Loading...
កម្មវិធី​អាហារូបករណ៍ ១០០% ថ្នាក់​អនុបណ្ឌិត​ពី​សាលាពាណិជ្ជកម្ម Vlerick ប្រទេស​ប៊ែលហ្ស៊ិក
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មករា 10, 2018
ចំនួន​ទស្សនា៖ 904 លើក

នេះ​គឺ​ជា​កម្មវិធី​អាហារូបករណ៍ ១០០%​ពេញ ថ្នាក់​អនុបណ្ឌិត ដើម្បី​ធ្វើ​ការ​ទាក់ទាញ​សិស្ស​និស្សិត​បរទេស​មក​ពី​ជុំវិញ​ពិភពលោក។ សិស្សនិស្សិត​អាច​ធ្វើ​ការ​ជ្រើសរើស​មុខ​វិជ្ជា​សិក្សា ដែល​សម​ស្រប​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​បាន។ សូម​ស្វែង​យល់​ពីពត៌មាន​បន្ថែម​ខាង​ក្រោម៖

  • សម្រាប់​តែ​បេក្ខជន​ដែល​ជា​និស្សិត​បរទេស​ប៉ុណ្ណោះ (មិន​មែន​ជា​ជន​ជាតិ​ប៊ែល​ហ្ស៊ិក)
  • ទីកន្លែង​សិក្សា៖ សាលាពាណិជ្ជកម្ម Vlerick ប្រទេស​ប៊ែលហ្ស៊ិក
  • អាហារូបករណ៍​ដែល​ផ្ដល់​ជូន​រួម​មាន៖
    • អាហារូបករណ៍ ឧត្ដមភាព​សិក្សា (ACADEMIC EXCELLENCE SCHOLARSHIP)
    • អាហារូបករណ៍ ស្មារតី Vlerick (VLERICK SPIRIT SCHOLARSHIP) និង
    • អាហារូបករណ៍ AIESEC/BEST SCHOLARSHIP
  • ចំនួន​អាហារូបករណ៍​ដែល​ផ្ដល់​ជូន​គឺ​មាន​កំណត់
  • ប្រភេទ​អាហារូបករណ៍៖ ១០០%​ពេញ
  • ពត៌មាន​សំខាន់ៗ​៖
    • ចំពោះ​ប្រភេទ​អាហារូបករណ៍ ឧត្ដមភាព​សិក្សា៖ សិស្ស​និស្សិត​ចាំបាច់​ត្រូវ​តែ​ជា​និស្សិត​ឆ្នើម និង​មាន​កំណត់​ត្រា​ពិន្ទុ​ល្អ ឬ ត្រូវ​មាន​ពិន្ទុ GMAT ឬ GRE ល្អ។
    • ចំពោះ​ប្រភេទ​អាហារូបករណ៍ VLERICK SPIRIT SCHOLARSHIP៖ សិស្ស​និស្សិត​ត្រូវ​តែ​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​ជា​សហគ្រិន មាន​ផ្នត់​គំនិត​ជឿនលឿន​តាម​បែប​អន្តរជាតិ និង​មាន​បទពិសោធន៍​ធ្វើ​ជា​អ្នក​ដឹក​នាំ
    • ចំពោះ​ប្រភេទ​អាហារូបករណ៍ AIESEC/BEST SCHOLARSHIP៖ សិស្ស​និស្សិត​ត្រូវ​តែ​ជា​បេក្ខជន​ដែល​មិន​មែន​ជា​ជនជាតិ​ប៊ែលហ្ស៊ិក និង​មក​ពី​សាលា​ដែល​ជា​ដៃ​គូ​របស់ សាលា​Vlerick
    • ទោះបី​ជា​បេក្ខជន​មិន​ត្រូវ​បាន​ជ្រើសរើស​ អោយ​ជាប់​ទទួល​បាន​អាហារូបករណ៍​ ១០០%​ក្ដី ប៉ុន្តែ​ពួក​គេ​នឹង​មាន​សិទ្ធ​ទទួល​បាន​អាហារូបករណ៍​ខ្លះៗ​ផង​ដែរ
  • ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ត្រូវ​ធ្វើ​តាម ប្រព័ន្ធ​អ៊ីនធើណេត និង Online
  • កាល​បរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៨

 

ដើម្បី​ទទួល​បាន​ពត៌មាន​លម្អិត​បន្ថែម​ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ដើម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes