Loading...
អាហារូបករណ៍​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក វិទ្យាសាស្ដ្រ​គមនាគមន៍ ឆ្នាំ​២០១៨ ពី​សាកលវិទ្យាល័យ Hasselt (ប្រទេសប៊ែលហ្ស៊ិក)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ វិច្ឆិកា 28, 2017
ចំនួន​ទស្សនា៖ 1006 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

នេះ​គឺ​ជា​កម្មវិធី​អាហារូបករណ៍​អន្តរជាតិ ដែល​ផ្ដល់​ជូន​និស្សិត​មក​ពី​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍន៍​នូវ​ការ​ឧបត្ថម្ភ​ថ្លៃ​សិក្សា និង​ឱកាស​ក្នុង​ការ​ទទួល​បាន​សញ្ញាប័ត្រ បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ (អនុបណ្ឌិត) ផ្នែក​វិទ្យាសាស្ដ្រ​គមនាគមន៍ (ជំនាញ៖ សុវត្ថិភាព​ផ្លូវ​ថ្នល់)។ កម្មវិធី​នេះ និង​ធ្វើ​ការ​សិក្សា​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការ​សាងសង់​ផ្លូវ​ថ្នល់ ដែល​ផ្ដល់​នូវ​សុវត្ថិភាព​ខ្ពស់ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ សូម​បន្ត​អាន​ពត៌មាន​បន្ថែម​នៅ​ខាង​ក្រោម ប្រសិន​បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍៖

 

  • ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ University of Hasselt (ប្រទេស​ប៊ែលហ្ស៊ិក)
  • មាន​តែ​សិស្សនិស្សិត​ដែល​មក​ពី​ប្រទេស​ខាង​ក្រោម​នេះ​ប៉ុណ្ណោះ ដែល​អាច​មាន​សិទ្ធ​ដាក់​ពាក្យ​បាន៖
    • ទ្វីបអាហ្វ្រិក៖ Benin, Burkina Faso, Burundi, DR Congo, Ethiopia, Guinea, Cameroon, Kenya, Madagascar, Mali, Morocco, Mozambique, Rwanda, Senegal, Tanzania, Uganda, Zimbabwe, South Africa, Niger
    • ទ្វីបអាស៊ី៖ កម្ពុជា, ហ្វីលីពីន, ឥណ្ឌូនេស៊ី, តំបន់​ប៉ាឡេស្ទីន, វៀតណាម
    • ទ្វីបអាមេរិកឡាទីន៖ បូឡូវី, គុយបា, អេក្វាឌ័រ, ហ្គាតេម៉ាឡា, ហៃទី, នីហ្គារ៉ាហ្គ័រ, ប៉េរូ
  • មុខ​វិជ្ជា​សិក្សា៖ អនុបណ្ឌិត​វិទ្យាសាស្ដ្រ​គមនាគមន៍ (ជំនាញ៖ សុវត្ថិភាព​ផ្លូវថ្នល់)
  • ចំនួន​អាហារូបករណ៍៖ ១២ កន្លែង
  • លក្ខ័ណ្ឌ​ក្នុង​ការ​ជ្រើសរើស៖
    • បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ ចាំបាច់​ត្រូវ​មាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ទាក់​ទង​នឹង​ផ្នែក គមនាគមន៍ ឬ សំណង់​ស៊ីវិល បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​ គណិតវិទ្យា វិទ្យាសាស្ដ្រ​ស្ថិតិ នយោបាយនិង​វិទ្យាសាស្ដ្រ​សង្គម ចិត្តវិទ្យា ឬ​បរិញ្ញាប័ត្រ​សង្គម​វិទ្យា។
    • បេក្ខជន​ត្រូវ​ចេះ​ភាសា​អង់គ្លេស និង​អាច​ប្រើប្រាស់​បាន​យ៉ាង​ស្ទាត់​ជំនាញ
    • បេក្ខជន​ត្រូវ​មាន​អាយុ​មិន​លើស​ពី ៣៥​ឆ្នាំ
    • បេក្ខជន​ត្រូវ​មាន​សញ្ជាតិ​ពី​ប្រទេស​មួយ​ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​រៀបរាប់​ពី​ខាង​លើ
  • របៀប​ដាក់​ពាក្យ៖ បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ទាំង​អស់​ ត្រូវ​តែ​បំពេញ​គ្រប់​សំណុំ​ឯកសារ​ដែល​ចាំ​បាច់​ទាំង​ឡាយ ហើយ​ផ្ញើរ​ (តាមរយៈ​ប្រៃសនីយ៍) ទៅ​កាន់​សាកលវិទ្យាល័យ​អោយ​បាន​មុន​កាលបរិច្ឆេទ​ផុត​កំណត់។ ឯកសារ​ដែល​ត្រូវ​ផ្ញើរ​ជូន​ខាង​សាកលវិទ្យាល័យ​រួម​មាន៖
    • បេក្ខជន​ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ (Application Form) តាម​រយៈ Online (ដោយ​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ​ ដែល​មាន​នៅ​ខាង​ក្រោម)
    • សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ថត​ចម្លង​ដែល​ទទួល​ស្គាល់ និង​បញ្ជាក់​ដោយ​ក្រសួង​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ មួយ​ច្បាប់
    • ប្រតិចារិក (Transcript) ថត​ចម្លង​ដែល​ទទួល​ស្គាល់ និង​បញ្ជាក់​ដោយ​ក្រសួង​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ​មួយ​ច្បាប់
  • កាល​បរិច្ឆេទ​ផុត​កំណត់៖ ថ្ងៃ​ទី ១ ខែ​មីនា ឆ្នាំ​២០១៨

 

សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការ


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes