Loading...
អាហារ ៥ មុខដែលជួយជំរុញសុខភាពអ្នកឲ្យកាន់តែល្អប្រសើរឡើង
Ewrewrwrwerwe
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 16, 2020
ចំនួន​ទស្សនា៖ 12 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ អាហារ ៥ មុខដែលជួយជំរុញសុខភាពអ្នកឲ្យកាន់តែល្អប្រសើរឡើង។ ​​ - សព្វថ្ងៃនេះមនុស្សនៅជុំវិញពិភពលោកតែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគេ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ហើយក្នុងនោះក៏មានប្រទេសខ្មែរផងដែរ។ ពួកគេភាគច្រើនតែងតែ គិតអំពីអាហារល្អបំផុតដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ។ សូមគិតអំពីការបរិភោគអាហារដែលមានជីវជាតិល្អជួយដល់រាងកាយ និងរាងកាយទទួលបានកាឡូរីសមស្របតាមរាងកាយត្រូវការប្រចាំថ្ងៃ។ សូមកុំទទួលទានអាហារដែលគ្មានជីវជាតិ និងមានកាឡូរីខ្ពស់ដែលមានការប៉ះពាល់ដល់សុខភាពអ្នក មិនត្រូវទទួលទានអាហារនៅលើចានរបស់អ្នក ដោយគិតថាឲ្យតែឆ្អែតគឺបាននោះទេ។

១) ត្រីសាម៉ុង ខ្លាញ់ត្រីសាម៉ុងនិងត្រីសាឌីនមានប្រូតេអ៊ីន ដែលផ្តល់ថាមពលបានខ្ពស់ និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរជាងអាហារដ៏ទៃ។ ហើយត្រីសាម៉ុងពោរពេញទៅដោយខ្លាញ់ដែលមានសុខភាពល្អជាច្រើន ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា ៣។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយឱ្យបេះដូងអ្នកមានសុខភាពល្អនិងទប់ការរលាកពាសពេញរាងកាយ។ហើយខ្លាញ់ត្រីសាម៉ុងក៏ជួយផ្តល់ឱ្យស្បែកភ្លឺរលោងផងដែរ ដោយសារជាតិភាគច្រើននៅក្នុង Collengen គឺយកមកពីខ្លាញ់ត្រីសាម៉ុង។

 

 

២) ទឹកប្រទាលកន្ទុយក្រពើ ប្រទាលកន្ទុយក្រពើ គឺជាឧសថយ៉ាងសំខាន់ក្នុងការជំនួយដល់សុខភាព និងសម្រស់ ដែលរុក្ខជាតិនេះគេប្រើប្រាស់ជាថ្នាំ អស់ជាច្រើនសតវត្សរ៍សម្រាប់អត្ថប្រយោជន៍ផ្សេងៗជាច្រើន។ វាសំបូរទៅដោយវីតាមីនប្រឆាំងអុកស៊ីតកម្ម A, C, និង E ហើយវាក៏មានវីតាមីន B12 អាស៊ីតហ្វូលិកនិង choline ផងដែរ។ ប្រទាលកន្ទុយក្រពើ គឺជាសំបូរទៅដោយម៉ាញ៉េស្យូម កាល់ស្យូម និងស័ង្កសី ក្នុងការពង្រឹងសុខភាពរបស់រាងកាយ ដែលរាងកាយមនុស្សភាពច្រើនមានការកង្វះខាត ដែលរាងកាយអ្នកត្រូវការជាប្រចាំថ្ងៃ។

 

 

៣) ផ្លែល្ពៅនិងគ្រាប់ល្ពៅ ផ្លែល្ពៅនិងគ្រាប់ល្ពៅ ជាប្រភពដ៏សម្បូរបែបនៃម៉ាញ៉េស្យូម ស័ង្កសី និងរ៉ែ ដែលមនុស្សជាច្រើនមិនមានគ្រប់គ្រាន់សំរាប់រាងកាយ ច្បាស់ណាស់មិនសូវមានការពេញនិយមក្នុងទទួលផ្លែល្ពៅទេសំរាប់មនុស្សភាគច្រើន។ សំរាប់ប្រទេសកម្ពុជាយើងវិញ យើងអាចឃើញមានអាហារដែលមានដាក់ផ្លែល្ពៅនេះតិចតួចបំផុតក្នុងរបបអាហារក្នុងស្រុកយើង។ យើងឃើញថាផ្លែល្ពៅត្រូវបានដាក់ក្នុងបង្អែម និង នំល្ពៅបែបខ្មែរយើងប៉ុណ្ណោះ សំរាប់អាហារវិញប្រជាជនយើងពុំសូវចូលចិត្តចម្អិនអាហារជមួយផ្លែល្ពៅទេ។ ប៉ុន្តែផ្លែល្ពៅវាមានសារជាតិសំខាន់ៗជាច្រើន ដូចជាម៉ាញ៉េស្យូម ដោយជួយបន្ធូរកុំឲ្យសាច់ដុំរតឹង ជួយកុំឲ្យមានការថប់ដង្ហើម ទល់លាមក និងឈឺក្បាល និងជួយដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ក្នុងការបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន (ដែលអាចជួយធ្វើឱ្យចំណង់ផ្លូវភេទរបស់អ្នកប្រសើរឡើងថែមទៀតផង) ។

 

 

៤) ស​ណ្តែ​ក​ដី​ប្រទេស​ប្រេស៊ីល ឬគ្រាប់ធញ្ញជាតិ ជាធម្មតាសណ្តែកដីនិងគ្រាប់ធញ្ញជាតិជាអាហារដែលសំខាន់ និងចាំបាច់ចំពោះរាងកាយ ដែលវាសំបូរទៅដោយជាតិសេលេញ៉ូម សារធាតុរ៉ែ និងក្រពេញទីរ៉ូអ៊ីត ដែលរាងកាយរបស់មនុស្សយើងត្រូវការចាំបាច់ខ្លាំងណាស់ក្នុងរបបអាហារប្រចាំថ្ងៃ។ ក៏ប៉ុន្តែវាត្រូវបានមើលចំពោះសារៈសំខាន់នៃអាហារនេះ សេលេញ៉ូមជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស ព្រោះវាមានអង់ទីអុកស៊ីដង់ជួយការពារការបំផ្លាញសរសៃប្រសាទ និងកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ដែលទទួលរងការប៉ះពាល់ នៃបរិយាកាសផ្សេងៗដូចជាផ្សែងបារីនិងកាំរស្មីយូវី។

 

 

៥) ស្លឹកម្រុំ ស្លឹកម្រុំគឺប្រភេទបន្លៃដែលប្រជាជនខ្មែរយើងឧស្សាហ៍ដាក់ជាមួយនិងសម្លរកកូរជាអាហារដែលបង្ហាញថាជាម្ហូបអត្តសញ្ញាណរបស់ខ្មែរ វាមានផ្ទុកទៅដោយសារធាតុ phytonutrients និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុទាំងពីរនេះជួយការពារជំងឺ និងទប់ស្កាត់ការវិវត្តន៌ទៅរកភាពចាស់បាន។ ជាងនេះទៅទៀតបន្លែនេះក៏មានផ្ទុកនៅសារជាតិ carotenoid ជាសមាសធាតុដែលជួយការពារជំងឺភ្នែកនិងមហារីកមួយចំនួនក្នុងរាងកាយរបស់អ្នក carotenoid ក៏អាចបំលែងទៅ vitamin A ផងដែរ៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes