Loading...
ក្រុមហ៊ុន​អាកាសចរណ៍ XiamenAir បាន​ដំណើរ​ការ​ជើង​ហោះ​ហើរ​​​ផ្ទាល់​ តភ្ជាប់​ទី​ក្រុង​ភ្នំពេញ និង​ទី​ក្រុង Xiamen ក្នុង​ប្រទេស​ចិន
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 30, 2018
ចំនួន​ទស្សនា៖ 797 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

ក្រុមហ៊ុន​អាកាសចរណ៍ XiamenAir ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​ក្រុមហ៊ុន Xiamen Airlines បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ជើង​ហោះ​ហើរ​ផ្ទាល់​របស់​ខ្លួន​នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​ធ្វើ​ការ​តភ្ជាប់​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ទី​ក្រុង Xiamen ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Fujian ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ជើង​ហោះ​ហើរ​ថ្មី​នេះ ត្រូវ​បាន​ដាក់​អោយ​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២៨​ ខែ​មករា​កន្លង​ទៅ ហើយ​នឹង​មាន​ការ​ហោះ​ហើរ​បួន​ដង​ក្នុង​មួយ​ស​ប្ដាហ៍ ដោយ​ប្រើប្រាស់​យន្ដហោះ​ប្រភេទ ប៊ូអ៊ីង 737-800។

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​គឺ ក្រុមហ៊ុន XiamenAir មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​ទីក្រុង Xiamen មក​កាន់​ទឹកដី​ខេត្ត​សៀមរាប តាំង​ពី​ឆ្នាំ ២០១៤​មក​ម៉្លេះ។ ចំណែក​ការ​សម្រេច​ចិត្ត​ក្នុង​ការ​បង្កើត​ជើង​ហោះ​ហើរ​ថ្មី​នេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ នូវកំណើន​នៃ​ចំនួន​ភ្ញៀវទេសចរណ៍​ ក៏​ដូច​ជា​ពាណិជ្ជករ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-ចិន នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Zheng Congming អ្នក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់​និង​ទីផ្សារ របស់​ក្រុមហ៊ុន XiamenAir។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ជើង​ហោះហើរ​នេះ ក៏​អាច​អនុញ្ញាតិ​អោយ​អ្នក​ដំណើរ​ពី​ភាគី​កម្ពុជា​ មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ក៏​ដូច​ជា​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​នៅ​អ៊ឺរ៉ុប​ផង​ដែរ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​មាន​ប្រសាសន៍​ថា ការ​ដំណើរ​ការ​ជើង​ហោះ​ហើរ​ថ្មី​នេះ នឹង​ជួយ​បង្កើន​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា ចិន​ផង​ដែរ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា "វា​នឹង​ក្លាយ​ទៅ​ជា​គ្រឹះ​យ៉ាង​រឹងមាំ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​សម្រេច​អោយ​បាន​នូវ​គោលដៅ​របស់​រដ្ឋាភិបាល ក្នុង​ការ​ស្រូប​យក​ភ្ញៀវទេសចរណ៍​ចិន​អោយ​បាន​ប្រមាណ ២​លាន​នាក់ អោយ​បាន​មុន​ឆ្នាំ ២០២០។ ហើយ​វា​ក៏​នឹង​ជួយ​រួម​ចំណែក​ដល់ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ។"

គួរ​បញ្ជាក់​ថា ជើង​ហោះហើរ​សរុប​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយ​សប្ដាហ៍​គឺ​មាន​ចំនួន ១៥៥​ជើង ហើយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១២ ដែល​ធ្វើ​ការ​ហោះហើរ​ភ្ជាប់​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា។ កាល​ពី​ឆ្នាំ ២០១៧​កន្លង​ទៅ ចំនួន​អ្នក​ដំនើរ​ក្នុង​អាកាសយានដ្ឋាន​កម្ពុជា​ បាន​កើន​ឡើង​ដល់​ចំនួន​ប្រមាណ ៨,២ លាន​នាក់ ដែល​ជា​ការ​កើនឡើង ២៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦។ ស្ថិតិ​ផ្សេង​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៧​រួម​មាន ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​ចូល​មក​ទីក្រុង​ភ្នំពេញ គឺ​មាន​ចំនួន ២០% នៃ​ភ្ញៀវ​បរទេស​សរុប ចំណែក​នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​មាន​ចំនួន ២៥% និង​ ៧៥% នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ សរុប​ជា​រួម ភ្ញៀវទេសចរណ៍​ចិន ដែល​ចូល​មក​កម្ពុជា​ទូទាំង​ប្រទេស​គឺ​មាន​ចំនួន​ប្រមាណ​ជាង ១លាន​នាក់ នៅ​ក្នុង​ឆ្នាំ ២០១៧៕


ប្រភព៖ Khmer Times
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes