Loading...
កម្មវិធី​អាហារូបករណ៍ ថ្នាក់​បរិញ្ញាប័ត្រ​ ១០០% ពី​ធនាគារ CIMB Bank សម្រាប់​និស្សិត​អាស៊ាន
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 24, 2018
ចំនួន​ទស្សនា៖ 903 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ដើម្បី​អភិវឌ្ឍ​សមត្ថភាព​យុវជន​ក្នុង​តំបន់​អាស៊ាន​CIMB​Group​កំពុង​ផ្ដល់​អាហារូបករណ៍​១០០%​សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​គ្រប់​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះនៅ​ជុំវិញ​ពិភព​លោក។​ការផ្តល់អាហារូបករណ៍​ដ៏​ធំ​នេះ​គឺចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​៥​មីនា​២០១៨​ដែល​បើក​ទទួល​ពាក្យ​ស្នើ​សុំ​សម្រាប់​សិស្ស​ទាំង​អស់​ទើប​បញ្ចប់​ថ្នា​ក់​ទី១២​ឬ​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​និង​មាន​អាយុ​ក្រោម​២៤ឆ្នាំ​ហើយ​ស្ថិត​នៅ​ក្នុង​កម្ពុជា​ម៉ាឡេស៊ី​ឥណ្ឌូណេស៊ី​សិង្ហបុរី​ថៃ​វៀតណាម​និង​ហ្វីលីពីន។

អាហារូបករណ៍​នេះ​នឹង​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​១០០%​រួម​មាន​ថ្លៃ​សិក្សា​សំបុត្រ​យន្ត​ហោះ​កន្លែង​ស្នាក់​នៅ​ដំណើរ​កម្សាន្ត​មក​ស្រុក​កំណើត​សេវា​ធានា​រ៉ាប់​រង​ព្រម​ទាំង​ថ្លៃ​ចំណាយ​ផ្សេងៗ​ហើយ​ថែម​ទាំង​មាន​ឱកាស​ធ្វើ​ជា​បុគ្គលិក​ហាត់​ការ​និង​ពេញ​សិទ្ធិ​ក្នុង​ចំណោម​សាខា​របស់​CIMB​Group​ទូទាំង​តំបន់​ទាំង​អំឡុង​ពេល​និង​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា។

និស្សិត​អាហារូបករណ៍​ក៏​ទទួល​បាន​ការ​យកចិត្ត​ទុក​ដាក់​ព្រម​ទាំង​តម្រង់​ទិស​ពី​ធនាគារ​CIMB​សម្រាប់​ការ​សិក្សា​ការ​បណ្ដុះ​បណ្ដាល​ដែល​ជា​ឱកាស​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បុគ្គលិក​និង​គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​រួម​ទាំង​ការ​ចូលរួម​កម្មវិធី​តំបន់​អាស៊ាន​នានា​របស់​CIMB​ទៀត​ផង។

 

អាហារូបករណ៍​តំបន់​អាស៊ាន​របស់​CIMB​ផ្ដល់​ជូន​មុខ​វិជ្ជា​សិក្សា​ជាច្រើន​រួម​មាន៖

  • ពាណិជ្ជកម្ម
  • ការ​គ្រប់​គ្រង
  • គណនេយ្យ
  • ធនាគារ និង​ហិរញ្ញវត្ថុ
  • សេដ្ឋកិច្ច
  • ការ​ច្នៃ​ប្រឌិត និង​ភាព​ជា​សហគ្រិន
  • ការ​គ្រប់​គ្រង​ហានិភ័យ
  • វិទ្យាសាស្ត្រ​នយោបាយ
  • ទំនាក់ទំនង​អន្តរជាតិ
  • វិទ្យាសាស្ត្រ​កុំព្យូទ័រ
  • ព័ត៌មានវិទ្យា
  • ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល
  • គណិតវិទ្យា
  • វិទ្យាសាស្ត្រ​ពិត
  • ការស្រាវជ្រាវ​ប្រតិបត្តិការ
  • ទំនាក់ទំនង
  • ច្បាប់
  • វិស្វកម្ម និង​មុខវិជ្ជា​ដទៃ​ទៀត

 

សម្រាប់​លក្ខខណ្ឌ​ដាក់​ពាក្យ​ស្នើ​សុំ​និង​ព័ត៌មាន​បន្ថែម​ សូម​ចុច​នៅ​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ដើម។ ការ​ដាក់​ពាក្យ​ត្រូវ​ធ្វើ​តាម​អ៊ីនធើណេត សូមចុចទី​នេះ ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ និង ​ដាក់​ពាក្យ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes