Loading...
កម្មវិធី​អាហារូបករណ៍ ១០០% ​ថ្នាក់​អនុបណ្ឌិត (AES) ពីសាកលវិទ្យាល័យ Amsterdam (ប្រទេស​ហូឡង់)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 03, 2017
ចំនួន​ទស្សនា៖ 974 លើក

កម្មវិធី​អាហារូបករណ៍ AES នឹង​ត្រូវ​ផ្ដល់​ជូន​និស្សិត​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ និង​បំពេញ​គ្រប់​តម្រូវ​ការ​របស់​សាកលវិទ្យាល័យ Amsterdam។ កម្មវិធី​អាហារូបករណ៍​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​សិក្សា រយៈ​ពេល​មួយ​ឆ្នាំ នឹង​អាច​បន្ត​ទៅ​ដល់​ពីរ​ឆ្នាំ (តាម​តម្រូវ​ការ​និង​មុខ​វិជ្ជា​នីមួយៗ)។

 

  • សម្រាប់​និស្សិត​អន្តរជាតិ និង​មិន​មែន​ជា​ជនជាតិ​អ៊ឺរ៉ុប
  • ទីកន្លែង​សិក្សា៖ សាកលវិទ្យាល័យ Amsterdam មហាវិទ្យាល័យ​វិទ្យាសាស្ដ្រ
  • កម្រិត​សិក្សា៖ បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ / អនុបណ្ឌិត
  • តម្លៃ​អាហារូបករណ៍៖ អាហារូបករណ៍​ពេញ ១០០% ដែល​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង €២៥.០០០ ដោយ​រួម​បញ្ចូល​ទាំង​ចំណាយ​លើ​ការ​បង់​ថ្លៃ​សិក្សា និង​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ការ​រស់​នៅ
  • ពត៌មាន​ចាំបាច់​នានា៖
    • បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ​យក​អាហារូបករណ៍​នេះ ត្រូវ​តែ​មិន​មែន​ជា​ជន​ជាតិ​អ៊ឺរ៉ុប និង​មិន​កាន់​លិខិត​ឆ្លងដែន​របស់​ EU
    • បេក្ខជន​ត្រូវ​មាន​ចំណាប់​អារម្មណ៍ និង យក​ចិត្ត​ទុក​ដាក់​សិក្សា​លើ​មុខ​វិជ្ជា​វិទ្យាសាស្ដ្រ
    • បេក្ខជន​នឹង​ត្រូវ​ធ្វើ​ការ​ជ្រើសរើស និង​វាយ​តម្លៃ​តាម​រយៈ ប្រវត្តិ​នៃ​ការ​សិក្សា ក៏​ដូច​ជា​បទពិសោធន៍​ការ​ងារ រួម​នឹង​ឯកសារ​ដែល​ពាក់ព័ន្ធ​នានា​ដែល​បេក្ខជន​ផ្ញើរ​មក​ខាង​សាកលវិទ្យាល័យ
    • បេក្ខជន​ដែល​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​នេះ​រួម​មក​ហើយ នឹង​មិន​អាច​ទទួល​បាន​សិទ្ធអាហារូបករណ៍​នេះ​ម្ដង​ទៀត​ទេ
    • ការដាក់ពាក្យ​ត្រូវ​ធ្វើ​តាម​អ៊ីនធើណេត និង Online
  • កាលបរិច្ឆេទ​ផុតកំណត់៖ ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨

 

សម្រាប់​ពត៌មាន​លម្អិត ក៏​ដូច​ជា​របៀប​ដាក់​ពាក្យ​ផ្សេងៗ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហទំព័រ​ដើម៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes