Loading...
កម្មវិធី​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត ពី​សាកលវិទ្យាល័យ Buckingham (ប្រទេស​អង់គ្លេស)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ ធ្នូ 02, 2017
ចំនួន​ទស្សនា៖ 982 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

សាកលវិទ្យាល័យ Buckingham កំពុង​តែ​ធ្វើ​ការ​ជ្រើសរើស​សិស្សនិស្សិត អោយ​ចូល​រៀន​ក្នុង​កម្មវិធី​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត (ផ្នែក​គ្រប់​គ្រងអន្តរជាតិ និង ផ្នែក​គ្រប់​គ្រង​ទី​ផ្សារ) សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ខាង​មុខ។ សូម​អាន​ខាង​ក្រោម​បន្ត​ទៀត ដើម្បី​ទទួល​បាន​ពត៌មាន​បន្ថែម៖

 

  • ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ Buckingham ប្រទេស​អង់គ្លេស
  • សញ្ជាតិ៖ សិស្ស​និស្សិត​ដែល​ចង់​ដាក់​ពាក្យ​ទទួល​បាន​អាហារូបករណ៍​នេះ ត្រូវ​តែ​ជា​ជន​បរទេស (មិន​មែន​ជា​ប្រជាជន​អង់គ្លេស)
  • អាហារូបករណ៍៖ ការ​បញ្ចុះ​ថ្លៃ​សិក្សា​ប្រចាំ​ឆ្នាំ​ចំនួន ២០%
  • លក្ខ័ណ្ឌ​នៅ​ក្នុង​ការ​ជ្រើសរើស៖
    • បេក្ខជន​ត្រូវ​មាន​ពិន្ទុ IELTS សរុប​ ៦,៥ (ដែល​ពិន្ទុ​សម្រាប់​ផ្នែក​នីមួយៗ យ៉ាង​ហោច​ណាស់​ ៦,០) ឬ​មាន​ពិន្ទុ TOEFL ៩០ iBT
    • បេក្ខជន​ត្រូវ​មាន​ប្រវត្តសិក្សា​ល្អ និង​បាន​បំពេញ​ទៅ​តាម​គ្រប់​លក្ខណ្តិកៈ​របស់​សាកលវិទ្យាល័យ
    • បេក្ខជន​ត្រូវ​មាន​លទ្ធភាព​អាច​ធ្វើ​ការ​ផ្គត់​ផ្គង់​ ជីវភាព​ និង​ ការ​ចំណាយ​ផ្សេងៗ​បាន​ដោយ​ខ្លួន​ឯង កំឡុង​ពេល​ស្នាក់នៅ​និង​សិក្សា​ក្នុង​ប្រទេស​អង់គ្លេស
  • របៀបដាក់​ពាក្យ៖
    1. ជា​បឋម បេក្ខជន​ត្រូវ​ធ្វើ​ការ​បំពេញ​ពាក្យ​ស្នើ​សុំ​តាម Online ដោយ​ចុច​ទី​នេះ
    2. បន្ទាប់​មក​ បេក្ខជន​ត្រូវ​ធ្វើ​ការ​ Upload នូវ​ឯកសារ​ដែល​ចាំបាច់​នានា មាន​ដូច​ជា៖
      • សញ្ញាប័ត្រ​បរិញ្ញាប័ត្រ
      • ប្រតិចារិក​
      • លិខិត​ឆ្លងដែន
      • វិញ្ញាបនប័ត្រ​បញ្ជាក់​លទ្ធផល​ពិន្ទុ IELTS ឬ TOEFL
    3. ជំហាន​បន្ទាប់​ និង​ជា​ជំហាន​ចុង​ក្រោយ ដើម្បី​ទទួល​បាន​អាហរូបករណ៍ បេក្ខជន​ត្រូវ​ផ្ញើរ​អ៊ីម៊ែល​ទៅ​កាន់ scholarship@ibs-b.hu ដោយ​ធ្វើ​ការ​បញ្ជាក់​ពី​គោល​បំណង ក្នុង​ការ​ទទួល​បាន​អាហារូបករណ៍​នេះ ហើយ​សូម​កុំ​ភ្លេច​ភ្ជាប់​ជាមួយ​នូវ លិខិត​លើក​ទឹកចិត្ត​មួយ​ច្បាប់​ទៅ​ជាមួយ​ផង (មិន​ត្រូវ​លើស​ពី ២០០​ពាក្យ​ឡើយ)
  • កាល​បរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០១៨

 

សម្រាប់​ពត៌មាន​បន្ថែម សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​សាកលវិទ្យាល័យ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes