Loading...
៤​ចំណុច​ខ្លីៗ កែ​ប្រែ​ខ្លួន​ឯង​អោយ​ក្លាយ​ទៅ​ជា​មនុស្ស ដែល​ទាក់​ទាញ​បំផុត
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 05, 2018
ចំនួន​ទស្សនា៖ 983 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ក្លាយ​ជា​មនុស្ស​ទាក់ទាញ​ម្នាក់ គឺ​មិន​មែន​បង្ហាញ​តែ​ពី​សម្រស់​ខាង​ក្រៅ​នោះ​ទេ​។​ ក្នុង​នោះ​គឺ​គួប​ផ្សំ​ចរិយា​មារយាទ​ដែរ​។​ តើ​អ្នក​មាន​ស្រដៀង​ខ្លះ​ដែរ​ឬ​អត់​? បើ​មាន​ អ្នក​អាច​សន្មត​ថា​ខ្លួន​ឯង​ជា​មនុស្ស​គួរ​ឲ្យ​ទាក់ទាញ​បាន​។​

 

១) ពូកែ​ស្ដាប់​គេ​ឯង​ណាស់

មនុស្ស​គឺ​ចូលចិត្ត​ឲ្យ​គេ​យល់​អារម្មណ៍​ហើយ​ឲ្យ​គេ​ស្ដាប់​ខ្លួន​។​ ធ្វើ​ជា​មនុស្ស​ពូកែ​ស្ដាប់​គេ គឺ​ជា​ចំណុច​មួយ​ដែល​អាច​ទាក់ទាញ​គេ​បាន​ហើយ​។ ពេល​អ្នក​អាច​ស្ដាប់​បាន​ថា​នរណា​ម្នាក់​ចង់​និយាយ​ពី​អ្វី​ហើយ​ កុំ​ភ័យ​ថា​ខ្វះ​មនុស្ស​ស្រឡាញ់​។​

 

២) មាន​ចិត្ត​មេត្តា​ ករុណា​

មនុស្ស​ចិត្ត​ល្អ តែង​ទទួល​បាន​ការ​ស្រឡាញ់​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន​។​ កាល​ដែល​ធ្វើ​ល្អ​ដាក់​អ្នកដទៃ គេ​នឹង​មក​អាណិត​ស្រឡាញ់​អ្នក​វិញ​ដោយ​ឯកឯង​។​

 

៣) ឧស្សាហ៍​ញញឹម​

ស្នាម​ញញឹម​ជួយ​ស្រោចស្រង់​អ្នក​ ​មិនថា​អ្នក​ជួប​រឿង​មិន​ល្អ​យ៉ាង​ណា​ខ្លះ​នោះ​ទេ​។ ហើយ​ការ​ញញឹម​នេះ គឺ​ជា​វិធី​ងាយស្រួល​តែ​មួយ​មុខ​គត់ ដែល​អាច​ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​បាន​។​

 

៤) មាន​ភាព​ក្លាហាន​

ដូច​គេ​គ្រប់​គ្នា​និយាយ​អញ្ចឹង​ ភាព​ក្លាហាន​គឺ​ជា​គន្លឹះ​មួយ​ដែល​អ្នក​ណាៗ ក៏​ចង់​បាន​។ កាល​ដែល​មាន​ភាព​ក្លាហាន​សម្រាប់​ខ្លួន​ឯង​ រូប សម្រស់​អ្នក​ សមត្ថភាព​អ្នក ការងារ​អ្នក​គឺ​សុទ្ធ​តែ​លេចធ្លោ​ទាំង​អស់​៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes