Loading...
វគ្គ​​បណ្ដុះ​​បណ្ដាល​​គ្រូ​​បង្គោល​​វិស្វករ​​ព័ត៌មាន​វិទ្យា​​ដោយ​​ឥត​​គិត​​ថ្លៃ
1
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 25, 2018
ចំនួន​ទស្សនា៖ 1021 លើក

គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ជាពិសេស ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ITEE នេះ​ដែរ។

(វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។)

 

មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ–កម្ពុជា (Cambodia International Education Support Foundation) ហៅ​កាត់​ថា ស៊ី.អាយ.អ៊ី.អេស.អែហ្វ (CIESF) សហការ​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology) ហៅ​កាត់​ថា អ៊ិន.អាយ.ភី.ធី.អាយ.ស៊ី.ធី (NIPTICT) រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា ដែល​មាន​ឈ្មោះ​ថា Fundamental IT Engineer Examination (ITEE) ដោយ​មិន​គិត​ថ្លៃ​រយៈពេល ២​សប្ដាហ៍។

ITEE គឺ​ជា​កម្មវិធី​ប្រឡង​យក​សញ្ញាប័ត្រ​វិស្វករ​ព័ត៌មានវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​លើក​កម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology Promotion Agency) ហៅ​កាត់​ថា អាយ.ភី.អេ (IPA)។

គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ជាពិសេស ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ITEE នេះ​ដែរ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ បង្រៀន​ដោយ​គ្រូ​ជនជាតិ​ជប៉ុន ផ្ទាល់ និង​រៀបចំ​នៅ​អគារ​ចាស់​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) នៅ​ជិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

(វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។)

 

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គាំទ្រ និង​ឧបត្ថម្ភ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (Ministry of Posts and Telecommunications) ហៅ​កាត់​ថា អ៊ឹម.ភី.ធី.ស៊ី (MPTC) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ–ជប៉ុន (Japan International Cooperation Agency) ហៅ​កាត់​ថា ចៃកា (JICA)។

 

អ្នក​ដែល​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​បាន ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម

  • បុគ្គល​ដែល​មក​ពី​គ្រឹះស្ថាន​សិក្សា​អប់រំ សហគ្រាស​ព័ត៌មានវិទ្យា និង​ស្ថាប័ន​រដ្ឋាភិបាល ដែល​មាន​ជំនាញ និង​​ដឹង​ផ្នែក​គ្រប់គ្រង​ព័ត៌មានវិទ្យា និង​មាន​បទពិសោធន៍​ក្នុង​វិស័យ​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ស្ថាប័ន​ដែល​គាត់​ធ្វើ​ការ
  • បុគ្គល​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្ហាត់​មុខវិជ្ជា​ព័ត៌មានវិទ្យា (IT Instructor) នៅ​ស្ថាប័ន​គាត់​ធ្វើ​ការ
  • បុគ្គល​ដែល​មាន​សមត្ថភាព​មិន​ត្រឹម​តែ​ធ្វើ​ការ​បណ្ដុះបណ្ដាល​​ដឹង ប៉ុន្តែ​ថែម​ទាំង​បង្កើត​ការ​រៀបចំ​វគ្គ​សិក្សា​ដោយ​ខ្លួន​ឯង ដើម្បី​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​នឹង​កន្លែង
  • បុគ្គល​ដែល​មាន​ឆន្ទៈ​ដើម្បី​លើក​កម្ពស់​គម្រោង​នេះ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា
  • បុគ្គល​ដែល​អាច​ចូលរួម​ពេញលេញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ
  • បុគ្គល​ដែល​មាន​សមត្ថភាព​អាច​និយាយ ស្ដាប់ និង​អាច​ភាសា​អង់គ្លេស​ទាក់ទង​នឹង​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​មាន​បទពិសោធន៍​យ៉ាង​តិច ៦​ខែ​ក្នុង​វិស័យ​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មានវិទ្យា
  • បុគ្គល​ដែល​មាន​បទពិសោធន៍​សរសេរ​កូដ​ដូចជា C ឬ Java ជាដើម។

 

ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​ចូល​រៀនថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨

សូម​ចុច​ទី​នេះ ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ​ចូល​រៀន។

(កាលវិភាគ​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា។)

 

សម្រាប់​ពត៌មាន​ប​ន្ថែម​សូម​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់

  • Se Vanak, Training Program Coordinator, Mobile: 098 799 267, Email: vanak.se@niptict.edu.kh
  • Chea Vichet, Deputy Director of Research and Innovation Center of NIPTICT, Mobile: 069 657 007, Email: vichet.chea@niptict.edu.kh
  • Lim Kokheng, Project Coordinator of Cambodia International Education Support Foundation (CIESF), Mobile: 017 55 44 75, Email: l-kokheng@ciesf.org

មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes