Loading...
កម្មវិធី​អាហារូបករណ៍​ Holland Scholarship សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ និង​អនុបណ្ឌិត​នៅ​ក្នុង​ប្រទេស​ហូឡង់
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 12, 2018
ចំនួន​ទស្សនា៖ 888 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

កម្មវិធី​អាហារូបករណ៍ Holland Scholarship គឺ​ជា​កម្មវិធី​ដែល​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ក្រសួង​អប់​រំ​ប្រទេស​ហូឡង់ លើ​ផ្នែក​កសិកម្ម និង​វិទ្យាសាស្ដ្រ ក៏​ដូច​ជា​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​សាកល​វិទ្យាល័យ​ និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ហូឡង់។ កម្មវិធី​អាហារូបករណ៍​គឺ​ពិត​ជា​សាក​សម​សម្រាប់​សិស្សនិស្សិត ដែល​មាន​គោល​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ ឬ​អនុបណ្ឌិត​នៅ​ក្នុង​ប្រទេស​ហូឡង់។ ចំណុច​ដែល​គួរ​កត់​ចំណាំ​នោះ​គឺ កម្មវិធី​អាហារូបករណ៍​នេះ គឺ​មិន​មែន​ជា​អាហារូបករណ៍​ ១០០%​នោះ​ទេ

  • សញ្ជាតិ៖ សម្រាប់​និស្សិត​អន្តរជាតិ និង​មិន​មែន​ជា​និស្សិត​មក​ពី​អ៊ឺរ៉ុប
  • ទីកន្លែង​សិក្សា៖ ប្រទេស​ហូឡង់
  • អាហារូបករណ៍​ដែល​ផ្ដល់​ជូន៖ ទឹកប្រាក់ €៥០០០ សម្រាប់​ឆ្នាំ​សិក្សា​ដំបូង​ប៉ុណ្ណោះ
  • លក្ខ័ណ្ឌ​ក្នុង​ការ​ជ្រើសរើស៖
    • ជា​និស្សិត​អន្តរជាតិ និង​មិនមែន​ជា​ជនជាតិ​អ៊ឺរ៉ុប
    • សិស្ស​និស្សិត​ត្រូវ​បញ្ជាក់​ពី​ការ​ដាក់​ពាក្យ ថ្នាក់​បរិញ្ញាប័ត្រ ឬ​អនុបណ្ឌិត ហើយ​ត្រូវ​ចូល​រៀន​ពេញ​ម៉ោង
    • បំពេញ​តាម​គ្រប់​តម្រូវ​ការ​របស់​គ្រឹះស្ថាន និង​សាកលវិទ្យាល័យ​ដែល​ខ្លួន​ជ្រើសរើស
    • មិន​ធ្លាប់​ទទួល​បាន​សញ្ញាប័ត្រ​ណាមួយ​ពី​ស្ថាប័ន​អប់រំ​នៅ​ក្នុង​ប្រទេស​ហូឡង់​ពី​មុន​មក
  • របៀប​ដាក់​ពាក្យ៖ សូម​ចុច​ត្រង់​នេះ ដើម្បី​មើល​ពី​កម្មវិធី​សិក្សា​ដែល​ត្រូវ​បាន​ផ្ដល់​ជូន ហើយ​ សូម​ចុច​នៅ​ត្រង់​នេះ ដើម្បី​ចូល​ទៅ​មើល​ពី​ឈ្មោះ​ និង​ធ្វើ​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ ដែល​ចូល​រួម​ក្នុង​កម្មវិធី​អាហារូបករណ៍​នេះ។ ប្រិយមិត្ត​ក៏​អាច​ស្វែង​រក​ពត៌មាន​លម្អិត ពី​ដំណើរ​ការ​នៃ​ការ​ជ្រើសរើស និង​កាលបរិច្ឆេទ​ផ្សេងៗ នៅ​ក្នុង​តំណ​ភ្ជាប់​ទាំង​ពីរ​នេះ​បាន​ផង​ដែរ។ ខាង​សាកលវិទ្យាល័យ នឹង​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​លោក​អ្នក​ដោយ​ផ្ទាល់ ប្រសិន​បើ​លោក​អ្នក​ត្រូវ​បាន​ជ្រើសរើស។

 

ដើម្បី​ទទួល​បាន​ពត៌មាន​លម្អិត​បន្ថែម​ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ដើម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes