Loading...
ទោះ​បី​ច្បាប់​ពន្ធ​គយ​ថ្មី​របស់​ប្រទេស​ថៃ​ត្រូវ​បាន​អនុម័ត​ ក៏​សកម្មភាព​​ដឹក​ជញ្ជុន​ផលិតផល​នានា​តាម​ព្រំដែន​​ កម្ពុជា-​ថៃ នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ វិច្ឆិកា 15, 2017
ចំនួន​ទស្សនា៖ 1012 លើក

បើ​ទោះ​បី​ជា ច្បាប់​ពន្ធ​គយ​ថ្មី​របស់​ប្រទេស​ថៃ​ត្រូវ​បាន​អនុម័ត និង​ចូល​ជា​ធរមាន​ចាប់​តាំង​ពី​ថ្ងៃ​ម្សិលមិញ​ក្ដី ក៏​ការ​ដឹក​ជញ្ជូន​មុខ​ទំនិញ​នានា តាម​ថ្មើរ​ជើង នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ គឺ​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ (GDCE) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ពីរ​ ស្ដី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ដែល​ត្រូវ​អនុលោម​ទៅ​តាម​ច្បាប់​ពន្ធគយ​ថ្មី​ ពាក់ព័ន្ធ​នឹង​ច្បាប់​ទំលាប់ និង​នីតិវិធី​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​កាត់​ព្រំដែន​របស់​ព្រះរាជាណាចក្រ​ថៃ ត្រូវ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​អនុម័ត​អោយ​ចេញ​ជា​រូប​រាង​ អោយ​បាន​មុន​ថ្ងៃ​ផុត​កំណត់​ ទី​១៣​ខែ​វិច្ឆិកា​កន្លង​ទៅ។

សេចក្ដី​ថ្លែងការណ៍​របស់ GDCE បាន​បញ្ជាក់​ថា "មាតិកា​ផ្សេងៗ​នៃ​អនុស្សរណៈ​នេះ ត្រូវ​បាន​ពិភាក្សា និង​យល់​ព្រម​ដោយ​ភាគី​ទាំង​សង​ខាង ក៏​ប៉ុន្តែ​ខាង​ភាគី​ថៃ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ដើម្បី ដោះ​ស្រាយ​ទៅ​តាម​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន មុន​ពេល​ដែល​ពួក​គេ​យល់​ព្រម​ចុះ​ហត្ថលេខា។"

ទោះ​បី​ជា​បែប​ណា GDCE បាន​ប្រកាស​ថា នីតិវិធី និង​ច្បាប់​ទំលាប់​ផ្សេងៗ ក្នុង​ការ​នាំ​ចេញ និង​នាំ​ចូល​ទំនិញ​នៅ​តាម​ច្រក​ព្រំដែន គឺ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ ដោយ​ធ្វើ​ការ​ធានាជូន​ដល់​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា​ថា ពាណិជ្ជកម្ម​ទាំង​ឡាយ​គឺ​នៅ​តែ​អាច​ ដំណើរ​ការ​បាន​ជាធម្មតា យ៉ាង​ហោច​ណាស់​ក៏​រហូត​ដល់​មាន​បទបញ្ជា​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​ដោយ​អជ្ញាធរ​របស់​ថៃ​ដែរ។

លោក ស៊ិន ចាន់ធី អគ្គនាយក​សមាគម​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា បាន​លើក​ឡើង​ថា​នេះ​គឺ​ជា​ដំណឹង​ល្អ សម្រាប់​វិស័យ​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ។ លោក​បាន​បញ្ជាក់​ថា "វា​គឺ​ពិត​ជា​ចំណុច​ល្អ​ប្រសើរ​បំផុត សម្រាប់​ពាណិជ្ជករ​ទាំង​ឡាយ ដែល​នៅ​តែ​អាច​បន្ត​ធ្វើ​កិច្ចការ​របស់​ពួក​យើង​ បាន​ជា​ធម្មតា។ យើង​បាន​នឹង​កំពុង​តែ​ប្រឹង​ប្រែង សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អជ្ញាធរ​គយ​កម្ពុជា​ដើម្បី​ជម្រុញ​អោយ អនុស្សរណៈ​ជាមួយ​នឹង​ប្រទេស​ថៃ​មួយ​នេះ​អាច​លេច​ចេញ​ជា​រូប​រាង​ឡើយ"។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ បាន​កើន​ដល់​ចំនួន​ទឹក​ប្រាក់​ ៥,៦​ពាន់​លាន​ដុល្លា​នៅ​ក្នុង​ឆ្នាំ ២០១៦ និង​មាន​កំណើន​ ១០០លាន​ដុល្លា​ជារៀង​រាល់​ឆ្នាំ។ ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា​គឺ​ស្មើនឹង ៤,៧​ពាន់​លាន​ដុល្លា ខណៈ​ដែល​ការ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​វិញ គឺ​ស្មើនឹង ៩៣៧​លាន​ដុល្លា៕


ប្រភព៖ Khmer Times
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes