Loading...
ហេតុផល​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​មនុស្ស​ប្រើ​ដៃ​ខាង​ឆ្វេង​ជា​ប្រភេទ​មនុស្ស​ពិសេស​និង​ជោគជ័យ​ក្នុង​ជីវិត​ខ្លាំង
Content right hand usage bg
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 19, 2017
ចំនួន​ទស្សនា៖ 1083 លើក

ជាទូទៅមនុស្សតែងតែប្រើប្រាស់ដៃស្តាំរបស់គេ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែក្នុងនោះមានមនុស្ស ១០% ដែលប្រើប្រាស់ដៃឆ្វេង។  ជារឿយៗពួកគេតែងតែទទួលរងការរើសអើង  និងមានបញ្ហាជាប្រចាំ សូម្បីតែកន្រ្តៃ ក៏គ្មានអ្នកផលិតសម្រាប់ អ្នកប្រើដៃឆ្វេងដែរ។  ជាច្រើនឆ្នាំមកហើយ គេសង្កេតឃើញថា វាជាការលំបាក ក្នុងកែប្រែអ្នកប្រើដៃឆ្វេង ឲ្យទៅប្រើដៃស្តាំវិញ ព្រោះវាហាក់ដូចជាទម្លាប់មួយពីកំណើតរបស់ពួកគេ ដែលមិនអាចកែប្រែបាន។  ប៉ុន្តែផ្ទុយទៅវិញ គេសង្កេតឃើញថា អ្នកប្រើប្រាស់ដៃឆ្វេង មានមោទនភាព នឹងអំណោយផលពីធម្មជាតិ របស់ពួកគេទៅវិញ។

តាមការសង្កេតជាក់ស្តែង បានបង្ហាញថាអ្នកប្រើប្រាស់ដៃឆ្វេង ជាមនុស្សមានសមត្ថភាពខ្ពស់ និងមានអំណោយផលដ៏អស្ចារ្យបំផុត តាមយៈចំនុចខាងក្រោមនេះ៖ 


១) ជាប្រភេទមនុស្សមានកំរិត
IQ ខ្ពស់

ប្រធាធាធិបតី ៥ រូបចុងក្រោយរបស់សហរដ្ឋអាមេរិក គឺសុទ្ធតែជាមនុស្សដែលប្រើប្រាស់ដៃឆ្វេងទាំងអស់ លើកលែងតែ លោក George W Bush ប៉ុណ្ណោះ។ ជាក់ស្តែងមនុស្សដែលប្រើប្រាស់ដៃខាងឆ្វេង ច្រើនមានបញ្ញាទាក់ទងនឹង គណិតវិទ្យា និងខាងនយោបាយ ពីធម្មជាតិ ហេតុនេះ បានជាពួកគេមានភាពវ័យឆ្លាតលើសគេ។ មិនថាហេតុផលអ្វីទេ អ្នកប្រើដៃឆ្វេង ភាគច្រើន គឺជាកំពូលមនុស្ស។ បើយើងក្រឡេកទៅមើលបញ្ជីនៃជ័យលាភីពានរង្វាន់ណូបែល នោះវិញ អ្នកនឹងឃើញចំនួនអ្នកប្រើដៃឆ្វេង ច្រើនជាងមនុស្សដែលប្រើដៃស្តាំ លើសពីពាក់កណ្តាល។


២) តែងតែឈ្នះរាល់ការលេងកីឡា

ដោយសារតែអ្នកប្រើដៃខាងឆ្វេង ធ្វើឲ្យដៃគូប្រកួតដែលប្រើដៃខាងស្តាំ មានផលលំបាក បានជាអត្តពលិកដែលមានសម្ថភាពខ្ពស់ៗ ​ ភាគច្រើនជាអ្នកប្រើប្រាស់ដៃខាងឆ្វេង។ ឧទាហរណ៍ ដូចជា កីឡាវាយតឺនីសជាដើម។ សម្រាប់កីឡាប្រដាល់វិញកមិនខុសគ្នាដែរ ដែលអ្នកប្រដាល់ភាគច្រើនប្រាកដជាមិនទម្លាប់ប្រឈមនឹងដៃគូប្រកួត ដែលប្រយុទ្ធដោយប្រើដៃឆ្វេងនោះទេ។  អ្នកវាយបាល់ (Cricket batsmen) ក៏អាចលេង និងវាយបាល់បានល្អជាង អ្នកប្រើដៃស្តាំឆ្ងាយដែរ។ ហេតុនេះ កីឡាវាយ តេន្នីស   កីឡាប្រដាល់  និងកីឡាវាយកូនបាល់  ជាជម្រើសដ៏ល្អបំផុតសម្រាប់ អ្នកប្រើដៃឆ្វេង។


៣) លទ្ធភាពអាចរកលុយបានច្រើន

តាមស្ថិតិដែលបង្ហាញដោយការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្ហាញថា និស្សិតនៅមហាវិទ្យាល័យដែលប្រើប្រាស់ដៃឆ្វេង អាចរកប្រាក់បានច្រើនជាងអ្នកប្រើប្រាស់ដៃស្តាំដល់ទៅ ១៥% ។ នេះជាគម្លាតខុសគ្នាដ៏គួរឲ្យកត់សម្គាល់ ប៉ុន្តែបែរជាគ្មាននរណាម្នាក់អាចធ្វើការពន្យល់ពីរឿថនេះឲ្យបានច្បាស់ថាមកពីមូលហេតុអ្វីទៅវិញ។


៤) ពួកគេអាចប្រលងយកប័ណ្ណបើកបរឆាប់ជាប់

ស្ថិតិរបស់សាលាបង្រៀនបើកបរមួយ បានគូសបញ្ជាក់ថាអ្នកប្រើប្រាស់ដៃឆ្វេង មានសមត្ថភាពអាចប្រលងជាប់ យកប័ណ្ណបើកបរបានដល់ទៅ ៥៧% បើប្រៀបធៀបទៅនឹង អ្នកប្រើដៃស្តាំ គឺមានតែ ៤៧% ប៉ុណ្ណោះ។ សូម្បីតែកំពូលអ្នកបើកបររថយន្តល្អបំផុតរបស់ពិភពលោក  លោក Ayrton Senna និង Valentino Rossi ក៏ជាអ្នកប្រើប្រាស់ដៃឆ្វេងដែរ។


៥) មានសមត្ថភាពអាចមើលឃើញច្បាស់ក្នុងទឹក

លោក Mark Spitz ដែលជាកីឡាករហែលទឹក ជាមនុស្សម្នាក់ប្រើដៃខាងឆ្វេង។ លោកបានលើកឡើងថា លោកភាពងាយស្រួលក្នុងការហែល ព្រោះលោកអាចមើលបានច្បាស់ក្នុងទឹក។ វាជាផលប្រយោជន៍មួយដែលមិនគួរឲ្យជឿ សម្រាប់អ្នកប្រើប្រាស់ដៃឆ្វេង ដែលមានសមត្ថភាពមើលឃើញច្បាស់នៅក្នុងទឹក។ បើទោះបីជាសមត្ថភាពពិសេសនេះមិនចាំបាច់ប្រើរាល់ថ្ងៃ ក៏វាជារឿងល្អសម្រាប់ អ្នកដែលរស់នៅក្បែរសមុទ្រ និងអ្នកដែលចូលចិត្តហែលទឹកដែរ។


៦) ពួកគេមានដុងខាងសិល្បៈ

អ្នកប្រើប្រាស់ដៃខាងឆ្វេង ដូចជាមានភាពជោគជ័យច្រើនជាងអ្នកប្រើដៃស្តាំ ទាំងខាងតន្រ្តី ស្ថាបត្យកម្ម និងសិល្បៈតន្រ្តី។ ភស្តុតាងមានដូចជា Picasso Leonardo da Vinci និង Micehlangelo ដែលពួកគាត់ សុទ្ធតែជាជាងគំនូរដែលប្រើប្រាស់ដៃខាងឆ្វេងទាំងអស់។ សូម្បីតែ Albert Einstein និង Beethoven ក៏ជាកំពូលអ្នកសិល្បៈ ហើយប្រើប្រាស់ដៃឆ្វេងផងដែរ។ លើសពីនេះទៅទៀត ការសិក្សាមួយលើនិស្សិតផ្នែកសិល្បៈចំនួន ១០៣ នាក់ មាន ៤៧% ទៅហើយជាអ្នកប្រើប្រាស់ដៃខាងឆ្វេង។ អ្នកជំនាញម្នាក់ឈ្មោះ Daniel Geschwind បានលើកឡើងថា អ្នកប្រើដៃឆ្វេងប្រើប្រាស់ខួរក្បាលខាងស្តាំបង្កើតភាពច្នៃប្រឌិត ខុសពីមនុស្សធម្មតា ហេតុនេះទើបពួកគេភាគច្រើនជាអ្នកជោគជ័យខាងផ្នែកសិល្បៈ។


៧) អាចវាយអក្សរកុំព្យូទ័របានលឿន

មនុស្សជាច្រើនប្រហែលជាគិតថា អ្នកប្រើប្រាស់ដៃឆ្វេងវាយអក្សរយឺត។ មិនដូច្នោះទេ ផ្ទុយមកវិញពួកគេមាន សមត្ថភាពអាចវាយអក្សរលើក្តារចុចកុំព្យូទ័រ បានរហូតដល់ទៅ ៣,៤០០ ពាក្យខណៈពេលដែលអ្នកប្រើប្រាស់ដៃស្តាំវាយបានតែ ៤៥០ ពាក្យតែប៉ុណ្ណោះ។


៨) កំរិតនៃការចងចាំល្អប្រសើរ

ទិន្នន័យបានពីការសិក្សាស្រាវជ្រាវមួយចំនូនបានបង្ហាញថា មនុស្សដែលមកពីគ្រួសារដែលមានទម្លាប់ប្រើដៃខាងឆ្វេង មានការចងចាំល្អណាស់។ ទាំងនេះគឺមានន័យថា មិនចាំបាច់តែអ្នកដែលប្រើដៃខាងឆ្វេង ដែលមានការចងចាំល្អនោះទេ ត្រឹមតែជាសមាជិកគ្រួសារ ដែលមាននរណាម្នាក់ជាអ្នកប្រើដៃឆ្វេង ក៏អាចធ្វើឲ្យពួកគេមានការចងចាំល្អផងដែរ។ 


៩) អាចធ្វើការបានច្រើនមុខក្នុងពេលតែមួយ

អ្នកប្រើប្រាស់ដៃឆ្វេងមានខួរក្បាល ដែលអាចគិតបានលឿន។ ទំនាក់ទំនងរវាង អឌ្ឍគោលខួរក្បាលទាំងពីរ មានភាពរហ័ស និងមានប្រសិទ្ធភាព ហេតុនេះទើបពួកគេអាច ធ្វើការបានច្រើនមុខក្នុងពេលតែមួយ មិនថាជារឿងធំ រឿងតូច ឬបញ្ហាស្មុគ្រស្មាញយ៉ាងណាទេ។


១០) អាចលេងហ្គេមបានយ៉ាងពូកែ

ដោយសារតែ អ្នកប្រើដៃឆ្វេង ពូកែគិត និងអាចធ្វើការងារច្រើនក្នុងពេលតែមួយ ទើបធ្វើឲ្យពួកគេមានជំនាញ លេងវីដេអូហ្គេម។ ការស្រាវជ្រាវ ដែលធ្វើឡើងដោយ លោកបណ្ឌិត Nick Cherbuin បានបង្ហាញថា អ្នកប្រើដៃឆ្វេងពិតជាអាចលេងហ្គេម ដូចជាបាញ់ Zombies បាញ់សត្វចម្លែក បានយ៉ាងល្អពិតមែន៕


ប្រភព៖ KhmerAnn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes