Loading...
 ក្រវិលដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក
Untitled 1
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 12, 2020
ចំនួន​ទស្សនា៖ 20 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ក្រវិលដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ ​​ -  ក្រវិលដែលមានតំលៃថ្លៃជាងគេបំផុតនៅលើពិភពលោកទើបតែដាក់លក់ក្នុងតម្លៃ ៥៧.៤ លានដុល្លារ។ ក្រវិលពេជ្រដែលមានឈ្មោះថា Apollo និង Artemis ដែលជាក្រវិលដ៏ស្រស់ស្អាតបំផុត នៅពេលដែលធ្វើឲ្យសុភាពស្ត្រីជាច្រើនឆ្លក់វង្វេងពេលបានឃើញក្រវិលពេជ្រនេះ។ 

 

 

ក្រវិលពេជ្រអាប៉ូឡូនិងអាតេមីសដែលមានពណ៌ខៀវខ្ចី និងពណ៌ផ្កាឈូកស្រាល ដែលយកឈ្មោះតាមព្រះក្រិចពីបុរាណដំណាងឲ្យថាមពលនិងសម្រស់ បានក្លាយជាក្រវិលដ៏មានតម្លៃបំផុតនៅលើពិភពលោកបានលក់ដេញថ្លៃក្នុងតម្លៃ ៥៧,៤ លានដុល្លារ។ ត្បូងអាប៉ូឡូមានពេជ្រពណ៌ខៀវ ១៤.៤៥ ការ៉ាត់កាត់ត្រូវបានធ្វើការដុសខាត់ទៅជាត្បូងមានរាងដូចពេជ្រ ទន្ទឹមនឹងនោះដុំថ្មអាតេមីសគឺជាពេជ្រពណ៌ផ្កាឈូក ១៦ ការ៉ាត់។

 

 

ត្បូងទាំងពីរនេះជាប្រភេទត្បូងដ៏កម្រណាស់ដែលមានពេជ្រតិចជាង ០,១ ភាគរយដែលមានពណ៌ខៀវនៅក្នុងនោះ។ ក្រវិលទាំងពីរនេះគឺជាក្រវិលដែលចេញពីការច្នៃម៉ូតផ្សេងគ្នារបស់អ្នកចេញម៉ូតក្រវិលនេះ ហើយត្រូវបានដាក់ផ្គុំគ្នាធ្វើជាគូរនិងគ្នា នៅក្នុងពិធីដេញថ្លៃរបស់ក្រុមហ៊ុន Sotheby នៅឯទីក្រុងហ្សឺណែវ។ ត្បូងពេជ្រពណ៌ខៀវអាប៉ូឡូត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ៤៣ លានដុល្លាររីឯត្បូងអាម៉ាទីសលក់ចេញក្នុងតម្លៃ ១៤,៤ លានដុល្លារ។ លោក David Bennett ប្រធានផ្នែកគ្រឿងអលង្ការអន្តរជាតិនៃក្រុមហ៊ុន Sotheby បាននិយាយថានេះជាការដេញថ្លៃដែលមិនធ្លាប់មាន ក្នុងពិភពគ្រឿងអលង្ការ។

 

 

នេះការដេញថ្លៃបានក្លាយជាផ្នែកមួយនៃជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Sotheby ជាមួយនឹងត្បូងចំនួនពីរភាគបីត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងការប៉ាន់ស្មានរបស់ពួកគេ។ តើអ្នកគិតយ៉ាងណាអំពីក្រវិលដែលថ្លៃបំផុតលើពិភពលោក តើតម្លៃរបស់ក្រវិលពេជ្រនេះវាថ្លៃទេ?


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes