Loading...
បុគ្គលិក​លក្ខណៈ​របស់​មនុស្ស តាម​ថ្ងៃ​កំណើត​នីមួយៗ
Characteristics of people 984x738
ថ្ងៃ​ចេញ​ផ្សាយ៖ មីនា 16, 2018
ចំនួន​ទស្សនា៖ 723 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

១) អ្នក​កើត​ថ្ងៃ​អាទិត្យ

ចំណុចវិជ្ជមាន៖

  • យល់​ក្ដី​ទុក្ខ​អ្នក​ដទៃ​បាន​ល្អ
  • ដឹង​ពី​វិធី​ដែល​អាច​ជួយ​ដល់​អ្នក​ដទៃ​បាន
  • ដោះស្រាយ​បញ្ហាឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន
  • ជា​ទី​ប្រឹក្សា​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​បញ្ហា​របស់​ខ្លួន​ឯង​ គឺ​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ

ចំណុច​អវិជ្ជមាន៖

  • បើ​ស្រលាញ់​រាប់​អាន​នរណា​ហើយ​ គឺ​អោយ​អស់​ពី​ចិត្ត​ខ្លាំង​ពេក
  • បើ​គេ​ធ្វើ​មិន​ល្អ​ដាក់​ខ្លួន មាត់​និយាយ​ថា​ព្រម​អភ័យ​ តែ​ចិត្ត​នៅ​ចង​ចាំ​ទុក​មិន​អាច​បំភ្លេច

 

២) អ្នក​កើត​ថ្ងៃ​ច័ន្ទ

ចំណុចវិជ្ជមាន៖

  • ចិត្ត​ទៀង​ត្រង់
  • ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក
  • បើ​ស្រលាញ់ គឺ​ស្រលាញ់​ងាយ
  • ជា​មនុស្ស​ដែល​មុន​នឹង​ធ្វើ​អ្វី តែង​គិត​ដល់​អ្នក​ដទៃ​មុន​ខ្លួន​ជានិច្ច
  • ក្នុង​រឿង​ស្នេហា ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អោយ​ដៃ​គូ​សប្បាយ​ចិត្ត នោះ​ខ្លួន​ក៏​សប្បាយ​ចិត្ត

ចំណុច​អវិជ្ជមាន៖

  • ជា​មនុស្ស​ស្ងៀមស្ងាត់ និង​ចូល​ចិត្ត​គិត​ច្រើន​ជ្រុល
  • ពូកែ​គុំគួន​ទុក​ក្នុង​ចិត្ត
  • ចូលចិត្ត​លាក់​អារម្មណ៍​ពិត សុខ​ចិត្ត​លួច​ខូច​ចិត្ត​ម្នាក់​ឯង

 

៣) អ្នក​កើត​ថ្ងៃ​អង្គារ

ចំណុចវិជ្ជមាន៖

  • ជា​មិត្ត​ភក្ដ​ដែល​ល្អ​បំផុត រាប់​អាន​នរណា​ហើយ​ គឺ​អោយ​គេ ១០០% តែ​ម្ដង
  • មាន​ចិត្ត​ល្អ និង​ស្មោះ​ត្រង់​ជាមួយ​មនុស្ស​គ្រប់​គ្នា
  • ជា​មនុស្ស​មាន​ចិត្ត​អាណិតអាសូរ និង​ជួយ​យក​អសារ​អ្នក​ដទៃ
  • តាម​ពិត​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទន់ (តែ​ការ​បង្ហាញ​ចេញ​ក្រៅ គឺ​ផ្ទុយ​ស្រឡះ​តែ​ម្ដង)

ចំណុច​អវិជ្ជមាន៖

  • ពូកែ​រអ៊ូ​រទាំ និង​ប៉ិន​ស្ដី​បន្ទោស
  • ឆាប់​ខឹង ឆេវឆាវ
  • ចូល​ចិត្ត​ធ្វើ​អោយ​រឿង​តូច ក្លាយ​ទៅ​ជា​រឿង​ធំ
  • ក្នុង​រឿង​ស្នេហា បើ​មនុស្ស​នេះ​ខឹង​និង​ដៃ​គូ​ហើយ ទាល់​តែ​ដៃ​គូ​ជាអ្នក​និយាយ​លួង​មុន បើ​មិន​អញ្ចឹង​ទេ​គឺ​មិន​និយាយ​រក​មុន​ដាច់​ខាត

៤) អ្នក​កើត​ថ្ងៃ​ពុធ

ចំណុចវិជ្ជមាន៖

  • ងាយ​ចុះ​សម្រុង​ជាមួយ​នឹង​អ្នក​ដទៃ
  • ចិត្ត​ល្អ ​ចូលចិត្ត​គិត​គូ​ដល់​អ្នក​ដទៃ​មុន​ខ្លួន​ឯង
  • ជា​មនុស្ស​ស្មោះ​ត្រង់ គ្មាន​ពុតត្បុត
  • ជា​ទីប្រឹក្សា​ដ៏​ឆ្នើម
  • ព្រម​ទទួល​យក​ការ​ទិះតៀន និង​ប្រឹងប្រែង​កែ​លម្អ​តាម​ការ​រិះគន់​នានា

ចំណុច​អវិជ្ជមាន៖

  • មាន​ចិត្ត​គុំកួន​ច្រើន
  • មិន​ងាយ​អភ័យ​ទោស​ អោយ​អ្នក​ធ្វើ​ខុស​លើ​ខ្លួន​ងាយៗ​ឡើយ
  • បើ​ស្អប់​អ្នក​ណា​ហើយ គឺ​ស្អប់​រាល់​គ្រប់​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ម្នាក់​នោះ ហើយ​បើ​ទោះ​ជា​ដើរ​ជួប​មុខ​ក្ដី​គឺ​ ​ធ្វើ​ហាក់​បី​ដូច​ជា​មនុស្ស​ម្នាក់​នោះ​គ្មាន​រូបរាង​អញ្ចឹង

៥) អ្នក​កើត​ថ្ងៃ​ព្រហស្បត្តិ៍

ចំណុចវិជ្ជមាន៖

  • យក​ចិត្ត​ទុក​ដាក់​លើ​គ្រប់​កិច្ចការ
  • ផ្ដល់​ភាព​សំខាន់​ទៅ​លើ​គ្រប់​រឿង​រ៉ាវ​គ្រប់​យ៉ាង សូម្បី​តែ​រឿង​តូច​តាច
  • ជា​មិត្ត​ភក្ដ​ដ៏​ល្អ និង​ពូកែ​លើក​ទឹក​ចិត្ត​
  • ក្នុង​រឿង​ស្នេហា​របស់​អ្នក​ដទៃ​ ពួក​គេ​ជា​ទីប្រឹក្សា និង​អ្នក​លើក​ទឹក​ចិត្ត​ដ៏​ចំណាន (ប៉ុន្តែ​សម្រាប់​ស្នេហា​ផ្ទាល់​ខ្លួន​វិញ គឺ​ជួយ​ខ្លួន​ឯង​មិន​បាន)

ចំណុច​អវិជ្ជមាន៖

  • ស្ពឹក​ស្រពន់​ច្រើន
  • អារម្មណ៍​មិន​សូវ​នឹង​នរ ម្ដង​ក្ដៅ​ម្ដង​ត្រជាក់
  • ចូល​ចិត្ត​គិត​ច្រើន​តែ​ខ្លួន​ឯង ហើយ​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​ក្នុង​ពិភព​ស្រមើ​ស្រមៃ​ផ្ទាល់​ខ្លួន​ច្រើន

 

៦) អ្នក​កើត​ថ្ងៃ​សុក្រ

ចំណុចវិជ្ជមាន៖

  • មាន​ចិត្ត​ស្មោះ​ត្រង់ បើ​សេពគប់​នរណា​ហើយ​ គឺ​អោយ​ទៅ​មិត្តភក្ដ​បាន​ ១០០%
  • ធ្វើ​អ្វី​គឺ​ចូល​ចិត្ត​ក្រែង​ចិត្ត និង​គិត​ដល់​អារម្មណ៍​អ្នក​ដទៃ​ជានិច្ច
  • ចូល​ចិត្ត​ធ្វើ​អោយ​អ្នក​ដទៃ មាន​សេចក្ដី​សុខ

ចំណុច​អវិជ្ជមាន៖

  • អាច​អភ័យ​បាន តែ​នឹង​ចង​ចាំ​ទុក​ក្នុង​ចិត្ត​មួយ​ជីវិត
  • មិន​ចូល​ចិត្ត​រក​រឿង​អ្នក​ដទៃ​មុន តែ​បញ្ហា​តែង​តែ​រត់​មក​រក​មនុស្ស​ក្រុម​នេះ​រហូត
  • ស្អប់​ និង​គុំគួន​មនុស្ស​ដែល​បោក​ប្រាស់​ខ្លួន គឺ​គ្មាន​ថ្ងៃ​អាច​លើក​លែង​បាន​តែ​ម្ដង

 

៧) អ្នក​កើត​ថ្ងៃ​សៅរ៍

ចំណុចវិជ្ជមាន៖

  • មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​រឿង​ស្នេហា
  • មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​មនុស្ស​គ្រប់​គ្នា
  • ចិត្ត​ទន់ ពូកែ​អាណិត​គេ
  • ជា​ទីប្រឹក្សា​ដ៏​ចំណាន

ចំណុច​អវិជ្ជមាន៖

  • ឆាប់​ខឹង ឆេវឆាវ
  • អារម្មណ៍​ប្រែប្រួល​លឿន
  • ពេល​ខឹង សម្ដី​គឺ​អាក្រក់​បំផុត ហើយ​មិន​ចេះ​គិត​ដល់​អារម្មណ៍​នរណា​ឡើយ៕

មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes