Loading...
ជោគជតា​រាសី និង​ហុងស៊ុយ សម្រាប់​ឆ្នាំ​កំណើត​ទាំង​ ១២ តាម​ក្បួន​ហោរាសាស្ដ្រ​ចិន ក្នុង​ឆ្នាំ ២០១៨
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 24, 2018
ចំនួន​ទស្សនា៖ 4033 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

តាមដានហុងស៊ុយ​របស់​ឆ្នាំ​កំណើត​ទាំង​១២ តាមក្បួន​ហោរាសាស្ដ្រ​ចិនក្នុងឆ្នាំ ២០១៨នេះ! ចែករំលែកដល់មិត្តភក្ដិ និងក្រុមគ្រួសារ​របស់​អ្នក​ ដើម្បី​នាំលាភ​សំណាង​ជូន​ដល់​ពួក​គេ។

 

១) ឆ្នាំ​ជូត

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • លោកអ្នកនឹងមានឱកាសជាច្រើនក្នុងអាជីពរបស់អ្នក តែត្រូវចេះចាប់យកឱកាស ដើម្បីជោគជ័យកាន់តែខ្លាំង។
  • សុខភាពរបស់អ្នកឆ្នាំនេះល្អជាមធ្យម គ្មានអ្វីបារម្ភ តែគួរតែរក្សារបបអាហារឲ្យមានតុល្យភាពត្រឹមត្រូវ។
  • សម្រាប់ស្នេហា ប្រសិនបើអ្នកមានស្វាមីភរិយាវានឹងមានភាពរលូនជាធម្មតា។ សម្រាប់អ្នកមិនទាន់មានគូរ នឹងរកឃើញអ្នកត្រូវចិត្តដោយជួបគ្នាមិនបានរំពឹងទុកក្នុងពេលឆាប់ៗ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវប្រុងប្រយ័ត្ន និងគួរធ្វើការមិនឱ្យហួសប្រមាណក្នុងសកម្មភាពណាដែលអាចបណ្តាលឱ្យមានរបួសទៅផ្នែកខាងក្រោមនៃរាងកាយ។ ការសម្រាកគ្រប់គ្រាន់ និងរបបអាហារត្រឹមត្រូវ គឺជារឿងសំខាន់ដែលត្រូវពិចារណាផងដែរ។
  • កុំឱ្យបន្ទុកបំណុលហិរញ្ញវត្ថុបង្កការព្រួយបារម្ភដល់អ្នកឲ្យសោះ ព្រោះមានរឿងផ្សេងទៀតក្នុងជីវិតដែលមានសារៈសំខាន់ជាងនេះ។ ហើយចាយទៅលើអ្វីដែលសំខាន់ប៉ុណ្ណោះ ត្រូវព្យាយាមទប់ទល់នឹងការចំណាយទៅលើអ្វីដែលមិនចាំបាច់។
  • យកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហាសមាជិកក្រុមគ្រួសារក្នុងខែនេះពីព្រោះពួកគេទំនងជាផ្តល់នូវបញ្ហាមួយចំនួន ប្រសិនបើអ្នកគេចមិនអើពើ។

 

ពណ៌ហុងស៊ុយ៖ ផ្ទៃមេឃ មាស និង បៃតង

លេខហុងស៊ុយ៖ ២ និង ៣

ឆ្នាំឆុង៖ មមី និង រកា

 

២) ឆ្នាំ​ឆ្លូវ

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ជាឆ្នាំមួយដែលល្អប្រសើរជាងឆ្នាំ 2017 ទាំងការងារ ហិរញ្ញវត្ថុ និងស្នេហា។
  • ភាពអំណត់អត់ធ្មត់របស់អ្នកកើតឆ្នាំឆ្លូវនឹងធ្វើឲ្យពួកគេឃើញផលទទួលបានក្នុងឆ្នាំនេះ។
  • ទោះជាយ៉ាងណាក៏ដោយ អ្នកកើតឆ្នាំឆ្លូវត្រូវតែរៀនចេះទប់កំហឹង ហើយត្រូវប្រុងប្រយ័ត្នមិនឱ្យលើសពីដែនកំណត់ ជាមួយសាច់ញាតិ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន។
  • សុខភាពរបស់អ្នកឆ្នាំនេះ ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះមិនគួរបណ្ដែតបណ្ដោយទេ។
  • សម្រាប់ស្នេហា នៅពេលនេះ ការខ្វះការយល់ចិត្ត និងការយល់រវាងគ្នាពីគូស្វាមីភរិយាអាចជាមូលហេតុនៃជម្លោះបន្តិចបន្តួច។ ការអន់ចិត្តទៅលើភាពអយុត្តិធម៌នៃការកាន់កាប់ទ្រព្យសម្បត្តិក៏អាចកើតមានយូរៗម្ដងផងដែរ។ ចេះបន្ធូរបន្ថយឲ្យគ្នា នោះអ្វីៗនឹងប្រសើរ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • អ្នកត្រូវប្រុងប្រយ័ត្នទៅលើដំណេក។ អ្នកប្រហែលជាអាចមានអារម្មណ៏រសាប់រសល់នៅក្នុងឆ្នាំនេះ ដែលអាចនឹងនាំឱ្យមានជំងឺ ឬការគេងមិនលក់ជាច្រើនដង។
  • សហការគ្នាជាមួយមិត្តរួមការងារឲ្យបានច្រើន និងចែករំលែកលទ្ធផលការងារជាមួយអ្នកដទៃ ដើម្បីចៀសវាងមានជម្លោះដោយយល់ច្រឡំណាមួយកើតមាន។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមិនា ខែឧសភា ខែកញ្ញា និង ខែធ្នូ។

 

ពណ៌ហុងស៊ុយ៖ ស លឿង និង បៃតង

លេខហុងស៊ុយ៖ ១ និង ៤

ឆ្នាំឆុង៖ ខាល រោង មមី និង មមែ

 

៣) ឆ្នាំ​ខាល

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • បើនិយាយអំពីឆ្នាំខាលក្នុងឆ្នាំ២០១៨នេះ គឺបង្ហាញអំពីឬទ្ធិ អំណាច និងភាពរឹងមាំ។
  • អ្នកដែលកើតឆ្នាំខាល គឺជាអ្នកពូកែខាងនិយាយ ដោយពួកគេដឹងយ៉ាងច្បាស់ថាតើគួរបញ្ជូនអារម្មណ៍ តាមរយៈសំលេង និងកាយវិការទន់ភ្លន់បែបណា។ ដូច្នេះហើយពួកគេអាចគ្រប់គ្រងគ្រប់ស្ថានភាពទាំងអស់។
  • សម្រាប់ស្នេហា សម្រាប់អ្នកមិនទាន់មានគូរហាក់ត្រូវរង់ចាំយូរបន្តិចនៅឆ្នាំនេះ ស្របពេលដែលអ្នកឆ្នាំខាលដែលមានគូរហើយអាចរំពឹងទុកនូវដំណឹងល្អក្នុងឆ្នាំនេះបាន។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ទោះជាយ៉ាងណាក៏ដោយ អ្នកកើតឆ្នាំខាលត្រូវប្រុងប្រយ័ត្ន ហើយគួរជៀសវាងការព្យាយាមដោះស្រាយបញ្ហាដែលខ្លួនឯងមិនបានដឹងមូលហេតុស៊ីជម្រៅ ជៀសវាងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។
  • គួរតែអត់ធ្មត់ឲ្យបានច្រើនក្នុងឆ្នាំ 2018 នេះ ហើយអ្នកគួរតែចាំថាអ្នកទាំងអស់មិនមែនសុទ្ធតែមានចំណង់ចំណូលចិត្ត និងភាពខ្លាំងដូចក្រុមឆ្នាំខាលដូចខ្លួននោះទេ។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមិថុនា ខែតុលា និង ខែវិច្ឆិកា។

 

ពណ៌ហុងស៊ុយ៖ ផ្ទៃមេឃ ប្រផេះ ទឹកក្រូច និង ស

លេខហុងស៊ុយ៖ ១ ៣ និង ៤

ឆ្នាំឆុង៖ ឆ្លូវ ម្សាញ់ និង វក

 

៤) ឆ្នាំ​ថោះ

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ លោកអ្នកនឹងមានសំណាងរួមជាមួយស្ថិរភាព ព្រមទាំងត្រូវបានប្រទានពរដោយតារាដ៏មានអំណាចខ្លាំងក្លាជាច្រើន ពពកនឹងលែងបិទបាំង ហើយអ្នកនឹងចាប់ផ្ដើមឃើញរស្មីកាន់តែច្បាស់។
  • ដោយសារតែឆ្នាំថោះ និងឆ្នាំចគឺជាឆ្នាំដែលមានសម្ព័នភាពល្អនឹងគ្នា ក្នុងឆ្នាំនេះ គ្រប់យ៉ាងនឹងប្រព្រឹត្តទៅរលូន មិនថាកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិនោះទេ វានឹងនៅក្រោមការប្រសិទ្ធពរនៃផ្កាយបីដែលមានឥទ្ធិពលខ្លាំងក្លា។
  • សម្រាប់ស្នេហា នៅឆ្នាំ 2018នេះ អ្នកកើតឆ្នាំថោះដែលមានគូជាមួយឆ្នាំថោះ ឬជាមួយឆ្នាំមមែ ឆ្នាំកុរ ឬឆ្នាំច គឺអាចរំពឹងបាននូវក្ដីរីករាយ និងសុខដុមរមនាក្នុងជីវិតគ្រួសារ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំថោះត្រូវតែចេះអត់ធ្មត់ទ្វេដងនៅក្នុងឆ្នាំ 2018 ដើម្បីរក្សាភាពសុខដុមរមនារបស់គូស្វាមីភរិយា យកល្អគឺពេញមួយឆ្នាំនៃឆ្នាំ 2018នេះតែម្ដង។
  • នៅឆ្នាំ 2018 ឆ្នាំថោះគួរតែតមការស្តីបន្ទោស ពីព្រោះគេជឿថាការធ្វើបែបនេះ នឹងទាក់ទាញភាពវិជ្ជមានកាន់តែច្រើន។
  • ទាំងក្នុងមុខរបរ និងក្នុងជីវិតឯកជន អ្នកកើតឆ្នាំថោះគួរតែប្រុងប្រយ័ត្ន ចំពោះអ្នកដែលចូលចិត្តនិយាយលើកជើងខ្លាំងពេក ព្រោះអ្នកនឹងអាចជួបនឹងបញ្ហាដោយសារមនុស្សប្រភេទនេះ។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមិនា ខែកក្កដា ខែតុលា និង ខែវិច្ឆិកា។

 

ពណ៌ហុងស៊ុយ៖ ក្រហម ផ្កាឈូក ស្វាយ និង ផ្ទៃមេឃ

លេខហុងស៊ុយ៖ ៣ ៤ និង ៦

ឆ្នាំឆុង៖ ម្សាញ់ និង រកា

 

៥) ឆ្នាំ​រោង

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • សម្រាប់ឆ្នាំរោងក្នុងឆ្នាំ 2018 នេះ គឺជាពេលវេលាដ៏ល្អសម្រាប់ផ្តោតលើខ្លួនឯង ដើម្បីស្រូបយកឥទ្ធិពល និងស្រោចស្រង់ហិរញ្ញវត្ថុរបស់គាត់ត្រឡប់មកវិញ។
  • ចំពោះសុខភាពក្នុងឆ្នាំនេះ អ្នកគួរផ្ដោតមើលរបបអាហាររបស់អ្នក បើសិនជាធ្វើការច្រើន គួរកុំធ្វើហួសកម្លាំង និងសម្រាកឲ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពរាងកាយអោយបានទៀងទាត់ ដើម្បីសម្លាប់គ្រាប់ពូជនៃជំងឺឱ្យបានទាន់ពេលវេលា។
  • សម្រាប់ស្នេហា ក្នុងឆ្នាំនេះ ឆ្នាំរោងអាចនឹងជួបមនុស្សភេទផ្ទុយដែលខ្លួនពេញចិត្ត តែគួរតែកុំដាក់ចិត្តខ្លាំងពេក ដោយសារតែលោកអ្នកទំនងជាជួបប្រទះស្នេហាដែលខំប្រឹងតែម្ខាង ដែលអាចនឹងធ្វើឱ្យហត់ចិត្ត។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ដើម្បីឆ្លងឆ្នាំច 2018 នេះដោយគ្មានស្នាមប្រេះច្រើននោះ អ្នកកើតឆ្នាំរោងត្រូវរៀនកាត់បន្ថយភាពអំណួត និងចរិតរឹងរូសរបស់ពួកគេ។
  • នៅឆ្នាំ 2018 ឆ្នាំរោងមិនត្រឹមតែត្រូវពិនិត្យមើលហិរញ្ញវត្ថុរបស់គាត់ប៉ុណ្ណោះទេ ពួកគេថែមទាំងត្រូវផ្ដោតអារម្មណ៏ទៅលើសម្ព័ន្ធភាពស្នេហាទៀតផងសម្រាប់អ្នកមានគូហើយ។
  • ចាប់ផ្ដើមមុខជំនួញគួរតែមានផែនការច្បាស់លាស់ និងត្រៀមអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការឲ្យរួចស្រេច ប៉ុន្តែអ្នកមិនគួរចាប់ផ្តើមភ្លាមៗនៅពេលនេះទេ គួរតែត្រៀមលក្ខណៈសម្រាប់ដំណាក់កាលដំបូងនេះឲ្យបានល្អសិន ហើយរង់ចាំឱកាស។
  • អ្នកកើតឆ្នាំរោងត្រូវបានគេឲ្យដំបូន្មានថា គួរតែទៅធ្វើដំណើរកំសាន្តនៅខែដែលល្អសម្រាប់ហុងស៊ុយរបស់ខ្លួន ដើម្បីឲ្យអ្វីល្អៗចូលមកកាន់តែច្រើន។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមេសា ខែមិថុនា ខែកញ្ញា និង ខែធ្នូ។

 

ពណ៌ហុងស៊ុយ៖ មាស ប្រាក់ និង ស

លេខហុងស៊ុយ៖ ១ ៦ និង ៧

ឆ្នាំឆុង៖ ឆ្លូវ មមែ និង ច

 

៦) ឆ្នាំ​ម្សាញ់

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ ជាឆ្នាំដែលបាននាំយកនូវភាពកាន់តែរឹងមាំ និងច្បាស់លាស់បន្ថែមទៀតដល់អ្នកកើតឆ្នាំម្សាញ់។
  • ឆ្នាំច 2018 ជាឆ្នាំដែលស្ងប់ស្ងាត់ សុខសន្តិភាព ហើយនឹងត្រូវបានប្រទានពរដោយតារាដ៏អស្ចារ្យ និងមានសំណាងល្អ សម្រាប់មុខរបរ ទ្រព្យសម្បត្តិ និងទំនាក់ទំនងរវាងបុគ្គល។
  • ប្រសិនបើអ្នកចង់លាលែងពីតំណែង ឬផ្លាស់ប្តូរការងារដើម្បីការអភិវឌ្ឍន៍ល្អ ឆ្នាំនេះជាឱកាសល្អហើយអ្នកអាចជឿជាក់លើការសម្រេចចិត្តរបស់ខ្លួនបាន។
  • សម្រាប់ស្នេហា ឆ្នាំម្សាញ់អាចចាត់ទុកថាមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការកសាងសម្ព័ន្ធភាពថ្មីមួយ។ ទោះយ៉ាងណាក៏ដោយ ពួកគេគួរតែជៀសវាងការសន្យា ឬការប្តេជ្ញាចិត្តឆាប់រហ័សជ្រុលពេក ប្រសិនបើនៅចង់រក្សាសេរីភាពក្នុងរយៈពេលវែង។
  • ឆ្នាំ 2018 ជាឆ្នាំទន់ភ្លន់ និងស្ងប់ស្ងាត់សម្រាប់ឆ្នាំម្សាញ់ ពោរពេញដោយភាពជោគជ័យក្រោមកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងកន្លងមកនេះ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ទោះជាយ៉ាងណាក៏ដោយ មុននឹងសម្រេចស្នាដៃ អ្នកកើតឆ្នាំម្សាញ់គួរតែព្យាយាមនៅឱ្យឆ្ងាយពីបុគ្គលដែលរារាំងមិនឱ្យខ្លួនរីកចម្រើន។ ចូរប្រយ័ត្នចំពោះមនុស្សប្រភេទនេះ។
  • បើទោះជាអ្នកអាចជួបប្រទះបរាជ័យណាមួយក៏ដោយ នៅពេលនោះអ្នកមិនគួរភ័យស្លន់ស្លោទេ ប៉ុន្តែត្រូវប្រឈមមុខនឹងការលំបាកដោយស្ងប់ស្ងាត់ ហើយព្យាយាមរកនូវដើមចមសំខាន់ៗ ដើម្បីដោះស្រាយ។
  • នៅឆ្នាំ 2018 អ្នកកើតឆ្នាំម្សាញ់ត្រូវបានគេណែនាំយ៉ាងខ្លាំងផងដែរ មិនឱ្យធ្វេសប្រហែសលើសុខុមាលភាពរបស់ពួកគេ ហើយដាច់ខាតត្រូវជ្រើសរើសរបៀបរស់នៅដែលមានផាសុខភាពល្អ ដើម្បីជៀសវាងរាល់បញ្ហាសុខភាពតាមដែលអាចធ្វើទៅបាន។ មិនគួរដាក់ចិត្តខ្លាំងពេកទៅលើភាពជោគជ័យ ហើយភ្លេចបញ្ហាសុខភាពនោះទេ។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែសីហា ខែកញ្ញា និង ខែមករា។

 

ពណ៌ហុងស៊ុយ៖ ខ្មៅ ក្រហម និង លឿង

លេខហុងស៊ុយ៖ ២ ៨ និង ៩

ឆ្នាំឆុង៖ ខាល ថោះ និង មមែ

 

៧) ឆ្នាំ​មមី

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ នៅពេលដែលឆ្នាំមមីជ្រើសរើសផ្លូវសម្រាប់ការផ្សងព្រេងរបស់ពួកគេហើយ គឺរមែងទទួលបានជោគជ័យដ៏អស្ចារ្យ។
  • អ្នកនឹងទទួលបានឱកាសជាច្រើន សម្រាប់ការអភិវឌ្ឍអំណាច និងកិត្តិនាមរបស់អ្នកដោយសារតែពរជ័យរបស់តារា 'Jiang Xing' ដ៏មានកិត្យានុភាព។
  • ការវិនិយោគពីមុននឹងចាប់ផ្តើមទទួលបានផ្លែផ្កាក្នុងអំឡុងឆ្នាំច 2018 នេះ។
  • សម្រាប់ឆ្នាំមមីក្នុងឆ្នាំនេះ ស្នេហាកំពុងតែមករកអ្នកហើយ។ អ្នកប្រហែលជាអាចជួបមនុស្សត្រូវចិត្តនៅវិទ្យាល័យ ឬអំឡុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈណាមួយជាមួយគ្នា។ ឆ្នាំច ២០១៨នេះ អាចនឹងជាឆ្នាំដែលនាំគូឲ្យឆ្នាំមមីច្រើនបំផុត។
  • អ្នកកើតឆ្នាំមមីដែលនៅជាសិស្សអាចរំពឹងលទ្ធផលល្អក្នុងការសិក្សារបស់ខ្លួនបានពេញមួយឆ្នាំ 2018 ជោគជ័យនៃការប្រលងរបស់គាត់នឹងហុចផលភ្លាមៗ ហើយអាចទទួលបានការងារដំបូងដែលខ្លួនពេញចិត្តទៀតផង។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • យ៉ាងណាមិញ សម្រាប់សុខភាព នៅពេលអ្នកចេញទៅក្រៅ អ្នកគួរតែមើលសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយជៀសវាងការលេងកីឡាដែលមានហានិភ័យខ្ពស់។ ក្រៅពីនេះអ្នកគួរតែប្រុងប្រយ័ត្នការខាំពីពពួកសត្វ ហើយគួរតែកាត់បន្ថយការនៅជិតស្និទ្ធជាមួយសត្វ។
  • វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឆ្នាំមមី ក្នុងការរក្សាការសម្ងាត់ជាមួយមនុស្សដែលគាត់ធ្វើការជាមួយជារៀងរាល់ថ្ងៃ ពាក់ព័ន្ធនឹងស្ថានភាពគ្រួសារ និងសកម្មភាពផ្សេងៗទៀតដែលយកល្អគួរកុំនិយាយ។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែកុម្ភៈ ខែមិថុនា ខែកក្កដា និង ខែតុលា។

 

ពណ៌ហុងស៊ុយ៖ លឿង និង បៃតង

លេខហុងស៊ុយ៖ ២ ៣ និង ៧

ឆ្នាំឆុង៖ ជូត ឆ្លូវ និង រកា

 

៨) ឆ្នាំ​មមែ

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • នៅឆ្នាំ 2018 ឆ្នាំមមែ ទំនងជារៀនបដិសេដ និងភាគច្រើនកំណត់អាទិភាពគោលដៅផ្ទាល់ខ្លួនច្រើនជាងបំណងប្រាថ្នារបស់មនុស្សជាទីស្រលាញ់។ ពួកគេនឹងពឹងផ្អែកលើខ្លួនគេផ្ទាល់ ដើម្បីជោគជ័យក្នុងជីវិត ហើយទទួលជោគជ័យក្នុងគម្រោងនានារបស់ពួកគេ។
  • នៅក្នុងអាជីពរបស់អ្នក ពេលវេលាល្អបំផុតក្នុងការចាប់ផ្តើមគម្រោងថ្មីៗមិនមែនពេលនេះទេ។ ឆ្នាំមមែ គួរតែអត់ធ្មត់ និងផ្តោតទៅលើគម្រោងដែលកំពុងដំណើរការ ដែលបានចាប់ផ្ដើមកាលពីឆ្នាំ 2017។
  • សម្រាប់ស្នេហា អ្នកកើតឆ្នាំមមែដែលនៅលីវ ទំនងជាអាចទទួលបានឱកាសជាច្រើនក្នុងការជួបដៃគូដ៏ពិតប្រាកដក្នុងកំឡុងពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំមមែគួរតែប្រយ័ត្នប្រយែងនៅខាងក្រោយខ្នងគ្រប់ពេលវេលា និងមិនគួរទុកចិត្តមិត្តដែលដឹងរឿងស្នេហាលម្អិតខ្លាំងពេក ជាពិសេសជាមួយពពួកឆ្នាំដែលជាសត្រូវស្នហាត្រីកោណជាមួយអ្នករួមមាន៖ ឆ្នាំថោះ និងកុរ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ឆ្នាំមមែ គួរប្រុងប្រយ័ត្នទៅលើប្រព័ន្ធផ្លូវដង្ហើមរបស់ខ្លួន។ ជួនកាលអ្នកក៏នឹងមានអារម្មណ៍ថាមិនស្រួលនៅក្នុងថ្លើម និងតម្រងនោមរបស់អ្នក។ អ្នកក៏គួរចាប់អារម្មណ៍ទៅលើក្រពះរបស់ខ្លួនផងដែរ ព្រោះវាប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍មិនសូវស្រួល។ ដូច្នេះគួរចាប់អារម្មណ៍ទៅលើរបបអាហារឲ្យបានទៀងពេល។
  • អ្នកគួរតែធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងកែតម្រូវអ្វីដែលមិនល្អដោយទៅដើរកំសាន្តនៅកន្លែងដែលមានបឹង និងព្រៃឈើ។
  • នៅអោយឆ្ងាយពីមិត្តភក្តិដែលមិនគួរឲ្យទុកចិត្តឲ្យបានកាន់តែឆ្ងាយ ដោយសារតែវាអាចធ្វើឲ្យអ្នកចៀសវាងពីជម្លោះ និងការប្រយុទ្ធទាំងឡាយ ព្រមទាំងអាចការពារខ្លួនអ្នកពីភាពតានតឹងទៀតផង។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមិនា ខែមេសា ខែឧសភា ខែមិថុនា និង ខែវិច្ឆិកា។

 

ពណ៌ហុងស៊ុយ៖ ស្វាយ ក្រហម និង បៃតង

លេខហុងស៊ុយ៖ ២ និង ៧

ឆ្នាំឆុង៖ រោង ឆ្លូវ ម្សាញ់ និង ច

 

៩) ឆ្នាំ​វក

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ ពួកអ្នកកើតឆ្នាំវក ជាអ្នកខំប្រឹងធ្វើការក្នុងអាជីពរបស់ពួកគេ។ ពួកគេជាក្រុមមនុស្សដែលមានសមត្ថភាពពិសេស អាចសម្របខ្លួនទៅតាមបរិយាកាសការងារខុសៗគ្នា។
  • សម្រាប់ហិរញ្ញវត្ថុ ពួកគេអាចរំពឹងថានឹងមានលំហូរសាច់ប្រាក់ចូលនៅពាក់កណ្តាលឆ្នាំ ផងដែរ។
  • ចំពោះសុខភាពវិញ អ្នកគួរយកចិត្តទុកដាក់ចំពោះរោគក្រពះ។ ប៉ុន្តែផលប៉ះពាល់សុខភាពជាទូទៅ មិនត្រូវបានគេព្យាករណ៍ថាធ្ងន់ធ្ងរទេ វាជាឆ្នាំដែលសុខភាពរបស់អ្នកនៅចន្លោះកណ្ដាលរវាងអាក្រក់ និងល្អ។
  • សម្រាប់ស្នេហា ឆ្នាំ 2018 គឺជាពេលវេលាសម្រាប់ឆ្នាំវកដោះស្រាយភាពធ្វេសប្រហែសមួយចំនួនកាលពីអតីតកាលកន្លងទៅ។ សម្រាប់អ្នកកើតឆ្នាំវកដែលនៅលីវ រឿងមួយចំនួនពីអតីតកាល ឬវត្តមានមនុស្សដែលអ្នកស្ទើរតែភ្លេចតាំងពីយូរណាស់មកហើយនោះ អាចរំខានដល់អារម្មណ៍របស់អ្នក។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • រាល់ការធ្វើដំណើរដែលមានតំលៃថ្លៃ គឺគួរតែជៀសវាង។ ក្នុងឆ្នាំ 2018 ឆ្នាំវក ក៏ត្រូវតែមានការប្រុងប្រយ័ត្នចំពោះរបបអាហារ ក៏ដូចជា របៀបគេង និងសុខភាពជាទូទៅផងដែរ។ មិនគួរលុបចោល ឬពន្យាការណាត់ជួបជាមួយគ្រូពេទ្យនោះទេ។
  • មនុស្សដែលកើតក្នុងឆ្នាំវកនេះ ភាគច្រើនចំណាយពេលធ្វើការច្រើនជាងមនុស្សធម្មតា។ ដូចនេះ ដើម្បីសន្សំសំចៃថាមពល អ្នកកើតឆ្នាំវកត្រូវចេះបែងចែកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលមមាញឹក។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមេសា ខែឧសភា ខែវិច្ឆិកា និងខែធ្នូ។

 

ពណ៌ហុងស៊ុយ៖ មាស ត្នោត និង លឿង

លេខហុងស៊ុយ៖ ៥ ៧ និង ៨

ឆ្នាំឆុង៖ ជូត ថោះ ម្សាញ់ និង កុរ

 

១០) ឆ្នាំ​រកា

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ គឺជាឆ្នាំដ៏ល្អមួយសម្រាប់ឆ្នាំរកា ដែលវាត្រូវបានស្ថិតនៅក្រោមសញ្ញា ការពារ និងការបង្កើតឡើងវិញ។
  • ការបង្កើតមិត្ដភាពថ្មីជាមួយមនុស្សប្លែកៗដែលមកពីប្រភពផ្សេងៗគ្នា នឹងធ្វើឱ្យជីវិតក្នុងសង្គមរបស់អ្នកកើតឆ្នាំរកានេះ កាន់តែប្រសើរឡើងនៅឆ្នាំ 2018។
  • អ្នកទំនងនឹងមានឱកាសក្នុងការឡើងតំណែង ហើយអ្នកនឹងទទួលបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការកសាងកេរ្តិ៍ឈ្មោះទាំងក្នុងការសិក្សា និងអាជីពការងារ។ អ្នកនឹងមានមនុស្សវ័យច្រើនជាងអ្នក ឬអ្នកដឹកនាំរបស់អ្នកជួយជ្រោមជ្រែង។
  • សម្រាប់ស្នេហា ប្រសិនបើអ្នកមានស្វាមីភរិយាវានឹងមានភាពរលូនជាធម្មតា។ សម្រាប់អ្នកមិនទាន់មានគូរ នឹងរកឃើញអ្នកត្រូវចិត្តដោយជួបគ្នាមិនបានរំពឹងទុកក្នុងពេលឆាប់ៗ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • អ្នកកើតឆ្នាំរកា គួរតែចំណាយពេលស្គាល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃដៃគូរបស់ខ្លួនឲ្យច្បាស់ជាមុនសិន មុនពេលប្តេជ្ញាចិត្តនៅក្នុងទំនាក់ទំនងរបស់ខ្លួន ចៀសវាងមានការមិនសប្បាយចិត្តក្នុងពេលអនាគត ដែលអាចនាំយកនូវការបែកបាក់ និងភាពមិនសមប្រកប។
  • អ្នកគួរតែប្រុងប្រយ័ត្នលើរបបអាហារ ជាពិសេសផ្សិត ចៀសវាងអាចមានការពុល ឬ ក៏គួរតែប្រុងប្រយ័ត្នចំពោះរុក្ខជាតិណាដែលដាំកប់ក្នុងដី ព្រោះវាអាចនាំគ្រោះថា្នក់ដល់អ្នក។ វាអាចនឹងមិនមែនមកពីផ្សិត ប៉ុន្តែវាជាបាក់តេរីដែលជាប់នឹងអាហារ ដែលអាចបណ្តាលឱ្យអ្នករលាកក្រពះ។
  • ដើម្បីបង្កើនឱកាសក្នុងការស្វែងរកដៃគូជីវិត អ្នកកើតឆ្នាំរកាដែលនៅលីវ គួរតែបង្កើតឱកាសស្វែងរកដៃគូរបស់គាត់ នៅឯក្រៅប្រទេសផងដែរ។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែមេសា ខែឧសភា និង ខែមករា។

 

ពណ៌ហុងស៊ុយ៖ មាស ត្នោត និង លឿង

លេខហុងស៊ុយ៖ ៥ ៧ និង ៨

ឆ្នាំឆុង៖ ជូត ថោះ ម្សាញ់ និង កុរ

 

១១) ឆ្នាំ​ច

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • ក្នុងឆ្នាំ២០១៨នេះ អាជីវកម្មរបស់អ្នកកើតឆ្នាំចកំពុងដំណើរការបានយ៉ាងល្អ ពួកគេអាចរំពឹងថា នឹងទទួលជោគជ័យក្នុងការប្ដឹងផ្ដល់ ឬទទួលបានលទ្ធផលល្អក្នុងការប្រកួត ឬការប្រឡងដែលពួកគេបានត្រៀមខ្លួនជាយូរមកហើយនោះ។
  • ការកើនឡើងនៃភាពចាស់ទុំរបស់ពួកអ្នកកើតឆ្នាំច នឹងនាំយកនូវផលវិជ្ជមានពេញមួយឆ្នាំ ជាពិសេសសម្រាប់គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
  • សុខភាពរបស់អ្នកកើតឆ្នាំចក្នុងឆ្នាំ២០១៨នេះ ជារួម គឺល្អ ដោយពួកគេទំនងជាសប្បាយរីករាយគ្រប់ពេលវេលា។ ពួកអ្នកឆ្នាំច តែងតែសកម្មក្នុងការលេងកីឡា ដូច្នេះហើយ ជំងឺផ្តាសាយ ក្អកនិងគ្រុនក្តៅមិនអាចធ្វើអ្វីពួកគេបានឡើយ។
  • សម្រាប់ស្នេហា អាចកើតមានការយល់ច្រឡំខ្លះៗចំពោះរឿងពីអតីតកាល ដែលអាចបណ្តាលឱ្យមានការអាក់អន់ស្រពន់ចិត្តក្នុងរយៈពេលខ្លី តែវានឹងល្អឡើងវិញ បន្ទាប់ពីមានការពន្យល់ពីភាគីម្ខាងៗ។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • លោកអ្នកកើតឆ្នាំច គួរតែថែរក្សាទុកទិន្នន័យសំខាន់ៗនៅក្នុងអាជីពរបស់ពួកគេ ជាពិសេសគឺទុកអ៊ីម៉ែល ដើម្បីការពារខ្លួនពីទុក្ខលំបាក ឬបញ្ហាណាមួយដែលអាចកើតមាននាពេលអនាគត។
  • ទោះជាយ៉ាងណា អ្នកកើតឆ្នាំច គប្បីចៀសវាងបង្ហាញក្ដីសប្បុរស និងមេត្តាធម៌ពីធម្មជាតិរបស់ខ្លួន ឆាប់រហ័សពេក ព្រោះវាអាចនាំមកនូវផលអវិជ្ជមាន។
  • អ្នកគួរតែដើរកំសាន្តនៅតំបន់បឹង ឬនៅក្នុងឧទ្យាន ដើម្បីនាំមកនូវសំណាងកាន់តែច្រើន ចំពោះជីវិតគូស្រកររបស់អ្នក។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែកុម្ភៈ ខែមិនា និង ខែមិថុនា។

 

ពណ៌ហុងស៊ុយ៖ ក្រហម បៃតង និង ស្វាយ

លេខហុងស៊ុយ៖ ៣ ៤ និង ៩

ឆ្នាំឆុង៖ រោង មមែ និង រកា

 

១២) ឆ្នាំ​កុរ

ហុងស៊ុយក្នុងឆ្នាំ២០១៨

  • និយាយទូទៅ អ្នកកើតឆ្នាំកុរ រមែងជាអ្នកដែលមានភាពស្ងប់ស្ងៀមនៅពេលប្រឈមនឹងបញ្ហា។ មិនថាបញ្ហាលំបាកប៉ុណ្ណាក៏ដោយ ពួកគេអាចដោះស្រាយបញ្ហាបានយ៉ាងត្រឹមត្រូវ និងដោយប្រុងប្រយ័ត្នជាទីបំផុត។ ពួកគេមានការទទួលខុសត្រូវដ៏អស្ចារ្យក្នុងការបញ្ចប់អ្វីដែលពួកគេកំពុងចូលរួម។
  • ឆ្នាំកុរ ទំនងជាអាចបង្ហាញពីទេពកោសល្យជាច្រើនរបស់គេក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដើម្បីទទួលបានការកោតសរសើរ និងឡើងតំណែងនៅក្នុងក្រុមហ៊ុនដែលខ្លួនធ្វើការ។
  • ជាទូទៅ អ្នកកើតឆ្នាំកុរ ទំនងជាអាចមានសុខភាពល្អស្ទើរពេញមួយជីវិត បើពួកគេជៀសវាងបាននូវបរិមាណអាហារលើសលប់ខ្លាំង។ តួយ៉ាង៖ នៅពេលដែលពួកគេមានពិធីជប់លៀងអាហារពេលល្ងាច និងសកម្មភាពសង្គម ពួកគេគួរជៀសវាងការញ៉ាំ ការស្រូបគ្រឿងស្រវឹង និងការជក់បារីហួសប្រមាណ ដែលអាចបណ្តាលឱ្យមានជំងឺ។ បន្ថែមពីលើរបបអាហារដែលមានតុល្យភាព ការធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ គឺជាការចាំបាច់ សម្រាប់ឆ្នាំកុរដើម្បីរក្សាឱ្យបាននូវសុខភាពល្អ។
  • ពួកអ្នកកើតឆ្នាំកុរ អាចនឹងជួបមនុស្សត្រូវចិត្ត នៅតាមកម្មវិធីចូលរួមមួយចំនួនដូចជា(កម្មវិធីខួបកំណើត, អាពាហ៍ពិពាហ៍ )។

 

តាមក្បួនហុងស៊ុយលោកអ្នកគួរ

  • ឆ្នាំកុរ ត្រូវយកចិត្តទុកដាក់ចំពោះការចំណាយ ជាពិសេសនៅពាក់កណ្តាលឆ្នាំ ហើយជាពិសេសគឺនៅខែឧសភាឆ្នាំ 2018។
  • ប្រសិនបើអ្នកមានឆ្នាំកុរ ឃើញខ្លួនឯងនៅក្នុងកន្លែងដែលធ្វើឲ្យខ្លួនមានអារម្មណ៍មិនស្រួលក្នុងចិត្ត ពួកគេត្រូវបានណែនាំឱ្យឈប់នៅទីនោះ ហើយឈប់ដោយមិនចាំបាច់និយាយពាក្យលា។
  • ដើម្បីការពារខ្លួនពីបញ្ហាបន្ថែមទៀត ពួកគេត្រូវបានណែនាំឲ្យឆាប់បង់វិក័យប័ត្រ និងដោះស្រាយបំណុល ដោយឈប់ពន្យារពេលច្រើនទៀត។
  • ខែដែលល្អសម្រាប់ចាប់ផ្ដើមការងារគឺ ខែកុម្ភៈ ខែមិនា ខែកក្កដា និង ខែធ្នូ។

 

ពណ៌ហុងស៊ុយ៖ លឿង ប្រផេះ ត្នោត និង មាស

លេខហុងស៊ុយ៖ ២ ៥ និង ៨

ឆ្នាំឆុង៖ វក និង ម្សាញ់


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes