Loading...
តន្ត្រីធ្វើឲ្យអ្នកបាត់ភាពតានតឹង និងការឈឺចាប់
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មីនា 16, 2018
ចំនួន​ទស្សនា៖ 732 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ភាពតានតឹងពិតជាមានគ្រប់ទីកន្លែង សូម្បីតែនៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកជាមនុស្សដែលអាចសម្របខ្លួនបានទៅនឹងភាពតានតឹងបានក៏ដោយ។ វិធីមួយដែលមនុស្សជ្រើសរើសដើម្បីកាត់បន្ថយភាពតានតឹងគឺដោយការស្តាប់តន្ត្រីជាពិសេសការដាក់បទភ្លេងដែលពួកគេពេញចិត្ត និងទំនុកដែលខ្លួនពេញនិយម ទើបធ្វើឲ្យមានមានអារម្មណ៍ល្អឡើងវិញ។

ប៉ុន្តែការស្រាវជ្រាវបានរកឃើញថាតន្ត្រីដែលអ្នកចូលចិត្តប្រហែលជាមិនល្អប៉ុន្មាននោះទេក្នុងការកាត់បន្ថយភាពតានតឹងនិងការឈឺចាប់នេះ។

 

ការស្តាប់តន្រ្តីដែលជាចង្វាក់លឿន និងចង្វាក់យឺត

ការស្តាប់បទចម្រៀងដែលមានចង្វាក់លឿនវាធ្វើឲ្យយើងមានអារម្មណ៍ល្អ ប៉ុន្តែចង្វាក់ដែរយឺតគឺធ្វើឲ្យអ្នកមានការកាត់បន្ថយនូវការស្រេស ឬចាក់ចេញពីការធុញថប់អ្វីមួយ។

ចង្វាក់យឺត គឺធ្វើឲ្យងាយស្រួលក្នុងការធ្វើសមាធិជាទីបំផុត ។ ចង្វាក់លឿនគឺពិបាកធ្វើឲ្យអ្នកក្នុងការតាំងអរម្មណ៍តែវាធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយសប្បាយទៅតាមបទភ្លេងទៅវិញ ផ្ទុយទៅវិញវាជាចំណុចមួយដែលគួរប្រុងប្រយ័ត្នផងដែរនៅពេលដែលអ្នកធ្វើវា តើអារម្មណ៍ពេលណាអ្នកត្រូវស្តាប់ចង្វាក់យឺត ឬចង្វាក់លឿន។ ប្រយ័ត្នភាពតានតឹងមិនបានកាត់បន្ថយ ទៅវាធ្វើឲ្យធុញថប់ខ្លាំងលើសដើមក៍ថាបាន។

ការសិក្សាមួយបានលើកឡើងដោយសាកលវិទ្យាល័យ Monash ការស្តាប់តន្រ្តីបុរាណអាចធ្វើឲ្យអ្នកកាត់បន្ថយនូវភាពធុញថប់ ធ្វើឲ្យចង្វាក់បេះដូង និងសម្ពាធឈាមដើរល្អ។ វាមានការឆ្លើយតបពីខួរក្បាលរបស់អ្នកទៅតាមចង្វាក់តន្រ្តីនោះ ជាពិសេសការស្តាប់តន្រ្តីដែលអ្នកពេញចិត្តធ្វើឲ្យអ្នកកាន់តែមានទឹកចិត្តខ្លាំងក្លាក្នុងការធ្វើអ្វីមួយ។

ចង្វាក់យឺតធ្វើឲ្យយើងមានការស្រមើស្រមៃទៅតាមចង្វាក់ភ្លេង វាប្រៀបដូចជាកំពុងសមាធិក និងការមើលឃើញអ្វីមួយផងដែរ។ អ្នកវិទ្យាសាស្រ្ត និងអ្នកនិពន្ធបទភេ្លងបានធ្វើការស្រាវជ្រាវ ហេតុអ្វីបានជាខ្សែរលកនៃចង្វាក់ភ្លេង ធ្វើឲ្យអារម្មណ៍របស់អ្នកអណ្តែតតាមចង្វាក់ភ្លេង។ បើនិយាយទៅនេះជាទំលាប់ដែលមានយូរណាស់មកហើយ ចង្វាក់ដែលយឺតគឺធ្វើឲ្យយើងមានអារម្មណ៍អណ្តែតអណ្តូង។

ចំណុចដែលយើងកំពុងតែធ្វើសព្វថ្ងៃនេះគឺការស្តាប់ចំរៀងដោយប្រើកាសស្តាប់ ប៉ុន្តែវាមិនមែនជាការល្អនោះទេ ការស្តាប់ចំរៀងវាល្អហើយ តែបញ្ហាត្រចៀករបស់អ្នកនឹងអាចមានអ្វីកើតឡើង​ ឬឈានទៅដល់ការវះកាត់ផងដែរ។ ការស្តាប់បែបនេះវានឹងធ្វើឲ្យត្រចៀករបស់អ្នកាន់តែឈឺ និងហ៊ឹងខ្លាំងអាចបណ្តាលឲ្យបែកក្រដាស់ត្រចៀក។

 

បទភ្លេងដែលអ្នកចូលចិត្ត គឺធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល

បទភ្លេងយឺតៗ ជាពិសេសបទភ្លេងបែប Classical ពេលខ្លះអាចធ្វើឲ្យអ្នកមានការធុញទៅវិញ។ ពេលអ្នកផ្តោតទៅលើការស្តាប់តន្រ្តី ប៉ុន្តែអ្នកមិនពេញចិត្តបទបែបនឹង វានឹងធ្វើឲ្យអ្នកកាន់តែស្រេសជាងនឹងទៀត ដូច្នេះហើយបទដែលយើងមិនពេញចិត្តកុំយកវាមកស្តាប់ឲ្យសោះ ឬត្រូវលុបចោលពីឧបករណ៍ស្តាប់របស់អ្នកចៀសវាងការលោតចូលដោយមិនដឹងខ្លួន។

ដូចចំណុចដែលប្រាជ្ញាជីវិតបានលើកឡើងខាងលើនេះ អ្នកទាំងអស់គ្នាត្រូវដឹងថាចង្វាក់ភ្លេងណាខ្លះដែលអ្នកចូលចិត្ត និងស្តាប់ហើយមិនដែលចេះធុញ។ ប៉ុន្តែមិនមែនស្តាប់តែបទមួយដែលអ្នកចូលចិត្តមួយនឹងទេ បើស្តាប់ម្តងហើយម្តងទៀតគឺវាធ្វើឲ្យយើងធុញដូចគ្នាដែរ។ ចឹងត្រូវជ្រើសរើសចង្វាក់ភ្លេងដែលចូលចិត្តឲ្យបានច្រើនទុកស្តាប់៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes