Loading...
បើចង់ជោគជ័យក្នុងជីវិត អ្នកត្រូវតែជៀសវាង​ឲ្យផុតពីទម្លាប់ទាំង ៥នេះ
Cover1
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 22, 2018
ចំនួន​ទស្សនា៖ 604 លើក

នរណាម្នាក់ក៏ចង់ក្លាយជាអ្នកមានដែរ។ ប៉ុន្តែ មនុស្សភាគច្រើនសុទ្ធតែមានទម្លាប់អាក្រក់ៗ។ ប្រសិនជាអ្នកមិនធ្លាប់សង្កេតនោះទេនោះអ្នកប្រាកដជា គិតថា ខ្លួនល្អគ្រប់ដប់មិនខាន។

ខាងក្រោមនេះជាចំណុច ដែលរារាំងអ្នកមិនឲ្យជោគជ័យ៖

 

១) ការគេងច្រើន

មនុស្សភាគច្រើនមិនមែនជាមនុស្សដែលងើបពីព្រលឹមនោះទេ។ ប៉ុន្តែ យើងដឹងហើយថាមនុស្សដែលជោគជ័យសុទ្ធតែមនុស្សដែលងើបពីព្រលឹម។ ពួកគាត់មានពេលធ្វើការ ឆ្លើយតបសារ អានកាសែតឬចំណាយពេលជាមួយគ្រួសារជាដើម។ ដូច្នេះហើយបើ អ្នកមានទម្លាប់គេងយូរៗពេក នោះហើយដែលជាហេតុនាំឲ្យអ្នកមិនអាចធ្វើការងារណាដែលសំខាន់ៗបានសម្រាប់ជីវិតការងារប្រចាំថ្ងៃ។

 

២) មិនសូវគិតពីសុខភាពផ្ទាល់ខ្លួន

សុខភាពមិនល្អនឹងបង្កើតសំណាងអាក្រក់ដល់អ្នក។ នៅពេលដែលអ្នកឈឺ អ្នកមានអារម្មណ៍ហត់ គ្មានផលិតភាព ស្រ្តេសខ្លាំងជាងមុន។ ដូច្នេះហើយ តើអ្នកអាចផ្តោតលើការងារយ៉ាងម្តេចទៅប្រសិនជាអ្នកឈឺ?

 

៣) អត់សូវបង្កើតទម្លាប់ការអាន

មនុស្សដែលជោគជ័យនឹងចំណាយពេលវេលានឹងថវិការដើម្បីពង្រីក​​ដឹងរបស់ពួកគេ។ ការអាននឹងនាំយក​​ដឹងថ្មីៗជាច្រើន។ ប៉ុន្តែបើមិនអានទេ មានន័យថា អ្នកនឹងមិនអាចពង្រឹង​​ដឹង និង ទទួលបានអ្វីៗថ្មីសម្រាប់ដើរឲ្យទាន់សម័យកាលដ៏សែនប្រកួតប្រជែងនេះបានឡើយ។

 

៤) ប្រភពចំណូលមិនច្បាស់លាស់

អ្នកមានមានប្រភពរកលុយច្រើន មិនមែនតែមួយនោះទេ។ តែ នេះមិនមែនន័យអ្នកត្រូវធ្វើការងារពីរនោះទេ។ អ្នកអាចវិនិយោគបាន។

 

៥) មានតែគម្រោង

មនុស្សរាល់គ្នាគួរតែមានគម្រោងច្បាស់លាស់និងអនុវត្តតាម។ មនុស្សខ្លះមិនដឹងសូម្បីតែចំណាយលើសពីចំណូលរបស់ពួកគេ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes