Loading...
អត្តចរិត និង បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ឆ្នាំ​វក
C2 9
ថ្ងៃ​ចេញ​ផ្សាយ៖ កុម្ភៈ 05, 2018
ចំនួន​ទស្សនា៖ 1434 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

បុគ្គលិក​លក្ខណៈ៖

  • ឈ្លាសវៃ
  • ប៉ិនប្រសព្វ​ខាង​វោហាសព្ទ
  • ចេះបត់បែន​តាម​កាលៈ​ទេសៈ

មនុស្ស​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​វក ច្រើន​តែ​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ឆ្លាត ឈ្លាសវៃ រហ័សរហួន និង សកម្ម។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពិសេស ក្នុង​ការ​សម្រប​ខ្លួន​ទៅ​បាន​ស្ទើរ​គ្រប់​ស្ថានការណ៍ នេះ​ក៏​ដោយ​សារ​តែ​ស្ថានភាព​រស់​នៅ​ដ៏​ស្មុគស្មាញ ដែល​ពួក​គេ​ធ្លាប់​មាន​បទពិសោធន៍ តាំង​ពី​នៅ​ក្មេង។

 

ចំណុចខ្លាំង៖

  • ជា​មនុស្ស​លេចធ្លោ
  • ឯករាជ្យ
  • ស្មោះត្រង់
  • កក់​ក្ដៅ និង​គួរ​អោយ​ចង់​រាប់​អាន
  • ជា​មនុស្ស​វិជ្ជមាន និង​មាន​សុទិដ្ឋិនិយម​ខ្ពស់

មនុស្ស​ក្រុម​នេះ​ភាគ​ច្រើន គឺ​ពោរពេញ​ទៅ​ដោយ​ភាព​គួរ​អោយ​ស្ងើច​សរសើរ និង​មាន​ប្រជ្ញា​ឈ្លាសវៃ។ ទេពកោសល្យ​ និង​ជំនាញ​របស់​មនុស្ស​ក្រុម​នេះ ​អាច​ត្រូវ​បាន​សម្គាល់​ឃើញ​ដោយ​អ្នក​ដទៃ តាំង​ពី​ពេល​ដែល​ពួក​គេ​មាន​វ័យ​ក្មេង។ ជា​មនុស្ស​ដែល​មាន​ទស្សនវិស្ស័យ​វែងឆ្ងាយ និង​ខុស​ប្លែក​ពី​អ្នក​ដទៃ ធ្វើ​អោយ​មនុស្ស​ក្រុម​នេះ ទទួល​បាន​នូវ​ការ​អភិវឌ្ឍន៍​ស្ទើរ​តែ​គ្រប់​ផ្នែក​ក្នុង​ជីវិត​របស់​ខ្លួន។ មនុស្ស​ជា​ច្រើន​តែង​តែ​មាន​ភាព​ភ្ញាក់​ផ្អើល ចំពោះ​ញាណ​ពិសេស ក្នុង​ការ​ទស្សន៍​ទាយ​ដឹង​ទុក​ជា​មុន​របស់​មនុស្ស​ក្រុម​នេះ។

ប្រសិន​បើ​ពួក​គេ​បាន​ធ្វើ​ការ​កំណត់​នូវ​គោលដៅ​ណា​មួយ​ហើយ មនុស្ស​ក្រុម​នេះ​នឹង​បញ្ចេញ​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើ​អោយ​គោល​ដៅ​នោះ​ត្រូវ​សម្រេច​បាន​ជា​ស្ថាពរ។ មាន​អត្តចរិត​ពូកែ​ឆ្ងល់​ និង​ពូកែ​ចង់​ដឹង​ខ្លាំង ធ្វើ​អោយ​មនុស្ស​ក្រុម​នេះ តែង​តែ​ចង់​ធ្វើ​កិច្ចការ​ថ្មីៗ​ដែល​គួរ​អោយ​ចាប់អារម្មណ៍ ប្រកប​ដោយ​ភាព​ក្លាហាន ហើយ​ប្រសិន​បើ​ពួក​គេ​និយាយ​គឺ​ពួក​គេ​នឹង​ធ្វើ​អោយ​ទាល់​តែ​បាន។

មនុស្ស​ក្រុម​នេះ ទាក់ទាញ​និង​ជាទី​ចាប់​អារម្មណ៍​របស់​មនុស្ស​ទូទៅ​ជា​ច្រើន ដោយ​សារ​តែ​ធម្មជាតិ​ដែល​ពោរពេញ​ទៅ​ដោយ ភាព​កក់ក្ដៅ និង​សណ្ដាន​ចិត្ត​ល្អ​របស់​ពួក​គេ ហើយ​តែង​តែ​ព្យាយាម​ជួយ​អ្នក​ដទៃ ទៅ​តាម​សមត្ថភាព​ដែល​ខ្លួន​មាន។ នេះ​ក៏​ជា​អត្តចរិត​វិជ្ជមាន ដែល​អនុញ្ញាតិ​អោយ​ពួក​គេ មាន​ឥទ្ធិពល​ចំពោះ​ខ្លួន​ឯង និង​អ្នក​ដទៃបាន​ផង​ដែរ។

 

ចំណុចខ្សោយ៖

  • ឆាប់​ខឹង
  • ឆាប់​ធុញទ្រាន់​
  • ឆេវឆាវ
  • ងាយ​ខក​ចិត្ត

មនុស្ស​ក្រុម​នេះ ច្រើន​ជា​មនុស្ស​ដែល​សកម្ម ហើយ​និង​ ស្វាហាប់ ហេតុ​ដូច​នេះ​ហើយ​ទើប​ពួក​គេ​មិន​សូវ​ពូកែ ក្នុង​ការ​អត់​ធ្មត់​ប៉ុន្មាន​នោះ​ទេ។ នៅ​ពេល​ដែល​មាន​រឿង​អ្វី​មួយ កើត​ឡើង​ដោយ​មិន​ត្រូវ​ទៅ​តាម​ចិត្ត ពួក​គេ​នឹង​បង្ហាញ​អារម្មណ៍​តប់​ប្រមល់ ឆេវឆាវ ឬ​អន់​ចិត្ត​ អោយ​អ្នក​ដទៃ​បាន​ឃើញ​ ភ្លាម​ៗ​តែ​ម្ដង។ ពេល​ខ្លះ មនុស្ស​ក្រុម​នេះ ក៏​មិន​សូវ​ចូល​ចិត្ត​ស្ដាប់​តាម​យោបល់​របស់​អ្នក​ដទៃ​ប៉ុន្មាន​ទេ នេះ​ក៏​ដោយ​សារ​តែ​អត្តចរិត​រឹងរូស​ពី​កំណើត​របស់​ពួក​គេ ដែល​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​វិនិច្ឆ័យ និង​សម្រេចិត្ត​របស់​ខ្លួន ម្ដង​ម្កាល​ដែរ។

ជា​មនុស្ស​ដែល​ងាយ​ខក​ចិត្ត​នៅ​ពេល​ជួប​នឹង​ការ​បរាជ័យ ប៉ុន្តែ​នៅ​ពេល​ដែល​ទទួល​បាន​ជោគជ័យ​វិញ ទោះ​បី​បន្តិច​បន្តួច​ក្ដី ក៏​អាច​ធ្វើ​អោយ​មនុស្ស​ក្រុម​នេះ មាន​អារម្មណ៍​ស្កប់ស្កល់​បាន​ដែរ។ ដោយ​សារ​តែ​មិន​សូវ​មាន​ផែនការណ៍​វែង​ឆ្ងាយ មនុស្ស​ក្រុម​នេះ​ឧស្សាហ៍​ជួប​នឹង​បញ្ហា​នៅ​លើ​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​របស់​ខ្លួន។

 

សារចុងក្រោយ​ពី ​​៖ នេះ​គ្រាន់​តែ​ជា​អត្ថបទ​សម្រាប់​កម្សាន្ដ​ប៉ុណ្ណោះ វា​គឺ​គ្រាន់​តែ​ជា​ស្ថិតិ​ដែល​ត្រូវ​បាន​ចង​ក្រង​ឡើង​ទៅ​តាម​អ្វី​ដែល​រក​ឃើញ​ជា​រួម​ប៉ុណ្ណោះ និង​មិន​អាច​សុក្រឹត​ឬត្រឹមត្រូវ​ ១០០% បាន​ទាំង​អស់​នោះ​ទេ។ សូម​អរគុណ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes