Loading...
អ្វី​ជា​មូលនិធិភាគហ៊ុន Coin (ICO - Initial Coin Offering)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 24, 2018
ចំនួន​ទស្សនា៖ 699 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

មូលនិធិភាគហ៊ុន Coin (Initial Coin Offering ឬ​ហៅ​កាត់​ថា ICO) គឺជា​ប្រភេទ​មូលនិធិ​ដែល​ធ្វើ​ការ​ប្រមូលភាគហ៊ុន ដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិច (ឬ Cryptocurrency)។ វា​ត្រូវបានយកមកប្រើក្នុងគោលបំណង​ ដើម្បីប្រមូលនូវមូលនិធិឬដើមទុន ទៅ​លើ​គម្រោង Cryptocurrency ឬ Coin ថ្មី​ណា​មួយ ដែល​មាន​ន័យ​ស្មើ​ទៅ​នឹង​ការ​ទិញ​ភាគ​ហ៊ុន​នៅ​ក្នុង​គម្រោង​នោះ ហើយ​ភាគ​ហ៊ុន​ដែល​វិនិយោគិន​ទទួល​បាន​ពី​ប្រាក់​ដែល​ខ្លួន​វិនិយោគ​នោះ គឺ​ជា​ចំនួន​ Coin ដែល​ស្រដៀង​គ្នា​នឹង​ចំនួន Stock នៅ​ក្នុង​ IPO យ៉ាង​ដូច្នោះ​ដែរ។

មូលនិធីនេះត្រូវបានក្រុមហ៊ុនថ្មីៗ ប្រើជាមធ្យោបាយក្នុងការលក់ចេញនូវតំលៃនៃភាគហ៊ុន​របស់ខ្លួន ដែលមានទំរង់ជា Coin ឬ Cryptocurrency នេះ​ឯង ហើយ​ការ​ប្រមូលទុន​នេះ​ គឺ​ផ្ដល់​ឱកាស​អោយ​ក្រុមហ៊ុន ក្នុងការយក​ប្រាក់​ដែល​វិនិយោគ​ទាំង​នោះ មក​ប្រើប្រាស់ក្នុងគំរោងវិនិយោគផ្សេងៗ​ទៀត​របស់ខ្លួន។

ជាទូទៅនៅពេលក្រុមហ៊ុនខ័ញគ្រីបតូ មានបំណងចង់ប្រមូលនូវដើមទុននៃគំរោងវិនិយោគរបស់ខ្លួនតាមរយៈមូលនិធិភាគហ៊ុនខ័ញ ក្រុមហ៊ុននេះត្រូវតំរូវអោយមាន ការធ្វើនូវបទបង្ហាញពីផែនការនិងគំរោងវិនិយោគរបស់ខ្លួន ដោយមានភ្ជាប់ជាមួយនូវចំណុចសំខាន់មួយចំនួនដូចជា គោលបំណងនៃការវិនិយោគ តំរូវការសំរាប់គំរោងវិនិយោគ ថេរវេលានៃគំរោងវិនិយោគ ចំនួនទឹកប្រាក់ក្នុងប្រតិបត្តិការវិនិយោគ ប្រភេទនិងចំនួនខ័ញគ្រីពតូជាកម្មសិទ្ធរបស់ក្រុមហ៊ុន និងថេរវេលានៃការប្រមូលទុនតាមរយៈគំរោងមូលនិធិភាគហ៊ុនខ័ញ មកបង្ហាញដល់មូលនិធិភាគហ៊ុនខ័ញ និងសាធារណជនក្នុងវិស័យបច្ចេកវិទ្យា​គ្រីពតូ​ជាជាមុនសិន៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes