Loading...
មិត្តភក្តិ ៤ប្រភេទដែលអ្នកគួរតែមានក្នុងជីវិត
Cover1
ថ្ងៃ​ចេញ​ផ្សាយ៖ ឧសភា 01, 2018
ចំនួន​ទស្សនា៖ 725 លើក

ជា​ការ​ពិត​ណាស់ មនុស្ស​យើង​គ្រប់ៗរូបត្រូវ​ការ​មិត្តភ័ក្ដិ​ ដែល​អាចចេះ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នាទៅវិញទៅមក ប៉ុន្តែ​មិត្តភក្តិដែលល្អពិតជាមិនងាយរកបានឡើយ។ ថ្ងៃនេះ Admin សូម​ធ្វើការ​បង្ហាញពីមិត្តភក្តិ ៤ប្រភេទ​ ប្រសិនបើអ្នកបានជួប​ហើយ នឹង​ធ្វើ​អោយ​ជីវិត​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​និង​មាន​ន័យ៖

 

១) មិត្តដែលបង្ហាញនូវភក្តីភាពគ្រប់ពេលវេលា

ជួនកាលអ្នក​ប្រហែល​ជា​ត្រូវ​ការ​មិត្តភ័ក្ដិ​ដែល​មានភក្តីភាព​ម្នាក់​ដែល​មិន​ចេះ​វាយ​តម្លៃ​ ឬ​ដើរនិយាយ​អាក្រក់​ពី​អ្នក​ឡើយ ឃើញ​ល្អ​ថា​ល្អ​ ឃើញ​អាក្រក់​ថា​អាក្រក់​នៅ​ចំពោះ​មុខ​របស់​អ្នក​តែ​ម្តង។ មិត្តភ័ក្ដិ​ប្រភេទ​នេះ​គឺ​ជា​មិត្ត​ដែល​ដឹង​ពី​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​របស់​អ្នក តែ​គេ​នៅ​តែ​ស្រឡាញ់​អ្នក។

 

២) មិត្តភក្តិដែលចាំជួយណែនាំអ្នកគ្រប់ពេលវេលា

នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពោរពេញ​ទៅ​កន្លែង​ដើរលេង​ជា​ច្រើនដែលយើងមិនអាចទៅគ្រប់ទិសទីបាន។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​ មិន​ហ៊ាន​ក្នុង​ការ​ធ្វើ​អ្វី​ថ្មីៗនោះ​ទេ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​មិត្តភ័ក្ដិ​ផ្សងព្រេង​ម្នាក់​ដែល​ជួយ​ជំរុញ​យើង​ធ្វើ​អ្វី​ថ្មី ណែនាំ​យើង​ទៅ​កន្លែង​ថ្មី​ឬ​គំនិត​ថ្មី។ល។

 

៣) មិត្តភក្តិដែលមានទំនួលខុសត្រូវជាមួយអ្នក

នៅពេល​ខ្លះ​យើង​ត្រូវ​ការ​ស្តាប់​ពាក្យ​ពិត​ទោះ​បី​ជា​វា​ល្វីង​ជូរចត់យ៉ាងណាក៏ដោួ​។ មិត្តភ័ក្ដិ​ត្រូវ​ការ​ភាព​ស្មោះត្រង់​និង​ទៀង​ត្រង់​នឹង​គ្នាទៅវិញទៅមក។ ហើយ​ការជួយ​គ្នា​និង​ផ្តល់​យោបល់​ឲ្យ​គ្នា​ពេល​មាន​បញ្ហាអ្វីមួយដែលកំពុង​កើត​ឡើង។ ប្រសិន​ជា​អ្នក​បានជួបនូវ​មិត្តភ័ក្ដិ​ប្រភេទ​នេះ កុំ​ប្រលែង​គេ​ឲ្យ​សោះ។ មិត្តភក្តិ​ប្រភេទ​នេះ​ពិតជាពិបាក​រក​ខ្លាំង​ណាស់។

 

៤) មិត្តភ័ក្ដិដែលពូកែព្យាយាម និងជាមនុស្សដែលមាន​ចំនេះដឹងខ្ពស់

ប្រសិន​ជា​អ្នក​មាន​មិត្តភ័ក្ដិ​ដែល​ឆ្លាត ​ឬ​ជះ​ឥទ្ធិពល​ដល់​អ្នក​ និងមិត្តភក្តិជាមនុស្សដែលកំពុងតែដើរក្នុងផ្លូវល្អក្នុងសង្គម អ្នក​ជា​មនុស្ស​ដែល​សំណាង​ជា​ទី​បំផុតហើយ។ មនុស្សគ្រប់រូប​សុទ្ធ​តែ​ចង់បាន​មិត្តភ័ក្ដិ​ម្នាក់​ដែល​ជួយ​ជំរុញ​យើង​ឲ្យ​ដើរ​ទៅ​មុខ​ដោយ​មិន​បំបាត់​ទឹក​ចិត្ត​មួយណាឡើយ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes