Loading...
គុណសម្បត្តិ និងគុណវិបត្តិ នៃភាពជាដៃគូក្នុងអាជីវកម្ម
2342343242342
ថ្ងៃ​ចេញ​ផ្សាយ៖ កញ្ញា 09, 2020
ចំនួន​ទស្សនា៖ 13 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ គុណសម្បត្តិ និងគុណវិបត្តិ នៃភាពជាដៃគូក្នុងអាជីវកម្ម។ ​​ - ភាពជាដៃគូអាជីវកម្មគឺជាការធ្វើជំនួញរួមគ្នារវាងភាគីទាំងពីរ។  វាអាចជាកិច្ចព្រមព្រៀងក្រៅផ្លូវការទោះបីជាអ្នក មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរក៏ដោយ។ ភាពជាដៃគូក្នុងអាជីវកម្ម គឺល្អសម្រាប់ហិរញ្ញវត្ថុ ជំនាញនិងការបែងចែកការងារ ប៉ុន្តែត្រូវប្រយ័ត្នចំពោះគុណវិបត្តិដូចជាទំនួលខុសត្រូវរបស់ដៃគូ និងទំនាស់គ្នាដោយសារផលប្រយោជន៍។

អត្ថបទនេះសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្ម នាពេលអនាគតដែលកំពុងពិចារណាចង់មានដៃគូក្នុងអាជីវកម្ម។

នៅពេលចាប់ផ្តើមអាជីវកម្ម អ្នកអាចមានជម្រើសក្នុងការធ្វើវាតែម្នាក់ឯង ឬ បង្កើតភាពជាដៃគូក្នុងអាជីវកម្ម។ ជម្រើសទាំងពីរនេះជាជម្រើសដ៏ល្អបំផុតសំរាប់អាជីវកម្មរបស់អ្នកអាស្រ័យលើស្ថានភាព និងកាលៈទេសៈផ្សេងៗគ្នា។

១) តើភាពជាដៃគូអាជីវកម្មគឺជាអ្វី?

ភាពជាដៃគូអាជីវកម្មត្រូវបានបង្កើតឡើងនៅពេលដែលមាន ភាគីដែលចូលរួមជមួយគ្នា ឬច្រើនជួបជុំគ្នាដើម្បីធ្វើអាជីវកម្មដោយចែករំលែកទាំងប្រាក់ចំណេញនិងការខាតបង់។ ភាពជាដៃគូអាជីវកម្មអាចត្រូវបានបង្កើតឡើងដោយបុគ្គល ឬអង្គភាពក្នុងអាជីវកម្ម (ឧទាហរណ៍ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ឬសាជីវកម្ម) ។

ល័ក្ខខ័ណ្ឌនៃភាពជាដៃគូអាចមានទម្រង់ជាច្រើន។ ឧទាហរណ៍, ភាពជាដៃគូអាជីវកម្មអាចកើតឡើងនៅពេលដែលក្រុមហ៊ុនឱសថយកដៃគូមកអភិវឌ្ឍន៍ដើម្បីបង្កើតថ្នាំជាក់លាក់មួយសំរាប់ទីផ្សារ។

ភាពជាដៃគូក៏អាចមានសិល្បករ តន្រ្តីករ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនផលិតខ្សែភាពយន្តផងដែរ ឬវាអាចជាករណីមួយដែលមនុស្សពីរនាក់ទើបតែសំរេចចិត្តធ្វើជំនួញជាមួយគ្នា ឬមេធាវីចង់ធ្វើជាដៃគូជាមួយមេធាវីផ្សេងទៀត នេះបើតាមសម្តីរបស់លោក James Cassel។

ទោះបីជាវាអាចមានភាពជាដៃគូអាជីវកម្មដោយគ្មានកិច្ចព្រមព្រៀងជាផ្លូវការក៏ដោយ តែសំរាប់ជាការឈ្លាសវៃគួរតែមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរដោយមានលក្ខខណ្ឌលម្អិតសំរាប់ដៃគូរអាជីវកម្ម។

២) ប្រភេទនៃភាពជាដៃគូអាជីវកម្ម

ភាពជាដៃគូអាជីវកម្មមាន ៤ ប្រភេទដែលអ្នកអាចបញ្ចូលបាន៖ 

  • ភាពជាដៃគូទូទៅ (GP)

  • ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (LLC)

  • ភាពជាដៃគូទទួលខុសត្រូវមានកំណត់ (LLP)

  • និងភាពជាដៃគូមានកំណត់ (LP)

ប្រភេទភាពជាដៃគូនីមួយៗមានកម្រិតនៃការទទួលខុសត្រូវនិងការគ្រប់គ្រងខុសគ្នា។

៣) ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត

ភាពជាដៃគូរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត (ត្រូវបានគេស្គាល់ថាជា LLC) ដែលមានម្ចាស់ពីរឬច្រើននាក់ (បុគ្គលឬសាជីវកម្ម) ដែលត្រូវបានគេសំដៅថាជាសមាជិក ក្នុងភាពជាដៃគូ LLC ។ សមាជិកអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់សមាជិកម្នាក់ទៀត ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍បន្ថែមនៃការការពារទំនួលខុសត្រូវផ្ទាល់ខ្លួន និងភាពបត់បែនសំរាប់ពន្ធ។

៤) ភាពជាដៃគូទទួលខុសត្រូវមានកំណត់

ភាពជាដៃគូទំនួលខុសត្រូវមានកំណត់ គឺជាកិច្ចព្រមព្រៀងជាផ្លូវការរវាងបុគ្គលពីរនាក់ឬច្រើននាក់ដើម្បីបើកអាជីវកម្មរួមគ្នា។ ម្ចាស់នៃ LLP ត្រូវបានការពារពីសកម្មភាពរបស់ដៃគូររបស់ពួកគេ។ ហើយពួកគេមិនទទួលខុសត្រូវផ្ទាល់ខ្លួនទេប្រសិនបើបណ្តឹងត្រូវបានប្តឹងប្រឆាំងនឹងអាជីវកម្ម (លើកលែងតែករណីធ្វេសប្រហែសផ្ទាល់ខ្លួន)។ LLP ផ្តល់ជូនការគ្រប់គ្រងនិងភាពជាដៃគូដែលមានភាពបត់បែនប៉ុន្តែពួកគេមិនផ្តល់ភាពបត់បែនសំរាប់ពន្ធទេ។

នៅរដ្ឋខ្លះមានតែវិជ្ជាជីវៈខ្លះទេដែលអាចបង្កើត LLPsបាន នេះគឺជាអ្វីដែលត្រូវស៊ើបអង្កេតប្រសិនបើអ្នកកំពុងប្រតិបត្តិក្នុងវិជ្ជាជីវៈដែលមិនមានការអនុញ្ញាតនៅក្នុងរដ្ឋជាច្រើន។ ដោយសារអ្នកខ្លះមិនស្គាល់ LLPs។

៥) ភាព​ជា​ដៃគូ​មាន​កំណត់

ភាពជាដៃគូមានកំណត់មានដៃគូពីរឬច្រើនរួមមានយ៉ាងហោចណាស់ដៃគូទូទៅម្នាក់និងដៃគូមានកំណត់។ ដៃគូទូទៅមានការគ្រប់គ្រងលើការសម្រេចចិត្តអាជីវកម្មហើយទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះអាជីវកម្ម។ ដៃគូមានកំណត់ (ត្រូវបានគេស្គាល់ថាជាដៃគូស្ងៀមស្ងាត់) មិនធ្វើការសម្រេចចិត្តអាជីវកម្មនិងមិនទទួលខុសត្រូវផ្ទាល់ខ្លួន។ មានភាពបត់បែនសំរាប់ពន្ធមួយចំនួនជាមួយ LPs។

ប្រៀបធៀបប្រភេទភាពជាដៃគូនីមួយៗដើម្បីមើលថាតើកម្រិតនៃការទទួលខុសត្រូវនិងការត្រួតពិនិត្យណាមួយសមនឹងតម្រូវការរបស់អ្នក។ នៅពេលវាយតម្លៃប្រភេទភាពជាដៃគូ វាជាការសំខាន់ដែលត្រូវយកចិត្តទុកដាក់លើច្បាប់និងបទបញ្ជារបស់រដ្ឋដែលអនុវត្តចំពោះប្រភេទអាជីវកម្មរបស់អ្នក។

៦) តើភាពជាដៃគូអាជីវកម្មត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?

តាមប្រសាសរបស់មេធាវីដែលមានបទេពិសោជន៍ក្នុងការចុះបញ្ជីសំរាប់ក្រុមហ៊ុនជាច្រើនបាននិយាយថា ភាពជាដៃគូអាចត្រូវបានបង្កើតឡើងដោយអចេតនាដោយផ្អែកលើសកម្មភាពរបស់ដៃគូ មិនដូចអង្គភាពអាជីវកម្មផ្សេងទៀតដែលតម្រូវឱ្យបង់ថ្លៃរដ្ឋនិងឯកសារចុះបញ្ជី។

ភាពជាដៃគូមិនតម្រូវឱ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរទេ ហើយមិនអាចបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងផ្ទាល់មាត់ឬផ្អែកលើសកម្មភាពនិងទំនាក់ទំនងរបស់ដៃគូនោះទេ។ នេះបើយោងតាមប្រសាសរបស់ក្រុមមេធាវី។

វាជាការល្អបំផុតក្នុងការប្រាស្រ័យទាក់ទងយ៉ាងច្បាស់អំពីចេតនារបស់អ្នកនៅពេលធ្វើការជាមួយនរណាម្នាក់។ ប្រសិនបើអ្នកសំរេចថាអ្នកចង់ធ្វើជាដៃគូជាផ្លូវការជាមួយបុគ្គលនោះឬអង្គការនោះ។ ខ្ញុំសូមណែនាំឲ្យអ្នក ធ្វើសេចក្តីកិច្ចព្រមព្រៀងភាពជាដៃគូដោយដាក់ពាក្យសុំលេខអត្តសញ្ញាណប័ណ្ណពន្ធ និងបំពេញសេចក្តីថ្លែងការណ៍ស្តីពីភាពជាដៃគូជាមួយរដ្ឋាភិបាលរដ្ឋរបស់អ្នក។

៧) ពន្ធសំរាប់ដៃគូអាជីវកម្ម

ភាពជាដៃគូជាទូទៅត្រូវបានគេយកពន្ធជាអង្គភាពឆ្លងកាត់ ដែលមានន័យថាដៃគូម្នាក់ៗរាយការណ៍ពីចំណែករបស់ពួកគេ ចំពោះប្រាក់ចំណូលនិងចំណាយលើប្រាក់ចំណេញបង់ពន្ធផ្ទាល់ខ្លួន។ ដោយសារតែបញ្ហានេះដៃគូដែលកាន់កាប់ភាគហ៊ុនកាន់តែច្រើននៃអាជីវកម្មទទួលខុសត្រូវចំពោះការបង់ពន្ធបន្ថែមទៀត៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes