Loading...
ចំនុច ៤ យ៉ាង​​មនុស្ស​ប្រុស​មាន​ចរិត​​​ចាស់​ទុំ​​​ប្រាកដ​ជា​មិន​ធ្វើ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 19, 2017
ចំនួន​ទស្សនា៖ 997 លើក

មនុស្ស​ម្នាក់ៗ​នឹង​ផ្លាស់​ប្ដូរ​អត្តចរិត និង​ការ​ធ្វើអ្វី​គ្រប់បែប​យ៉ាង ពេលដែល​ពួកគេ​ចាស់ទុំ​ទៅ។ ចំណែក​ឯបុរសៗវិញ​ក៏មានរឿង​ខ្លះដែល​គេនឹងឈប់​ធ្វើតទៅ​ទៀត ពេល​ពួក​គេ​ចូល​ដល់វ័យ​មួយ​រាងចាស់​បន្តិច​ដែរ។ ខាង​ក្រោម​នេះ​ជាអ្វី​ដែល​អ្នក​ត្រូវដឹង៖


១) គេមិនអនុញ្ញាតឲ្យការភ័យខ្លាចបំបែកគេចេញពីភាពជោគជ័យឡើយ៖

មិនថាវាជាភាពភ័យខ្លាចពីអ្វីនោះទេ វាគ្រាន់តែជារឿងតូចតាចមិនសំខាន់សម្រាប់គេសោះ។ ពួកគេមិនចង់រស់នៅ និងឃុំឃាំងខ្លួនឯង ក្នុងភាពភ័យខ្លាចឡើយ ហើយគេនឹងមិនស្ទាក់ស្ទើរ ប្រឈមមុខនឹងវាឡើយ។


២) គេមិនធ្វើអ្វីផ្គាប់ចិត្តនរណាឡើយ៖

បុរសកាន់តែចាស់ទុំ គឺកាន់តែធ្វើអ្វីតាមតែខ្លួនឯងចង់បាន។ ពួកគេដឹងថាគេជានរណា ថាគេគួរធ្វើអ្វី ហើយគំនិតគេតែងលើអ្នកដទៃ គ្រប់ពេល។


៣) មិនចេះចងគំនុំ៖

ចងគំនុំគឺ​ដូចជា​ផឹកថ្នាំបំពុល​ខ្លួន​ឯង ហើយចង់ឲ្យ​អ្នក​ដទៃ​ស្លាប់​អញ្ចឹង។ ពួក​គេ​នឹងមិន​ចំណាយ​ពេល​ចង​គំនុំ​នរណា​ឡើយ គេ​ទទួល​យក​ការ​សូមទោស​បើ​អ្នក​ដទៃ ធ្វើ​ខុស​មក​លើ​គេ ហើយ​គេក៏​សូមទោស​អ្នកដទៃ វិញ​បើខ្លួន​គេធ្វើ​ខុស​អ្វីមួយ។


៤) មិនឲ្យអ្នកដទៃប្រមាថឡើយ៖

បុរស​ដែល​មាន​គំនិត​ចាស់​ទុំគឺ​ពិត​ជា​គោរព​និង​ស្រឡាញ់​ខ្លួន​ឯង​ណាស់ ហេតុនេះ គេនឹង​មិន​អនុញ្ញាត​ឲ្យអ្នក​នរណា​ម្នាក់មក​មាក់ងាយ ឬក៏​ដៀមដាម​ដល់គេបានទេ៕


ប្រភព៖ Life Hack
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes