Loading...
មូលហេតុ​៨យ៉ាង ដែល​លោក​អ្នក​គួរ​តែ​បញ្ឈប់​ការ​ទទួល​ទាន​ភេសជ្ជៈ​កូកាកូឡា​ជារៀង​រាល់​ថ្ងៃ
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 23, 2017
ចំនួន​ទស្សនា៖ 2063 លើក

នាំ​មក​ជូន​ដោយ​៖ ផ្ដល់​ភាព​​ស្រស់​ស្អាត​ប្រកប​ដោយ​ការ​ជឿ​ជាក់​សំរាប់​អ្នក Mey GlutaShop

បច្ចុប្បន្ន​នេះ​មាន​ការ​ស្រាវជ្រាវ​ថ្មីៗ​ជាច្រើន​ដែល​បាន​បង្ហាញ​ថា ការ​បរិភោគ​ភេសជ្ជៈ​ប្រភេទ​ ទឹកក្រូច​សូដា (មាន​ដូច​ជា Coke, Pepsi, ឬ Sprite ជាដើម) ជារៀង​រាល់​ថ្ងៃ​ គឺ​ជា​ដើមហេតុ​ចម្បង​មួយ​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​របប​អាហារ​របស់​លោក​អ្នក ទាំង​ដែល​ខ្លួន​អ្នក​ផ្ទាល់​មិន​បាន​ចាប់​អារម្មណ៍​ថែម​ទៀត​ផង។ សម្រាប់​អត្ថបទ​សុខភាព​មួយ​នេះ ​​ សូម​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ចំនួន​៨ចំណុច ​ដែល​បណ្ដាល​មក​ពី​ការ​ទទួល​ទាន​ភេសជ្ជៈ​ កូកាកូឡា ជា​រៀង​រាល់​ថ្ងៃ។

 

១) បង្ក​ជា​ជំងឺ​កង្វះ​សារជាតិ​វីតាមីន

សារជាតិ​អាស៊ីត​ផូស្វ័រ និង​កាហ្វេអ៊ីន ដែល​មាន​នៅ​ក្នុង​ភេសជ្ជៈ​កូកាកូឡា និង​ចាប់​ផ្ដើម​លាង​ជម្រះ​ចេញ​នូវ​ជីវជាតិ​ចិញ្ចឹម​និង​វីតាមីន​នានា​ ចេញ​ពី​ខ្លួន​របស់​អ្នកនៅ​រយៈ​ពេល ៦០​នាទី បន្ទាប់​ពី​អ្នក​ទទួល​ទាន​វា​រួច។ សាក​ល្បង​គិត​បន្តិច​ទៅ​មើល៎ ប្រសិន​បើ​រាងកាយ​របស់​អ្នក​ត្រូវ​បាត់​បង់​ជីវជាតិ​ចិញ្ចឹម និង​វីតាមីន​ជារៀង​រាល់​ថ្ងៃ​នោះ តើ​នេះ​មិន​មែន​ជា​មូល​ហេតុ​ដែល​ធ្វើ​អោយ​អ្នក​ត្រូវ​ប្រឈម នឹង​ជំងឺ​ខ្វះ​វីតាមីន​ទេ​ឬ​យ៉ាង​ណា?

 

២) បង្ក​ជា​ជំងឺ​ពុក​ធ្មេញ

សារជាតិ​អាស៊ីដ​ និង​ ​ជាតិ​ស្ករ​ដែល​ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ភេសជ្ជៈ​កូកាកូឡា ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​ធ្វើ​អោយ​អ្នក​មាន​ជំងឺ​មាត់​ធ្មេញ។ ហើយ​ក្នុង​ករណី​ដែល​រាង​កាយ​របស់​អ្នក​ មាន​សារជាតិ​កាល់ស្យូម​ទៀត ដែល​បណ្ដាល​មក​ពី​ជំងឺ​កង្វះ​វីតាមីន​ទៀត​នោះ ពេល​នោះ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​នឹង​កាន់​តែ​អាក្រក់។

 

៣) បង្ក​ជា​ជំងឺ​ថប់​អារម្មណ៍

បញ្ហា​គេង​មិន​លក់ និង​ជំងឺ​ថប់​អារម្មណ៍ គឺ​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​ទទួល​ទាន​សារជាតិ កាហ្វេអ៊ីន​លើស​កម្រិត។ គួរ​បញ្ជាក់​ថា ទឹកក្រូច​កូកាកូឡា​មួយ​កំប៉ុង គឺ​មាន​ផ្ទុក​នូវ​សារជាតិ​កាហ្វេ​អ៊ីន ស្មើ​នឹង​កាហ្វេ​ខ្មៅ​មួយ​កែវ​ដែរ​។ ហើយ​នេះ​ក៏​ជា​មូលហេតុ​មួយ​ដែល​នឹង​ធ្វើ​អោយ​អ្នក​ញៀន​ទទួល​ទាន​វា​ផង​ដែរ ហើយ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​កាត់​បន្ថយ​ការ​ទទួល​ទាន​កូកាកូឡា លោក​អ្នក​អាច​នឹង​មាន​បញ្ហា​ឈឺ​ក្បាល ឆេវឆាវ អស់​កម្លាំង ឬ​ការ​បាក់​ទឹក​ចិត្ត​ជា​ដើម។ល។

 

៤) បង្ក​ជា​ជំងឺ​ធាត់

ភាព​ធាត់​ ឬ​ទម្ងន់​ដែល​លើស​កម្រិត គឺ​មិន​មែន​ជា​បញ្ហា​ដែល​ពាក់ព័ន្ធ​តែ​ជាមួយ​នឹង​រូប​រាង​របស់​អ្នក​តែ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែល​នឹង​បង្ក​អោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​អ្នក​ត្រូវ​ចុះ​ខ្សោយ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​ត្រូវ​ប្រឈម​ជាមួយ​នឹង​ជំងឺ​សន្លាក់ និង​ឆ្អឹង​ត្រូវ​ចុះ​ខ្សោយ​ ដោយ​សារ​កង្វះ​សារធាតុ​កាល់​ស្បូម​ផង​ដែរ។

 

៥) បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក

ការ​ទទួល​ទាន​ភេសជ្ជៈ​កូកាកូឡា​ជា​រៀងរាល់​ថ្ងៃ គឺ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អ្នក ស្មើ​នឹង​ការ​ជក់​បារី​ដូច្នោះ​ដែរ។ ការ​ទទួល​ទាន​ទឹក​ក្រូច​សូដា នឹង​ធ្វើ​អោយ​កោសិកា​ស្បែក​របស់​អ្នក​ត្រូវ​រលាក ដោយ​សារ​កម្រិត​ជាតិ​ស្ករ​ដ៏​ច្រើន​លើស​លុប។ វា​នឹង​ធ្វើ​អោយ​ស្បែក​របស់​អ្នក​ចាប់​ផ្ដើម​ស្ងួត បង្ក​ជា​ស្នាម​ជ្រីវជ្រួញ និង​ចាស់​ជាង​វ័យ។

 

៦) បង្ក​ជា​បញ្ហា​ដល់​បេះ​ដូង និង​សរសៃ​ឈាម

ការ​កើន​ឡើង​នៃ​កម្រិត​សារជាតិ​កូឡេស្ដេរ៉ល​មិន​ល្អ​នៅ​ក្នុង​រាង​កាយ នឹង​ធ្វើ​អោយ​អ្នក​ត្រូវ​ប្រឈម​នឹង​ជំងឺ​បេះ​ដូង។ ប្រសិន​បើ​អ្នក​ទទួល​ទាន​កូកាកូឡា​ត្រឹម​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ រាង​កាយ​របស់​អ្នក​គឺ​នឹង​ទទួល​ផល​ប៉ះពាល់​ពី​ការ​កើន​ឡើង​សម្ពាធ​ឈាម​រួច​ទៅ​ហើយ។ ហើយ​ចំពោះ​ស្ដ្រី​វិញ ការ​ទទួល​ទាន​កូកាកូឡា​ជា​រៀង​រាល់​ថ្ងៃ នឹង​ធ្វើ​អោយ​ពួក​គេ​មាន​ឱកាស​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ កម្រិត​ទីពីរ ច្រើន​ជាង​មុន​ទ្វេរ​ដង។

 

៧) បង្ក​ជា​ការ​ប្រឈម​នឹង​ជំងឺ​មហារីក

ការ​ទទួល​ទាន​កូកាកូឡា​ជា​រៀង​រាល់​ថ្ងៃ នឹង​មិន​ធ្វើ​អោយ​អ្នក​កើត​ជំងឺ​មហារីក​នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​រាង​កាយ​របស់​អ្នក​មាន​ការ​កើន​ឡើង​នូវ​ប្រភេទ​ម៉ូឡេគុល benzene ដែល​មាន​នៅ​ក្នុង​ទឹក​និង​សម្បក​ដប​របស់​កូកាកូឡា វា​នឹង​ធ្វើ​អោយ​លោក​អ្នក​ត្រូវ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​លើស​ពី​មនុស្ស​ធម្មតា។ យោង​ទៅ​តាម​អនុសាសន៍​របស់​វេជ្ជបណ្ឌិត ជា​ទូទៅ​លោក​អ្នក​គួរ​តែ​បរិភោគ​កូកាកូឡា​ត្រឹម​មួយ​កំប៉ុង​ ក្នុង​មួយ​សប្ដាហ៍​ទៅ​បាន​ហើយ ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ក្នុង​ការ​កើត​ជំងឺ​មហារីក។

 

៨) បង្ក​ជា​ជំងឺ​តម្រង​នោម​ចុះ​ខ្សោយ

ប្រសិន​បើ​លោក​អ្នក​ធ្លាប់​គិត​ថា ការ​ជ្រើសរើស​ទទួល​ទាន​កូកាកូឡា​ដែល​គ្មាន​ជាតិ​ស្ករ គឺ​ជា​ជម្រើស​ដែល​មាន​សុវត្ថិភាព​នោះ ​​ សូម​បញ្ជាក់​ប្រាប់​លោក​អ្នក​ថា លោក​អ្នក​គឺ​គិត​ខុស​ធ្ងន់​ធ្ងរ​ហើយ។ ពីព្រោះ​ភេសជ្ជៈ​កូកាកូឡា គឺ​ប្រហែល​ជា​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ពិត​មែន ក៏​ប៉ុន្តែ​ជំនួស​មក​វិញ វា​គឺ​មាន​ផ្ទុក​នូវ​សារជាតិ​ផ្អែម​សិប្បនិម្មិត ដែល​វា​កាន់​តែ​ផ្ដល់​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ ដល់​តម្រង​នោម​របស់​លោក​អ្នក​ខ្លាំង​លើស​ជាតិ​ស្ករ​ពិត​ទៅ​ទៀត។ ហើយ​វា​កាន់​តែ​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​លោក​អ្នក​ទទួល​ទាន​វា​ជា​ប្រចាំ៕

 

មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes