Loading...
មិត្ត​ប្រុស​អ្នក​ជា​មនុស្ស​ពូកែ​ប្រច័ណ្ឌ​មែន​ទេ? នេះ​ជា​វិធី​សាស្ដ្រ​សម្រាប់​ដោះស្រាយ...
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 05, 2018
ចំនួន​ទស្សនា៖ 527 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ការស្រលាញ់គ្នារវាងមនុស្សពីរនាក់តែងតែមានការប្រចណ្ឌនឹងដៃគូរជាមួយនឹងអ្នកដទៃអញ្ចឹងហើយ វាគឺជារឿងធម្មតាបំផុត ព្រោះបើកាលណាដែលជាមនុស្សខ្លួនស្រលាញ់ ខ្លួនតែងតែខ្លាចបាត់បង់ទៅលើដៃនរណាម្នាក់ផ្សេងទៀតហើយ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានការប្រចណ្ឌអន់ចិត្តច្រើន អាចជាមនុស្សដែលពិបាកអោយនៅជាមួយបន្តិច មិនថាគូរសេ្នហ៍ទាំងពីរស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ព្រោះរៀងរាល់ពេលដែលពួកគេមានរឿងប្រចណ្ឌគ្នាៗម្តង ទំនាក់ទំនងពួកគេនឹងរសាត់ទៅឆ្ងាយពីគ្នាបន្តិចម្តងៗដូចគ្នា។

ប្រសិនជាបញ្ហានេះកើតមានលើមិត្តប្រុសរបស់អ្នក អ្នកអាចសាកល្បងវិធីទាំងនេះបាន ធានាពួកគេនឹងកាត់បន្ថយការប្រចណ្ឌ ហើយទុកចិត្តលើអ្នកច្រើនជាងមុន ដោយវិធីទាំងនោះមានដូចជា៖

 

១) ធ្វើអោយគេទុកចិត្តអ្នក

បុរសដែលមានការប្រចណ្ឌច្រើន ជាបុរសដែលមិនសូវទុកចិត្តលើមានទំនុកចិត្តលើខ្លួនឯង ថាខ្លួនអាចនឹងធ្វើអោយអ្នកស្រលាញ់ជារៀងរហូតនោះទេ ដូច្នេះក្នុងករណីនេះ អ្នកអាចកែខៃបញ្ហាដោយបង្ហាញអោយគេឃើញកាន់តែច្បាស់ថា មិនថានៅក្នុងកាលះទេសះអ្វី រឺក៏អ្នកជួបជាមួយអ្នកដទៃល្អជាងគេប៉ុណ្ណា ចិត្តស្មោះរបស់អ្នកនៅតែមានសម្រាប់គេមិនវៀចវេរ។

 

២) នៅអោយឆ្ងាយពីមនុស្សប្រុស ដែលមិត្តប្រុសរបស់អ្នកមិនចង់អោយនៅជិត

ជាមនុស្សដូចគ្នា គេដឹងច្បាស់ណាស់ថាមនុស្សប្រុសដែលនៅក្បែរអ្នកទាំងនោះជាមនុស្សបែបណា ដូច្នេះហើយប្រសិនជាគេមិនចង់អោយអ្នកនៅក្បែរមនុស្សអស់ទាំងនោះ គេប្រាកដជាមានហេតុផលរបស់គេ ដូច្នេះដើម្បីបញ្ចប់រឿង អ្នកគ្រាន់តែនៅអោយឆ្ងាយពីមនុស្សទាំងនោះទៅគឺចង់រឿងហើយ។

 

៣) និយាយជាមួយគ្នា

ការសន្ទនាជាមួយគ្នាដើម្បីដោះស្រាយបញ្ហាអ្វីមួយ គឺជារឿងសំខាន់បំផុតដែលស្នេហាមួយគូរៗមិនអាចខ្វះបានឡើយ ដូច្នេះប្រសិនជាគេឧស្សាហ៍ប្រចណ្ឌនឹងនរណាម្នាក់ រឺរឿងអ្វីមួយ អ្នកអាចនិយាយជាមួយគេតាមសម្រួលបាន ដោយលើកពីហេតុផលរបស់អ្នកទៅកាន់គេ និងស្តាប់ហេតុផលរបស់គេមកកាន់អ្នកដូចគ្នា។

 

៤) កុំផ្តល់ហេតុផលអោយទៅគេច្រើនហួសពេក

ប្រសិនជាមិត្តប្រុសរបស់អ្នកប្រចណ្ឌ អ្នកអាចបកស្រាយដោយលើកហេតុផលរបស់អ្នកឡើងមកបាន ប៉ុន្តែការប្រើប្រាស់ហេតុផលច្រើនពេក នឹងអាចធ្វើអោយគេមានអារម្មណ៍ប្រចណ្ឌកាន់តែខ្លាំង ព្រោះមើលទៅអ្នកហាក់ដូចជាកំពុងតែមានរឿងលាក់បាំង ព្យាយាមកុហកគេអញ្ចឹងដែរ។

 

៥) មានការអត់ធ្មត់

មនុស្សម្នាក់ប្រចណ្ឌជាមួយនឹងអ្នកក៏ព្រោះតែគេស្រលាញ់ និងខ្លាចបាត់បង់អ្នក ដូច្នេះហើយអ្នកគួរតែមានការអត់ធ្មត់អោយបានច្រើនបន្តិច ដោយអ្នកអាចជួយកែប្រែគេបន្តិចម្តងៗវិញ។

 

ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាមនុស្សម្នាក់ប្រចណ្ឌនឹងអ្នកគ្រប់សព្វបែបយ៉ាង និងគ្រប់ពេលវេលាពេក អ្នកក៏ប្រហែលជាត្រូវពិចារណាដែរ ថាតើអ្នកអាចទទួលយកគេបានរឺអត់៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes