Loading...
អាហារូបករណ៍​​បរិញ្ញាប័ត្រ​​នីតិសាស្ដ្រ នៅ​សាកលវិទ្យាល័យ King's College ទីក្រុងឡុងដ៍​ប្រទេស​អង់គ្លេស
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 10, 2018
ចំនួន​ទស្សនា៖ 1424 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

នេះ​ជា​កម្មវិធី​អាហារូបករណ៍ សម្រាប់​សិស្ស​និស្សិត​អន្តរជាតិ ដែល​មាន​គោល​បំណង​បន្ដ​ការ​សិក្សា​លើ​មុខ​វិជ្ជា​នីតិសាស្ដ្រ (ច្បាប់) ដែល​នឹង​ចាប់​ផ្ដើម​ចូល​រៀននៅ​ខែ​កញ្ញា ឆ្នាំ​២០១៨​ខាង​មុខ។

  • ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ King's College ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស
  • សម្រាប់​តែ​បេក្ខជន​ដែល​ជា​និស្សិត​បរទេស​ប៉ុណ្ណោះ (មិន​មែន​ជា​ជន​ជាតិ​អង់គ្លេស)
  • កម្រិត​សិក្សា៖ ថ្នាក់​បរិញ្ញាប័ត្រ​នីតិសាស្ដ្រ
  • ចំនួន​អាហារូបករណ៍៖ ៣០​កន្លែង (សម្រាប់​ឆ្នាំ​សិក្សា ២០១៨)
  • អាហារូបករណ៍​ដែល​ផ្ដល់​ជូន៖ រួម​មាន​ការ​ជួយ​ឧបត្ថម្ភ​លើ​ថ្លៃ​សិក្សា ចំនួន £៥០០០ ក្នុង​មួយ​ឆ្នាំ ជារៀងរាល់​ឆ្នាំ។ ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ក្នុង​ឆ្នាំ​ដំបូង ក៏​ត្រូវ​បាន​ឧបត្ថម្ភ​ជូន​ផង​ដែរ។
  • លក្ខ័ណ្ឌ​ក្នុង​ការ​ជ្រើសរើស៖
    • ផ្ដល់​ជូន​សម្រាប់​សិស្ស​និស្សិត ដែល​ដាក់​ពាក្យ​ស្នើ​សុំ​តាម​រយៈ​កម្មវិធី UCAS សម្រាប់​កន្លែង​សិក្សានៅ​សាកលវិទ្យាល័យ ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០១៨ តែ​ប៉ុណ្ណោះ (ឆ្នាំ​សិក្សា​ថ្មី)
    • សិស្ស​និស្សិត​ត្រូវ​តែ​ជា​សិស្ស​អន្តរជាតិ និង​មក​ពីសហភាព​អ៊ឺរ៉ុប
  • របៀប​ដាក់​ពាក្យ៖
    • សូម​ធ្វើ​ការ​ Download យក​ទម្រង់​បែប​បទ​ពាក្យ​ស្នើ​សុំ​ ដោយ​ចុច​នៅ​ទី​នេះ។ ទម្រង់​បែប​បទ​នោះ គឺ​មាន​រៀប​រាប់​លម្អិត​ពី​វិធី​ក្នុង​ការ​ដាក់​ពាក្យ​រួច​រាល់​ហើយ​ ដូច្នេះ​សូម​អាន​ និង​បំពេញ​ដោយ​យក​ចិត្ត​ទុក​ដាក់។
    • បេក្ខជន​នឹង​ត្រូវ​បាន​ធ្វើ​ការ​ជ្រើសរើស​ដោយ​គណៈកម្មាធិការ ដែល​រៀប​ចំ​ដោយ​ផ្ទាល់​ពី​ព្រឹទ្ធ​បុរស មក​ពី​សាលានីតិសាស្ដ្រ The Dickson Poon School of Law។ គណៈ​កម្មាធិការ និង​ធ្វើ​ការ​វាយ​តម្លៃ ហើយ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ដោយ​ផ្អែក​លើ គុណសម្បត្តិ​ និង​ប្រវត្ត​នៃ​ការ​សិក្សា ដោយ​មិន​គិត​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​បេក្ខជន​ឡើយ។
  • កាលបរិច្ឆេទ​ផុត​កំណត់​៖ ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨

ដើម្បី​ទទួល​បាន​ពត៌មាន​លម្អិត​បន្ថែម​ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ដើម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes