Loading...
វគ្គ​បណ្ដុះបណ្ដាល​​ឥត​គិត​ថ្លៃ ស្ដី​ពី​​ប្រព័ន្ធផ្សព្វផ្សាយ​​ នៅ​ឯ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​​របស់​វិទ្យុ​ហូឡង់
Cover
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 25, 2017
ចំនួន​ទស្សនា៖ 895 លើក

ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ហូឡង់ ធ្វើ​ការ​ផ្ដល់​ជូន​នូវ​កម្មវិធី​អាហារូបករណ៍ KOP (ឈ្មោះ​ពី​មុន NFP) និង​កម្មវិធី​អាហារូបករណ៍ MSP ទៅ​លើ​វគ្គ​បណ្ដុះបណ្ដាល RNTC សម្រាប់​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មក​ពី​ប្រទេស​ជា​ដៃ​គូ​នានា។ អាហារូបករណ៍​នេះ​នឹង​ធ្វើ​ការ​ធានា​ដល់​ការ​ចំណាយ​នានា របស់​បេក្ខជន​ដែល​ក្នុង​នោះ​រួម​មាន ​ការ​ស្នាក់នៅ តម្លៃ​សិក្សា ការចំណាយ​លើ Visa ការ​ធ្វើដំណើរ និង​ធានារ៉ាប់រងនានា។ សម្រាប់​ពត៌មាន​បន្ថែម​ សូម​បន្ត​អាន​នៅ​ខាង​ក្រោម៖

 

  • វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​សម្រាប់​និស្សិត​បរទេស និង​ជា​និស្សិត​ដែល​មក​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ីអគ្នេយ៍​ផង​ដែរ
  • ពត៌មាន​សំខាន់ៗ៖
    • វគ្គបណ្ដុះបណ្ដាល​ដែល​ផ្ដល់​ជូន គឺ​ពាក់ព័ន្ធ​នឹង​ជំនាញ​ផ្សព្វផ្សាយ និង សារពត៌មាន (សូម​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ពី​ គេហទំព័រ​ដើម ដើម្បី​ពិនិត្យ​មើល​ថា​លោក​អ្នក​មាន​គ្រប់​លក្ខ័ណ្ឌ​ដើម្បី​ដាក់​ពាក្យ​បាន​រឺ​អត់)
    • បេក្ខជន​ដែល​ចង់​ដាក់​ពាក្យ ត្រូវ​មាន​គ្រប់​លក្ខ័ណ្ឌ​ដែល​ជា​តម្រូវ​ការ​របស់ RNTC ​ផងដែរ
  • របៀបដាក់ពាក្យ៖ សូម​ចុច​ទី​នេះ ដើម្បី​ធ្វើ​ការ​ដាក់​ពាក្យ​តាម online
  • ពេលវេលា​ចាប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧
  • ពេលវេលា​ឈប់​ទទួល​ពាក្យ៖ ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៧

 

សម្រាប់​ពត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​ដើម


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes