Loading...
ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​បោកប្រាស់​លុយ ដោយ​យក​ឈ្មោះ​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា​មក​សំអាង
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 24, 2018
ចំនួន​ទស្សនា៖ 672 លើក

នេះជា​សេចក្តី​ជូនដំណឹង​របស់​ធនាគារ ​អេស៊ីលីដា ប្រាប់ដល់​សាធារណជនឲ្យមានការ​ប្រុងប្រយ័ត្ន ​ព្រោះថា​ ក្នុងរយៈ​ពេល​កន្លង​ទៅថ្មីៗ​នេះ មានជន​ខិលខូច​មួយ​ចំនួនបាន​អះអាង​ខ្លួន​ថា ​ជាបុគ្គលិក​ធនាគារ​អេស៊ីលីដា​ ឬយក​ឈ្មោះធនាគារ​អេស៊ីលីដា ​ទៅប្រើប្រាស់​ដើម្បី​ឆបោកបា្រក់​ពីអតិថិជន ​និង​ សាធារណជន​មួយចំនួន​តាមរយៈ​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ ផ្សេងៗទៀត​ ដោយតម្រូវ​ឲ្យ​អតិថិជន ឬ​សាធារណជន​នោះ​ ផ្ទេរ​ប្រាក់មួយ​ចំនួន​ជាមុនសិន​ ដើម្បី​ចំណាយ​រត់ការ​ជាថ្នូរ​នឹងការទទួល​បានរង្វាន់​ជាទឹក​ប្រាក់ ពី​ធនាគារ​អេស៊ីលីដា​។

ឆ្លើយតប​នឹងករណី​នេះ ធនាគារ​អេស៊ីលីដា​បាន​អះអាង​ ពុំមាន​កម្មវិធីចាប់​ឆ្នោតផ្សង​សំណាង​ ឬផ្តល់​រង្វាន់ជា​ទឹកប្រាក់ ​ណាមួយ​ជូនអតិថិជន​ និង​សាធារណជន​ឡើយ ​។ ករណី​មានចម្ងល់ ​និងដើម្បីចៀសវាង​ទទួលរងនូវ​ការឆបោក​ពីសំណាក់​ជនខិលខូច​ទាំងនោះ​ សូម​ទំនាក់ទំនង​ដោយផ្ទាល់​មកសាខា​របស់ធនាគារ​អេស៊ីលីដា​ដែលនៅជិត ​ឬទូរស័ព្ទ​មក​ការិយាល័យ​ទំនាក់​ទំនងអតិថិជន​ (បម្រើ២៤ម៉ោង) ​តាមរយៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes