Loading...
FIFA Confederations Cup ២០១៧៖ ឈីលី​យក​បាន​បី​ពិន្ទុ​ពី​ក្រុម​ខ្លាំង​កាមេរូន
Match3
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 19, 2017
ចំនួន​ទស្សនា៖ 1000 លើក

នៅក្នុង​ការ​ប្រកួត​ទី៣ នៃពានរង្វាន់​បាល់ទាត់ Confederations Cup ឆ្នាំ២០១៧ រវាងម្ចាស់​ជើងឯក​ទ្វីប​អាហ្វ្រិក កាមេរូន ជាមួយ​ម្ចាស់ជើងឯក​ទ្វីប​អាមេរិច​ខាង​ត្បូង ឈីលី បានបញ្ចប់​ដោយលទ្ធផល ឈីលី យកឈ្នះ កាមេរូន ២ ទល់នឹង ០។

ក្រុមទាំងពីរមិនអាចធ្វើអ្វី​គ្នាបាននោះទេ គិតត្រឹម៤៥នាទី​ដំបូង ក្នុងវគ្គទីមួយ ទោះបីជាយ៉ាងណាក្នុងវគ្គទីមួយនេះ យើងសង្កេត​ឃើញ​មានគ្រាប់បាល់ពីរគ្រាប់​ត្រូវបាន​កើតឡើង ប៉ុន្តែ​ត្រូវបានលុបចោលវិញដោយសារមានការ​ពិន័យ និង ជាបាល់ offside។

ការប្រកួតបានឈានមកដល់វគ្គ​ទីពីរ ហើយត្រូវរងចាំរហូតដល់នាទី ៨១ ទើបខ្សែប្រយុទ្ធ Arturo Vidal របស់ក្លិប Bayern Munich លោតតែតបាល់បញ្ចូលទី​បានសំរេច ជួយអោយ​ឈីលី នាំមុខ​កាមេរូន​បណ្ដោះអាសន្ន ១ ទល់នឹង ០។ ជិតបញ្ចប់ការប្រកួត​ក្នុងម៉ោងបន្ថែម​នាទី ៩០+១ កីឡាករ Eduardo Vargas បានស៊ុតបន្ថែមមួយ​គ្រាប់​ទៀតអោយឈីលី ធ្វើអោយចប់ការ​ប្រកួត ឈីលី យកឈ្នះ កាមេរូន ដោយលទ្ធផល ២ ទល់នឹង ០។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes