Loading...
វិធី ៧ យ៉ាងដើម្បីដុតបំផ្លាញកាឡូរី និងខ្លាញ់របស់អ្នកបានល្អ
Untitled 1
ថ្ងៃ​ចេញ​ផ្សាយ៖ តុលា 10, 2020
ចំនួន​ទស្សនា៖ 14 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ  វិធី ៧ យ៉ាងដើម្បីប្រយុទ្ធប្រឆាំ និងដុតបំផ្លាញកាឡូរី និងខ្លាញ់របស់អ្នកបានល្អ។ ​​ - ទម្លាប់ទាំងនេះអាចជួយផ្តល់ឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ និងអាចបំផ្លាញកាឡូរីដែលលើសនៅក្នុងខ្លួនអ្នកបាន។ នៅក្នុងពេលបច្ចុប្បន្ននេះមនុស្សគ្រប់គ្នាមិនថាស្ត្រី ឬបុរសទេ ឲ្យតែមានវ័យកាន់តែច្រើនតែងតែប្រឈមមុខទៅនិង បញ្ហាលើសកាឡូរីគ្រប់ៗគ្នា ហើយអស់រយៈពេលជាច្រើនឆ្នាំមានផលិតផលសម្រកទម្ងន់ជាច្រើនត្រូវបានលក់នៅលើទីផ្សារ ហើយគ្រប់ផលិតផលពួកគេតែងតែសន្យា និងធានានូវគុណភាពផលិតផលរបស់ពួកគេ ក្នុងការប្រើប្រាស់ដើម្បីដុតកាឡូរីដែលលើសក្នុងខ្លួននាក់ប្រើប្រាស់។

សំខាន់, យើងដឹងថាគ្មានវិធីណាដែលអាចដុតបំផ្លាញកាឡូរីច្រើន ឬបង្កើនការរំលាយអាហាររបស់យើង ជាជាងធ្វើចលនារាងកាយបានច្រើននោះទេ។ បើតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា អាចមានវិធីពីរបីផ្សេងទៀតដែលអ្នកអាចបង្កើនការដុតកាឡូរីដែលអ្នកត្រូវតែធ្វើ ទោះជាមិនបានជាប្រចាំក៏ដោយ តែក៏មិនត្រូវគ្មានសូម្បីតែធ្វើ​ ២ទៅ៣ដងក្នុងមួយសប្តាហ៍។ ហើយនេះគឺជាវិធី ៨ យ៉ាងដែលអាចធ្វើបានដើម្បីដុតបំផ្លាញកាឡូរីក្នុងខ្លួនអ្នកបាន៖

១) ធ្វើលំហាត់ប្រាណដើម្បីដុតកាឡូរី

ជាការពិតអ្នកជំនាញការធាត់លោក George Bray នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Baton Rouge បាននិយាយយ៉ាងសាមញ្ញថា ការចំណាយពេលច្រើនក្នុងការធ្វើលំហាត់ប្រាណ និងការហាត់ប្រាណកាន់តែខ្លាំងក្លា នោះកាឡូរីដែលមានច្រើនក្នុងខ្លួនអ្នក នឹងត្រូវដុតបំផ្លាញ ជាជាងការប្រើប្រាស់នៅប្រភេទថ្នាំ ឬអាហារបំប៉នសម្រករាងផ្សេងៗទៀត។ ជាក់ស្តែងនៅពេលអ្នកហាត់ប្រាណរាងកាយរបស់អ្នកនឹងដុតបំផ្លាញកាឡូរីពីពីរទៅបីដង។

 

 

២) ធ្វើការបណ្តុះបណ្តាលកម្លាំងដើម្បីកសាងសាច់ដុំមានសុខភាពល្អ

ពេលអ្នកហាត់ប្រាណនោះនិងធ្វើឲ្យម៉ាសសាច់ដុំរបស់អ្នកធ្វើចលនាខ្លាំង ហើយជាលិកាសាច់ដុំនិងទៅដុតបំផ្លាញកាឡូរីក្នុងខ្លួនរបស់អ្នក សូម្បីតែពេលអ្នកសម្រាកក៏ដោយ។ យោងតាមពាក្យសម្តីរបស់លោក Wharton បានរៀបរាប់ថា សាច់ដុំ ១០ ផោននឹងដុតបាន ៥០ កាឡូរីក្នុងមួយថ្ងៃ ចំពោះពេលដែលអ្នកសម្រាកវិញសាច់ដុំ ១០ ផោននឹងដុតបំផ្លាញបាន ២០ កាឡូរី

 

 

៣) ផឹកតែបៃតងនិងតែខ្មៅ

ជាតិកាហ្វេអ៊ីនអាចជួយរំញោចឱ្យមានការផ្លាស់ប្តូរមេតាប៉ូលីសនៅក្នុងខ្លួនសំរាប់រាង្គកាយអ្នក ក្នុងការដុតកាឡូរីបានយ៉ាងល្អ។ សាស្ត្រាចារ្យ Jamie Pope បាននិយាយថាសូម្បីតែការសិក្សាចាស់ៗបានបង្ហាញថា ជាតិកាហ្វេអ៊ីន ២៥០ មីលីក្រាមដែលទទួលទានក្រោយញ៉ាំអាហារ អាចជួយទៅបំលែងអាហារដែ​លអ្នកញ៉ាំបាន ១០ ភាគរយ។ ការសិក្សាក៏បានសន្និដ្ឋានថាតែបៃតងក៏មានលក្ខណៈផលិតកំដៅ និងដុតបំផ្លាញកាឡូរីលើសពីអ្វីដែលរំពឹងទុក។

 

 

៤) បរិភោគតិចៗតែឲ្យបានច្រើនដង

រាល់ពេលដែលអ្នកញ៉ាំអាហារច្រើន និងអាហារសម្រន់ ឬក៏អាហារកែច្នៃច្រើន នោះក្រពះពោះវៀនរបស់អ្នកនិងត្រូវធ្វើការធ្ងន់ ហើយអាចនិងត្រូវរលាកផងដែរ។ ដូច្នេះអ្នកគួរតែបរិភោគអាហារណាដែលមិនមែនជា អាហារកែច្នៃ និងអាហារដែលឆ្អិនស្រាប់ (Fast food) ដើម្បីជួយដល់ប្រព័ន្ធរំលាយមានសុខភាពល្អ និងអាចដុតបំផ្លាញកាឡូរីដែលលើសក្នុងខ្លួនរបស់អ្នកបានល្អដូចពេលដែលអ្នកនៅក្មេង។

 

 

៥) មិនត្រូវរំលងអាហារពេលព្រឹកជាដាច់ខាត

ការស្រាវជ្រាវរបស់អាមេរិកបានបង្ហាញថាមនុស្សដែលខកខានមិនព្រមទទួលទានអាហារពេលព្រឹក រាងកាយរបស់ពួកនិងមានការកើនឡើងកាឡូរីខ្ពស់ជាងមនុស្សធម្មតា ជាងមនុស្សដែលទទួលទានអាហារពេលព្រឹក។ ម៉្យាងវិញទៀតមនុស្សដែលមិនបានទទួលទានអាហារពេលព្រឹក ពួកគេនិងសម្រុកញ៉ាំអាហារពេលថ្ងៃត្រង់ ពេលល្ងាច និងពេលយប់ច្រើន ជាហេតុធ្វើឲ្យកាឡូរីក្នុងរាងកាយមានការកើនឡើងថ្វេរដង។

 

 

៦) បរិភោគអាហារដែលមានជាតិខ្លាញ់ទាប

ផឹកកាល់ស្យូមពីទឹកដោះគោមានជាតិខ្លាញ់ទាប ជួយដុតបំផ្លាញកាឡូរីបានខ្លះៗ ជួយឲ្យកាឡូរីក្នុងខ្លួនមិនអាចធ្វើការវិវត្តន៍លើសបានទេ នេះបើតាមការសិក្សាស្រាវជ្រាវរបស់ប្រទេសដាណឺម៉ាក។ នៅក្នុងការសិក្សាថ្មីមួយទៀត ការញ៉ាំអាហារដែលមានជាតិកាល់ស្យូមច្រើន រួមមានផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប អាចធ្វើឲ្យមានថយចុះបរិមាណខ្លាញ់ក្បាលពោះ ជាពិសេសជួយឲ្យស្បែករបស់បុរសកាន់តែមានភាពវ័យក្មេង។

 

 

៧) ផឹកទឹក ៨ ពែងក្នុងមួយថ្ងៃ

ការផឹកទឹកឲ្យបានប្រាំបីពែង (២ លីត្រ) អាចជួយដុតបំផ្លាញ ១០០ កាឡូរី ក្នុង១ថ្ងៃ នេះបើយោងតាមការសិក្សាស្រាវជ្រាវតូចមួយពីប្រទេសអាល្លឺម៉ង់។ គិតទៅការដុតបំផ្លាញ ១០០​ កាឡូរី នៅក្នុងខ្លួន វាប្រហែលជាមិនច្រើនទេ ប៉ុន្តែបើគិតក្នុងមួយសប្តាហ៍ប្រហែល ៧០០ កាឡូរី ឬ ២៨០០ កាឡូរីក្នុងមួយខែផងដែរ។ ហើយនោះគឺធ្វើអ្វីដែលយើងគួរធ្វើ ដើម្បីធ្វើឱ្យពោះវៀននិងតំរងនោមរបស់យើងមានសុខភាពល្អផងងដែរ៕

 


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes