Loading...
ជ្រើសរើស​រោមសត្វ​មួយ​ខាង​ក្រោម​ហើយ​មក​ដឹង​ពី​អត្តចរិត​របស់​អ្នក
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 16, 2017
ចំនួន​ទស្សនា៖ 1658 លើក

មនុស្ស​ម្នាក់ៗមានអត្តចរិតផ្សេងៗពីគ្នា។ អ្នកចិត្តសាស្ដ្រ​បានព្យាយាម ធ្វើការស្រាវជ្រាវ និង បែងចែក​មនុស្សម្នាក់ៗ​ទៅតាម​អត្តចរិត​របស់ពួកគេ ដោយយោងទៅតាម​ លក្ខ័ណ្ឌផ្សេងៗ។ យោងទៅតាម​ការសិក្សា​ទាក់ទងនឹង ពណ៍ និង ទម្រង់​អ្នកចិត្តវិទ្យា​ជឿជាក់ថា​ការជ្រើសរើស​រោមសត្វមួយ​ក្នុងចំនោម​រោមសត្វ ខាងលើនេះ​ អ្នកនឹងបាន​ដឹងពី​អត្តចរិតពិតប្រាកដ​របស់អ្នក។

សូមធ្វើការត្រួតពិនិត្យ​ដោយយកចិត្តទុកដាក់​ទៅលើ​រោមសត្វទាំង​ ៦ ខាងលើនេះ​ ហើយសូម​សង្កេតមើលពណ៍​និងទម្រង់ រួចហើយសូម​ធ្វើការជ្រើសរើស​រោមសត្វមួយ ដែលអ្នកចូលចិត្តបំផុត។ បន្ទាប់មក​សូមមើលពីលទ្ធផល​នៃរោមសត្វដែលអ្នកបានជ្រើសរើស​ ហើយអានការបកស្រាយនៅខាងក្រោម​នោះអ្នកពិតជាមាន​ការភ្ញាក់ផ្អើល។

 

ប្រសិនបើអ្នករើសយករោមសត្វទី ១

អ្នកគឺជាមនុស្ស​ដែលមាន​ការស្រមើស្រមៃខ្ពស់។ អ្នក​ជាមនុស្ស​ចូលចិត្តការធ្វើការងារប្រកប​ដោយ​ភាពជឿជាក់ និង មានអត្តចរិតរឹងមាំ ប៉ុន្តែ​មនុស្សជាច្រើន​យល់ច្រលំ ថាអ្នក​គឺជាមនុស្ស​ដែលមានចរិត​អំណួតក្អេងក្អាង។ អ្នក​គឺជាមនុស្ស​ដែលចូលចិត្ត​ធ្វើអ្វីមួយ​អោយល្អឥតខ្ចោះ និង មានប្រសិទ្ធភាព ទោះបីជាយ៉ាងណា​អ្នកងាយ​នឹង​មាន​អារម្មណ៍មិនល្អ​ នៅពេលដែលកិច្ចការអ្វីមួយ​ដំណើរការទៅដោយ​មិនសមប្រកប​ទៅតាមអ្វី​ដែលអ្នក​រំពឹងទុក។

 

ប្រសិនបើអ្នករើសយករោមសត្វទី ២

អ្នកគឺជាមនុស្ស​ដែលងាយក្នុងការ​ធ្វើការផ្លាស់ប្ដូរ និង ពូកែសម្របខ្លួន។ អ្នកពូកែក្នុងការរៀន​អ្វីមួយ​បានលឿន ប៉ុន្តែ​អ្នកជាមនុស្ស​ដែលចូលចិត្ត​ធ្វើខ្លួនឯកោ​បន្តិច ដោយសារតែអ្នក​ចូលចិត្ត​សិក្សាស្រាវជ្រាវ​ដោយខ្លួនអ្នកផ្ទាល់។ ទោះយ៉ាងណា​មនុស្សដែលស្រលាញ់អ្នក​នឹងតែងតែនៅ​ជិតអ្នក ដើម្បី​លើកទឹកចិត្តអ្នកជានិច្ច។

 

ប្រសិនបើអ្នករើសយករោមសត្វទី ៣

អ្នកគឺជាសហគ្រិនម្នាក់។ អ្នកជាមនុស្សចូលចិត្ត​ធ្វើការ ហើយនឹងធ្វើការជាមួយ​គម្រោងច្រើន​ក្នុងពេលតែមួយ ទោះបីជាអ្នកមានគោលដៅ​តែមួយក្ដី។

 

ប្រសិនបើអ្នករើសយករោមសត្វទី ៤

អ្នកគឺជាមនុស្ស​ចូលចិត្ត​សេចក្ដីសុខ និង ភាពស្ងប់សុខ។ ជានិច្ចកាល​អ្នកតែងតែ​ព្យាយាម​ជួយ​អ្នកដទៃ។ អ្នកចូលចិត្ត​រាប់អាន​មនុស្សដែល​ស្រលាញ់អ្នក​ និង មនុស្ស​ដែលមានគោលបំណងដូចជាអ្នក។

 

ប្រសិនបើអ្នករើសយករោមសត្វទី ៥

អ្នកជាមនុស្ស​ដែលពោរពេញទៅដោយ​ភាពឆ្នៃប្រឌិត និង គំនិតសិល្បៈ ទោះបីជាបែបណា​ពេលខ្លះ​អ្នកមិនជឿជាក់​លើខ្លួនឯង និង សមត្ថភាព​របស់អ្នកទេ ពីព្រោះ​អ្នក​ភ័យខ្លាច​និងការ​បរាជ័យ។

 

ប្រសិនបើអ្នករើសយករោមសត្វទី ៦

អ្នកគឺជាមនុស្ស​ឯករាជ្យ។ អ្នកមិនពឹងផ្អែក​ទាំងស្រុងលើ​នរណាម្នាក់ឡើយ​ ហើយអ្នក​មានភាព​ជឿជាក់​ ថាអ្នកមាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការសម្រេច​គោលដៅ របស់អ្នកបាន​ដោយខ្លួនឯង។ ទោះបីជា​យ៉ាងណា អ្នកត្រូវតែ​ព្យាយាមរក្សា​ចំណង​មិត្តភាពជាមួយនឹងមិត្តភក្ដរបស់អ្នកផង៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes