Loading...
វិធីសាស្ដ្រ​ក្នុង​ការ​សរសេរ​ប្រវត្តិរូប​សង្ខេប (Resume / CV)
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 02, 2017
ចំនួន​ទស្សនា៖ 5379 លើក

នាំ​មក​ជូន​ដោយ​៖ ដៃ​គូ​ដ៏​គួរ​អោយ​ទុក​ចិត្ត​ក្នុង​ការ​ទិញ​ / លក់​ទំនិញ​របស់​អ្នក DLi-MART (Home Delivery)

ប្រវត្តិ​រូប​សង្ខេប​គឺ​ជា​លិខិត​ស្នើ​សុំ​ការ​ងារ​មួយ ដែល​លោក​អ្នក​ត្រូវ​ផ្ញើរ​ទៅ​ជូន​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ទទួល​បាន​ការ​ងារ​ដែល​លោក​អ្នក​ចង់​ធ្វើ។ ប្រវត្តិរូប​សង្ខេប​ដែល​ល្អ​មួយ គឺ​ជា​ឧបករណ៍​សម្រាប់​ផ្សព្វផ្សាយ​ខ្លួន​អ្នក​ផ្ទាល់ នឹង​ធ្វើ​អោយ​អ្នក​លេចធ្លោ​ខុស​ពី​បេក្ខជន​ដទៃ​ទៀត។ វា​គឺ​ជា​ឯកសារ​ដែល​អ្នក​ត្រូវ​ប្រើ​ ដើម្បី​បង្ហាញ​ដល់​និយោជក​ពី​ ជំនាញ សមត្ថភាព គុណសម្បត្តិ និង​បទពិសោធន៍​របស់​អ្នក ដើម្បី​អោយ​ពួក​គេ​ចាប់​អារម្មណ៍។ វា​ក៏​ជា​លិខិត​មួយ​ដែល​តំណាង​អោយ​រូប​អ្នក​ផ្ទាល់ ​បង្ហាញ​ដល់​និយោជក​ផង​ដែរ។

ខាង​ក្រោម​នេះ ​​ សូម​លើក​យក​នូវ​ធាតុ​ផ្សំ​សំខាន់​ៗ ដែល​ប្រិយ​មិត្ត​ចាំ​បាច់​គួរ​តែ​សរសេរ​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​ របស់​ខ្លួន​ ដើម្បី​ធ្វើ​អោយ​និយោជក​យល់​ថា​ប្រិយ​មិត្ត​លេចធ្លោ ខុស​ពី​បេក្ខភាព​ដទៃ៖

 

  1. ពត៌មាន​ផ្ទាល់​ខ្លួន៖ នៅ​ក្នុង​ផ្នែក​នេះ សូម​ប្រិយ​មិត្ត​ធ្វើ​ការ​សរសេរ​នូវ​ពត៌មាន​ពិត​ប្រាកដ​របស់​ខ្លួន ដែល​រួម​មាន​ដូច​ជា​ ឈ្មោះ​ពេញ (នាមត្រកូល និង​ នាម​ខ្លួន) ពត៌មាន​សម្រាប់​ទំនាក់​ទំនង (លេខទូរស័ព្ទ អ៊ីម៊ែល និង អាស័យដ្ឋាន) សញ្ជាតិ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កំណើរ។
  2. ប្រវត្តិ​នៃ​ការ​សិក្សា៖ ប្រិយមិត្ត​ត្រូវ​សរសេរ​រៀប​រាប់ ពី​ប្រវត្តិ​នៃ​ការ​សិក្សា​របស់​ខ្លួន​ ដោយ​ត្រូវ​សរសេរ​កម្រិត​សិក្សា​ចុងក្រោយ (ថ្នាក់​ធំបំផុត​របស់​ខ្លួន) នៅ​ខាង​លើ​បង្អស់។ ពត៌មាន​ដែល​គួរ​តែ​សរសេរ​រួម​មាន កម្រិត​សិក្សា (បណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ ឬ​សញ្ញាប័ត្រ​ទុតិយភូមិ។ល។) ឈ្មោះ​របស់​សាលា​ឬ​សាកលវិទ្យាល័យ និង​កាលបរិច្ឆេទ​បញ្ចប់​ការ​សិក្សា។
  3. វគ្គ​សិក្សា​ខ្លី៖ ប្រិយ​មិត្ត​គួរ​តែ​រៀប​រាប់​តែ​វគ្គសិក្សា​ណា ដែល​ទាក់​ទង​នឹង​មុខងារ​ដែល​ចង់​ដាក់​ពាក្យ​ប៉ុណ្ណោះ ជា​ឧទាហរណ៍​ប្រសិន​បើ​ប្រិយមិត្ត​ដាក់​ពាក្យ​ធ្វើ​ជា​គណនេយ្យករ ប្រិយមិត្ត​អាច​សរសេរ​បញ្ចូល​នូវ​វគ្គសិក្សា​កម្មវិធី Quick Book ដែល​ប្រិយមិត្ត​បាន​រៀន​ចប់​កន្លង​មក​បាន។ សូម​កុំ​ព្យាយាម​សរសេរ​គ្រប់​វគ្គ​សិក្សា​ខ្លី​ចូល​ទាំង​អស់​អោយ​សោះ ព្រោះ​អាច​ធ្វើ​អោយ​អ្នក​អាន​ប្រវត្តិរូប​សង្ខេប​របស់​អ្នក មាន​ភាព​ធុញ​ទ្រាន់​បាន។
  4. បទពិសោធន៍​ការ​ងារ​៖ ស្រដៀង​គ្នា​នឹង​ចំណុច​ទីពីរ​ដែរ (ប្រវត្តិ​នៃ​ការ​សិក្សា) សូម​ប្រិយ​មិត្ត​សរសេរ​នូវ​ពត៌មាន​ទាក់​ទង​នឹង​ការ​ងារ​របស់​ខ្លួន​នា​ពេល​កន្លង​មក (ប្រសិន​បើ​មាន) ប៉ុន្តែ​បើ​គ្មាន​ប្រវត្តិ​ការ​ងារ​ទេ ប្រិយមិត្ត​អាច​សរសេរ​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​របស់​ខ្លួន​កន្លង​មក​បាន។ សូម​ចង​ចាំ​ថា​ត្រូវ​តែ​សរសេរ​ការងារ​ដែល​ថ្មី​បំផុត (ការ​ងារ​ចុង​ក្រោយ​) នៅ​ខាង​លើ​គេ។ សម្រាប់​ពត៌មាន​ដែល​គួរ​ដាក់​ចូល​ក្នុង​ចំណុច​នេះ​មាន​ដូច​ជា មុខ​តំណែង ឈ្មោះ​ពេញ​របស់​ក្រុមហ៊ុន​ចាស់ កាលបរិច្ឆេទ​ចាប់​ផ្ដើម និង​បញ្ចប់​ការ​ងារ ទំនួល​ខុស​ត្រូវ​ផ្សេង​ដែល​ប្រិយមិត្ត​ត្រូវ​ធ្វើ​ ជាដើម​។ល។ បញ្ជាក់៖ សម្រាប់​ចំណុច​នេះ ប្រិយមិត្ត​អាច​យក​ទៅ​ដាក់​ពី​ខាង​លើ ប្រវត្តិ​នៃ​ការ​សិក្សា​បាន
  5. ​ដឹង​ផ្នែក​ភាសា​បរទេស៖ ពី​ក្រោម​ភាសា​ខ្មែរ ដែល​ជា​ភាសា​កំណើត​របស់​ប្រិយមិត្ត សូម​បញ្ជាក់​ពី​ភាសា​បរទេស​ទាំង​ឡាយ​ណា​ដែល​ប្រិយមិត្ត​ចេះ និង​អាច​ប្រើការ​បាន​សម្រាប់​ការ​ងារ។ ដើម្បី​អោយ​កាន់​តែ​ច្បាស់​ថែម​ទៀត​នោះ ប្រិយមិត្ត​គួរ​តែ​បញ្ជាក់​ពី​កម្រិត​នៃ​​ដឹង​របស់​ខ្លួន ចំពោះ​ភាសា​នីមួយៗ​ផង​បើ​សិន​ជា​អាច។ កម្រិត​ដែល​ប្រិយមិត្ត​អាច​សរសេរ​បាន​មាន​ដូច​ជា៖
    • កម្រិត​ទាប (ប្រើ​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​ធម្មតា)
    • កម្រិត​មធ្យម (ប្រើ​សម្រាប់​ការ​ងារ​ទូ​ទៅ​បាន), និង
    • កម្រិត​ខ្ពស់ ឬ​ល្អ (ប្រិយមិត្ត​អាច​ប្រើ​ភាសា​នេះ​បាន​ដូច​ភាសា​កំណើត)
  6. ​ដឹង​ផ្នែក​កុំព្យូទ័រ៖ ចំពោះ​ផ្នែក​នេះ​អាច​ដាក់​ក៏​បាន ឬ​មិន​ដាក់​ក៏​បាន (លើក​លែង​តែ​ប្រិយ​មិត្ត​ចង់​រក​ការ​ផ្នែក​ពត៌មាន​វិទ្យា ដែល​តម្រូវ​អោយ​ដាក់​ផ្នែក​នេះ​ជា​ចាំ​បាច់)។ សូម​ប្រិយមិត្ត​សរសេរ​រៀប​រាប់​ពី​មុខ​វិជ្ជា​ ក៏​ដូច​ជា​វគ្គ​សិក្សា​ខ្លីៗ​ដែល​ប្រិយមិត្ត​បាន​រៀន​នៅ​ឯ​សាកលវិទ្យាល័យ​ឬ​វិទ្យាស្ថាន​នានា។ នៅ​ក្នុង​វិស័យ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ជំនាញ​ផ្នែក​កុព្យូទ័រ​គឺ​ចាំ​បាច់​បំផុត ហើយ​តម្រូវ​ការ​បឋម​ផ្នែក​កុំព្យូទ័រ​នេះ​មាន​ដូច​ជា ការ​ចេះ​ប្រើប្រាស់​កម្មវិធី Microsoft Word, Excel, និង​កម្មវិធី Power Point។ លើស​ពី​នេះ​ទៅ​ទៀត​ និយោជក​ប្រាកដ​ជា​ពេញ​ចិត្ត​ប្រសិន​បើ​ប្រិយមិត្ត​ចេះ​ ប្រើ​កម្មវិធី​ Design នានា​ដែល​មាន​ដូចជា Adobe Photoshop និង Illustrator ជាដើម។ល។
  7. បុគ្គល​យោង៖ សម្រាប់​ចំណុច​នេះ​ប្រិយមិត្ត​ អាច​ដាក់​ឈ្មោះ​បុគ្គល​យោង​ចាប់​ពី​ ពីរ​ទៅ​បី​រូប ហើយ​អាច​ជា​ចៅហ្វាយនាយ អ្នក​គ្រប់​គ្រង ឬ​បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​របស់​ប្រិយមិត្ត​នៅ​ក្រុមហ៊ុន​ចាស់ៗ។ ក្នុង​ករណី​ប្រិយមិត្ត​ជា​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្មីៗ ហើយ​មិន​ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ពី​មុន​មក ប្រិយមិត្ត​អាច​ជ្រើស​រើស​សាស្ដ្រាចារ្យ​របស់​ខ្លួន​ធ្វើ​ជា​បុគ្គល​យោង​បាន។ ពត៍មាន​របស់​បុគ្គលយោង​ដែល​ត្រូវ​សរសេរ​ចូល​រួម​មាន ឈ្មោះ មុខ​ងារ ឈ្មោះ​ស្ថាប័ន​ឬ​ឈ្មោះ​កន្លែង​ធ្វើការ លេខ​ទូរស័ព្ទ​ទំនាក់​ទំនង និង​អាស័យដ្ឋាន​អ៊ីម៊ែល។ បញ្ជាក់៖ ប្រិយមិត្ត​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាតិ​ពី​មនុស្ស​ទាំង​អស់​នោះ​ជាមុន​សិន មុន​ពេល​ប្រិយមិត្ត​ប្រើ​ឈ្មោះ​របស់​ពួក​គេ​ធ្វើ​ជា​បុគ្គល​យោង។

 

សូម​មើល​រូប​ភាព​ខាង​ក្រោម​នេះ ដែល​បង្ហាញ​ពី​ប្រវត្តិរូប​សង្ខេប​របស់ ​​ ផ្ទាល់​តែ​ម្ដង។ ហើយ​ប្រិយមិត្ត​អាច​យក​ទៅ​កែប្រែ ឬ​អាច​យក​ទៅ​មើល​ទុក​ជា​គម្រូ​បាន (បញ្ជាក់៖ ​ឈ្មោះ​ក្រុមហ៊ុន លេខ​ទូរស័ព្ទ​ ឈ្មោះ​បុគ្គល​ និង​ពត៌មាន​សំខាន់​ផ្សេងៗ​ ត្រូវ​បាន​ធ្វើ​ការ​កែប្រែ​ ដើម្បី​រក្សា​សិទ្ធ​ផ្ទាល់​ខ្លួន)៖


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes