Loading...
អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ពី​សាកលវិទ្យាល័យ Auckland (ប្រទេស​នូវែលសេឡង់)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ ធ្នូ 02, 2017
ចំនួន​ទស្សនា៖ 1032 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

នេះ​គឺ​ជា​កម្មវិធី​អាហារូបករណ៍​ ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ធ្វើ​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​អន្តរជាតិ​ អោយ​មក​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ក្នុង​សាកលវិទ្យាល័យ Auckland។ មុខ​វិជ្ជា​សិក្សា​ដែល​ផ្ដល់​ជូន នឹង​ធ្វើ​អោយ​សិស្ស​និស្សិត​ទាំង​អស់ ទទួល​បាន​នូវ​ជំនាញ ព្រម​ទាំង​​ដឹង ដែល​ចាំបាច់​ក្នុង​ការ​ចាប់​ផ្ដើម​ធ្វើ​ធុរកិច្ច និង​ពាណិជ្ជកម្ម​ដ៏​ជោគជ័យ​ ជា​លក្ខណៈ​អន្តរជាតិ​មួយ​បាន។ សូម​អាន​ខាង​ក្រោម​បន្ត​ទៀត ដើម្បី​ទទួល​បាន​ពត៌មាន​បន្ថែម៖

 

  • ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
  • សញ្ជាតិ៖ សិស្ស​និស្សិត​ដែល​ចង់​ដាក់​ពាក្យ​ទទួល​បាន​អាហារូបករណ៍​នេះ ត្រូវ​តែ​ជា​ជន​បរទេស (មិន​មែន​ជា​ប្រជាជន​នូវែលសេឡង់)
  • កម្រិត​សិក្សា៖ ថ្នាក់​អនុបណ្ឌិត / បរិញ្ញាប័ត្រ​ជាន់​ខ្ពស់
  • អាហារូបករណ៍៖ ថ្លៃ​សិក្សា​ប្រចាំ​ឆ្នាំ ១០០% ពេញ (មិន​រួម​បញ្ចូល​ការ​ចំនាយ​ផ្សេងៗ​ទៀត​ឡើយ)
  • មុខវិជ្ជា​សិក្សា៖ អនុបណ្ឌិត​គ្រប់​គ្រង អនុបណ្ឌិត​ពាណិជ្ជកម្ម​អន្តរជាតិ អនុបណ្ឌិត​ទីផ្សារ និង អនុបណ្ឌិត​គណនេយ្យ​ជាន់​ខ្ពស់
  • លក្ខ័ណ្ឌ​នៅ​ក្នុង​ការ​ជ្រើសរើស៖
    • បេក្ខជន​ត្រូវ​តែ​ជា​សិស្ស​ ឬ​និស្សិត​អន្តរជាតិ
    • បេក្ខជន​ត្រូវ​តែ​ជា​សិស្ស​ដែល​នឹង​ត្រូវ​ចូល​រៀន​ នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាកលវិទ្យាល័យ នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៨ ខាង​មុខ
    • បេក្ខជន​ត្រូវ​ធ្វើ​ការ​បំពេញ​គ្រប់​សំណុំ​បែបបទ​ផ្សេងៗ ដែល​ជា​តម្រូវ​ការ​របស់​សាកលវិទ្យាល័យ
  • របៀបដាក់​ពាក្យ៖ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ ត្រូវ​ចូល​ទៅ​បំពេញ​បែបបទ​ផ្លូវ​ការ​ តាម​រយៈ​អ៊ីនធើណេត (តាម Online) ដោយ​ធ្វើ​ការ​ចុច​នៅ​ទី​នេះ
  • សម្រាប់​ពត៌មាន​បន្ថែម ស្ដី​ពី​នីតិវិធី​ក្នុង​ការ​ជ្រើសរើស ការ​វាយតម្លៃ​ផ្សេងៗ ឬ​ពត៌មាន​លម្អិត​អំពី​អាហារូបករណ៍​នេះ​ជារួម​ សូម​ចុច​ទី​នេះ
  • កាលបរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០១៨

 

សម្រាប់​ពត៌មាន​បន្ថែម សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​សាកលវិទ្យាល័យ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes