នក​ ដូច្នេះ​ត្រូវ​ជ្រើសរើស​យក​ផ្នែក​ណា​មួយ ​ហើយ​ធ្វើ​ជំនួញ​ឥឡូវ​នេះ​។


ជម្រើស​ទី​២៖
​ក្លាយ​ជា​អ្នក​ជំនាញ​ ឬ ​អ្នក​គ្រប់គ្រង​តំណែង​ខ្ពស់​ៗ ប្រចាំ​ក្រុមហ៊ុន​ធំ​ៗ​។ បើ​ចង់​ឲ្យ​ជីវិត​ ជោគជ័យ​ និង ​មាន​ប្រាក់​ច្រើន​ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​សម្បូរ​បែប​នោះ គឺ​ត្រូវ​តែ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​កំពូល​ៗ​របស់​ក្រុមហ៊ុន ​មិន​បុគ្គល​តូចតាច​នោះ​ទេ​។


ជម្រើស​ទី​៣​៖
​ត្រូវ​សិក្សា​ឲ្យ​បាន​ខ្ពស់​លើ​ជំនាញ​សំខាន់ៗ​ ដូចជា​ វេជ្ជបណ្ឌិត ​ច្បាប់​ ឬ ​វិស្វកម្ម​។ ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ដាក់​ចិត្ត​ក្នុង​ការ​ខិតខំ​រៀន​សូត្រ​ និង ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​ក្លាយ​ជា​មនុស្ស​ដ៏​ជំនាញ​ម្នាក់​លើ​ផ្នែក​ណា​មួយ​ ។ ​អ្នក​ដែល​មាន​ជំនាញ​ទាំង​នេះ សុទ្ធតែ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ៗ​ ដែល​ធ្វើ​ឲ្យ​ជីវភាព​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​។


ជម្រើស​ទី​៤​៖
​ត្រូវ​ធ្វើ​ការ​ក្នុង​ជំនាញ​ផ្នែក​លក់​។ ​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​លក់​ គឺ​សុទ្ធតែ​ជា​មនុស្ស​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​ ​ព្រោះ​មហាសេដ្ឋី​ជាច្រើន​សុទ្ធតែ​ចាប់​ផ្ដើម​ពី​ជំនាញ​ផ្នែក​លក់។ ​បើ​អ្នក​មិន​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​រកស៊ី​ទេ ​ការ​ធ្វើ​ត្រឹម​ជា​អ្នក​លក់​ ក៏​ជួយ​ឲ្យ​អ្នក​រក​លុយ​បាន​ច្រើន​មិន​ធម្មតា​ដែរ​ ព្រោះ​បើ​អ្នក​ពូកែ​ គឺ​ទី​១​ បាន​ប្រាក់​ខែ​ខ្ពស់​ និង ទី២ ​ទទួល​បាន​កម្រៃជើងសា​ច្រើន​ពី​ក្រុមហ៊ុន​។


ជម្រើស​ទី​៥​៖
​លេង​ផ្សារ​ភាគហ៊ុន ​ក្លាយ​ជា​អ្នក​សិល្បៈ និង ​លេង​ឆ្នោត​។ ​បើ​តាម​លោក Brian Tracy​ ​ឱកាស​ជោគជ័យ​ក្នុង​ផ្នែក​ទាំង​នេះ គឺ​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ជោគជ័យ​វិញ គឺ​ប្រាកដ​ជា​ក្លាយ​ជា​អ្នក​មាន​មិន​ខាន​៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes