Loading...
Apple ទើប​តែ​បញ្ចេញ​នូវ iOS ជំនាន់ 11.2.6 ​ដើម្បី​ដោះ​ស្រាយ​បញ្ហា Apps គាំង​ដោយសារ​អក្សរ Telugu របស់​​ឥណ្ឌា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 25, 2018
ចំនួន​ទស្សនា៖ 826 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ក្រុមហ៊ុន​ទូរស័ព្ទ Apple ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 11.2.6 ឲ្យ​ទាញ​យក​ជា​ផ្លូវការ ដើម្បី​ជួសជុល​បញ្ហា Apps គាំង​ដោយសារ​តួ​អក្សរ​របស់​ភាសា Telugu ដែល​ជា​ភាសា​ដើម​មួយ​របស់​ឥណ្ឌា។

បញ្ហា​គាំង Apps ដោយសារ​តួ​អក្សរ Telugu នេះ គឺ​កើត​ឡើង​នៅ​លើ​កំណែ​ជំនាន់ iOS 11.2.5 នៅ​ពេល​ដែល​អ្នក​ទទួល​បាន​សារ​ដែល​ផ្ទុក​តួ​អក្សរ Telugu ហើយ​អ្នក​ព្យាយាម​បើក​មើល នោះ​កម្មវិធី​នឹង​គាំង​ភ្លាម។ Apps ដែល​ជួប​បញ្ហា​គាំង​ដោយសារ​តួ​អក្សរ Telugu រួម​មាន iMessage, WhatsApp, និង Facebook Messenger ជាដើម។

បញ្ហា​ទី​ពីរ​ដែល​តម្រូវ​ឲ្យ Apple ចេញ​កំណែ​ជំនាន់ iOS 11.2.6 គឺ​ដើម្បី​ជួសជុល​បញ្ហា third-party apps មិន​អាច​តភ្ជាប់ (connect) ទៅ​កាន់ external accessories ជាដើម។

ឧបករណ៍​ដែល​អាច​ដំឡើង​កំណែ​ជំនាន់ iOS 11.2.6 បាន​មាន​ដូចជា iPhone 5s ឡើង​លើ, iPad mini 2 ឡើង​លើ និង iPod touch ចាប់​ពី​ជំនាន់​ទី​៦ ឡើង​ទៅ។ ចំពោះ​លោក​អ្នក​ដែល​មិន​ទាន់​បាន​ដំឡើង​កំណែ​ជំនាន់ iOS 11.2.5 ទេ នោះ​មិន​ចាំបាច់​ដំឡើង iOS 11.2.6 ឡើយ ពីព្រោះ Apple ក៏​បាន​ចេញ​កំណែ​សាកល្បង​ជំនាន់ iOS 11.3 ហើយ​ដែរ។

ដើម្បី​ដំឡើង​កំណែ​ជំនាន់ iOS 11.2.6 សូម​ចូល​ទៅ​កាន់ Settings → General → Software update ហើយ​ទាញ​យក​កំណែ​អាប់ដេត (update) និង​ដំឡើង​វា​ជា​ការ​ស្រេច៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes