Loading...
អាហារូបករណ៍​​ផ្នែក​​វិទ្យាសាស្ត្រ​​កីឡា ទៅ​​សិក្សា​​នៅ​​សាកលវិទ្យាល័យ Maniz ប្រទេស​​អាឡឺម៉ង់ ក្នុង​​ឆ្នាំ​២០១៨ និង​២០១៩
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ វិច្ឆិកា 29, 2017
ចំនួន​ទស្សនា៖ 885 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

សេចក្ដី​ជូនដំណឹង ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ផ្នែក​វិទ្យាសាស្ត្រ​កីឡា ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Maniz ប្រទេស​អាឡឺម៉ង់ ក្នុង​ឆ្នាំ​២០១៨ និង២០១៩។

ស្ថានទូត​សាធារណ​រដ្ឋ​សហព័ន្ធ​អាឡឺម៉ង់​បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​សម្រាប់ វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​នៅ​សមាគម​អត្តពលកម្ម​អាល្លឺម៉ង់​ដោយ​សហការជាមួយ​សាកលវិទ្យាល័យ Mainz នៅប្រទេស​អាឡឺម៉ង់​ សម្រាប់​កីឡាករ គ្រូបង្វឹក ឬគ្រូផ្នែក​អប់រំកាយ និង​កីឡា ក្នុង​កីឡាដែលបាន​ជ្រើសរើស ក្នុង​ឆ្នាំ​សិក្សា​២០១៨ និង​២០១៩។

  • រយៈពេល​នៃ​វគ្គ​បណ្ដុះបណ្ដាល ៖ ចាប់ពី​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ២០១៨ ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៩
  • កាលបរិច្ឆេទ​ផុត​កំណត់ ៖ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧
  • សម្រាប់​ព័ត៌មាន​លម្អិត​៖ https://goo.gl/WV4fTR ឬ ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ស្ថានទូត​អាឡឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា។


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes