Loading...
ភាសា​កាយ​វិការ​ ៥​យ៉ាង​ បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​ស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​ខ្លាំង ដោយ​មិន​ចាំ​បាច់​និយាយ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មេសា 05, 2018
ចំនួន​ទស្សនា៖ 624 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ក្នុង​រឿង​ស្នេហា​ប្រុសៗ​មួយ​ចំនួន​ធំ ​គឺ​មិន​ពូកែ​និយាយ​បរិយាយ​អារម្មណ៍​ស្រឡាញ់​ចំពោះ​គូស្នេហ៍​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា បេះដូង​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​នោះ​ ទោះ​មិន​អាច​បង្ហាញ​ចេញ​តាម​ពាក្យ​សម្ដី ក៏​វា​និង​សម្ដែង​មក​តាម​រយៈ​កាយវិការ​ទាំង​៥​ខាង​ក្រោម​ដូចជា​៖​

 

១) ការពារ​អ្នក​នៅ​ក្នុង​ទី​ប្រជុំជន​

គាត់​ទាញ​អ្នក​មក​ក្បែរ ឫ​ឧប​ស្មា​អ្នក​ពី​ក្រោយ​នៅ​ពេល​ដើរ​កាត់​កន្លែង​មនុស្ស​ច្រើន​។ ទង្វើ​នេះ​គឺ​បញ្ជាក់​ថា​គាត់​តែងតែ​ការពារ ​និង​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​សុវត្ថិភាព​អ្នក​ជា​ចម្បង​។​ ​គាត់​ពិត​ជា​លង់​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់​ ហើយ​ស្ម័គ្រ​ធ្វើ​អង្គរក្ស​ផ្ទាល់​ខ្លួន​អ្នក​គ្រប់​ទី​កន្លែង​។​

 

២) គាត់​ព្រួយ​បារម្ភ​ពី​អ្នក​

នៅ​ពេល​ដែល​ឮ​ថា​អ្នក​មិន​ស្រួល​ខ្លួន ទោះ​បី​គាត់​ត្រូវ​ចំណាយ​ពេល​ជិះ​ម៉ូតូ​១​ម៉ោង​កាត់​ភ្លៀង​ដើម្បី​យក​ថ្នាំ​មក​ឲ្យ​អ្នក​ក៏​គាត់​មិន​ដែល​បដិសេធ​ម្តង​ណា​ឡើយ​។ មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ពិត​តែង​តែ​ព្យាយាម​បំពេញ​តម្រូវការ​ដែល​អ្នក​ស្នើ​គាត់​ឲ្យ​ជួយ​ មិន​ថា​ពិបាក​ឫ​ស្រួល​នោះ​ទេ​។​

 

៣) គាត់​ខល​ទៅ​អ្នក​ព្រោះ​ចង់​ដឹង​ថា​អ្នក​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ​ឫ​នៅ

គាត់​តែង​តែ​ប្រាប់​អ្នក​ឲ្យ​ខល​ទៅ​ប្រាប់​គាត់​ នៅ​ពេល​ដែល​អ្នក​មក​ដល់​ផ្ទះ​។ វា​មិន​មែន​ជា​ទង្វើ​ធម្មតា​ៗ​នោះ​ទេ​។ ​មនុស្ស​ប្រុស​ធ្វើ​បែប​នេះ​ តែ​ចំពោះ​មនុស្ស​ស្រី​ពិសេស​ ដែល​ពួកគាត់​ស្រឡាញ់​តែ​ប៉ុណ្ណោះ​។​

 

៤) ទាញ​កៅអី​ដើម្បី​ឲ្យ​អ្នក​អង្គុយ​

វា​ជា​ទង្វើ​ដែល​ចេញ​ពី​ចិត្ត​ដ៏​បរិសុទ្ធ​របស់​គាត់​មាន​ទាំង​ការ​ស្រឡាញ់ និង​ការ​គោរព​ ហើយ​បញ្ជាក់​ថា​គាត់​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទទួល​អ្នក​ជា​ម្ចាស់ក្សត្រី​របស់​គាត់​។​

 

៥) កាន់​ដៃ​របស់​អ្នក​

គាត់​តែង​តែ​ព្យាយាម​កាន់​ដៃ​របស់​អ្នក​ មិន​ថា​ពេល​នៅ​តែ​ពីរ​អ្នក​ឫ​ក្នុង​ចំណោម​មនុស្ស​ឡើយ​។ សកម្មភាព​បែប​នេះ​បញ្ជាក់​ថា​ គាត់​ចង់​បង្កើត​ភាព​ស្និទ្ធស្នាល​ និង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​កក់​ក្តៅ​ ព្រោះ​គាត់​និង​នៅ​ក្បែរ​អ្នក​គ្រប់​ពេលា​ ដែល​អ្នក​ត្រូវ​ការ​គាត់​។​

មិន​មែន​មិន​និយាយ​ បញ្ជាក់​ថា​មិន​ស្រឡាញ់​នោះ​ទេ​។ ត្រឹម​កាយវិការ​សាមញ្ញៗ​បែប​នេះ​ក៏​អ្នក​អាច​ដឹង​ប្រាកដ​ថា​គាត់​កំពុង​លង់​ស្រឡាញ់​អ្នក​ខ្លាំង​ដែរ​ ឲ្យ​តែ​អ្នក​ព្យាយាម​សង្កេត​មើល​៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes