Loading...
គំនិតទាំង ១០ ដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលបានជោគជ័យក្នុងជីវិត
Untitled 1
ថ្ងៃ​ចេញ​ផ្សាយ៖ សីហា 07, 2020
ចំនួន​ទស្សនា៖ 28 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ គំនិតទាំង ១០ ដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ​​ - ប្រសិនបើអ្នកគិតថាជីវិតអ្នកនៅក្នុងពេលបច្ចុប្បន្ន មិនមានការផ្លាស់ប្តូរឬអ្នកធុញធប់និងការរស់នៅដែលមិនមានអ្វីថ្មីដូចអ្នកដ៏ទៃដែរមានជីវិតប្រសើរជាងរូបអ្នក ចូលអ្នកព្យាយាមសាកល្បងកែរតម្រូវគំនិតបច្ចុប្បន្នរបស់អ្នក ហើយទទួលយកគំនិតថ្មីៗខ្លះដើម្បីទទួលបានជោគជ័យ តើអ្នកព្រមបើកចិត្តដើម្បីទទួលយកវាដែររឺទេ? 

មនុស្សគ្រប់គ្នាចង់ទទួលបានជោគជ័យនៅក្នុងជីវិត និងទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេស្រម៉ៃចង់បាន ប៉ុន្តែតើអ្នកក្លាយជាមនុស្សជោគជ័យដោយរបៀបណា? ជោគជ័យទាំងអស់វាអាស្រ័យលើផ្នត់គំនិតរបស់អ្នកគ្រប់គ្នាទាំងអស់ ថាតើអ្នកជាមនុស្សដែរចង់ជោគជ័យពិតប្រាកដដែរខិតខំប្រឹងធ្វើវាជាប្រចាំថ្ងៃ ហើយដែរខុសពីមនុស្សដែរមានគំនិតចង់ជោគជ័យដែរ ប៉ុន្តែពួកគេមិនព្រមខិតខំធ្វើរឿងដែលសាងភាពជោគជ័យដល់ខ្លួនរបស់ពួកគេទេ ផ្ទុយទៅវិញពួកគេបែរជាចង់ជោគជ័យក្នុងរយៈពេលខ្លីហើយពួកគេក៏ឆាប់ចុះចាញ់ចំពោះរាល់កិច្ចការដែលជាក្តីស្រម៉ៃរបស់ពួកគេ។

ជាការពិតណាស់ផ្នត់គំនិតដែលគិតវិជ្ជមាននិងធ្វើឲ្យអ្នកសំរេចបានជោជ័យក្នុងជីវិតរបស់អ្នក ឧទាហរណ៍ផ្នត់គំនិតរបស់អ្នកដែលជឿជាក់លើខ្លួនឯងព្យាមយាមធ្វ់ើដោយមិនព្រមបោះបង់ចោលនៅក្ដីស្រម៉ៃ។ នេះគឺជាផ្នត់គំនិតចំនួន ១០ ដែលអ្នកគួរតែអនុវត្តន៍ធ្វើក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកចង់បោះជំហ៊ានទៅកាន់ជីវិតដែលជោគជ័យក្នុងជីវិត។

  • ១ Take Risks (ការប្រថុយ) គ្មាននរណាម្នាក់ទទួលបានជោគជ័យដោយគ្មានការប្រថុយប្រថាន ដោយគ្រាន់តែពួកគេអង្គុយលេងនៅក្នុងផ្ទះរបស់ពួកគេទេ ចូរក្លាហានក្រោកឈរឡើងនូវអ្វីដែលអ្នកកំពុងធ្វើដោយភាពជឿជាក់របស់អ្នក និងប្រថុយប្រថាននៅពេលដែលអ្នកគិតហើយគិតទៀតថាវាប្រាកដ៏ជាបានសំរេចនៅអ្វីដែលអ្នកកំពុងប្រថយ បញ្ជាក់(គួរធ្វើការគិតឲ្យបានម៉ត់ចត់ក្នុងការវិនិយោគ រឺវិនីយាគអ្វីដែលជាជំនាញនិងយល់ដឹងច្បាស់អំពីការប្រថុយនោះ)។

 

 

  • ២ Set Your Goals And Act With A Purpose (កំណត់គោលដៅរបស់អ្នកហើយធ្វើសកម្មភាព) នៅពេលអ្នកដឹងថាលទ្ធផលបញ្ចប់ជាអ្វីហើយ អ្វីដែលអ្នកកំពុងធ្វើសូមចងចាំថាត្រូវធ្វើសកម្មភាពដោយមានគោលបំណងនិងក្ដីសង្ឃឹមជានិច្ច។ នៅពេលដែលអ្នកមានចក្ខុវិស័យច្បាស់លាស់នៃគោលដៅរបស់អ្នកហើយ រឿងនោះវាកាន់តែងាយស្រួលក្នុងការផ្តោតអារម្មណ៍។

 

 

  • ៣ Choose Courage (ជ្រើសរើសភាពក្លាហាន) អ្នកគួរតែជ្រើសរើសភាពក្លាហានជាជាងជ្រើសរើសយនូវការភ័យខ្លាចមកដាក់ក្នុងខួរក្បាលរបស់អ្នក អ្នកប្រហែរជាមិនដឹងថាអ្នកពិតជាមានសមត្ថភាពអ្វីទេនៅក្នុងខ្លួនរបស់អ្នក អ្នកគួរតែសង្កេតរកចំណុចខ្លាំងរបស់ខ្លួនអ្នកដើម្បីសាងភាពខ្លាហានចំពោះខ្លួនឯង។

 

 

  • ៤ Don’t Mind The Others (កុំខ្វល់ពីសម្តីឬគំនិតអ្នកដទៃខ្លាំងពេក) មនុស្សគ្រប់គ្នាភាគច្រើនតែងតែគិតនូវគំនិតអ្នកដ៏ទៃច្រើនពេក រហូតដល់មនុស្សទាំងនោះក្លាយជាកញ្ជះបំរើអារម្មណ៍របស់អ្នកដ៏ទៃ ហើយភាគច្រើនពួកគេធ្វើរឿងអ្វីក៏ដោយក៏ពួកគេត្រូវគិតថាទាល់តែមានយល់ព្រមពីអ្នកជុំវិញខ្លួនគេយល់ព្រម ទើបពួកគេអាចសំរេចចិត្តបាន។ ចូរអ្នកកុំគិតអំពីអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយ ហើយផ្តោតលើខ្លួនអ្នកជំនួសវិញហើយដាក់ការប្តេជ្ញាចិត្តទាំងអស់របស់អ្នកទៅក្នុងគម្រោងដែរអ្នកសម្រេចចិត្តធ្វើ។

 

 

  • ៥ Choose Good Company (ជ្រើសរើសក្រុមហ៊ុនល្អ) នៅជាមួយមនុស្សដែលមានភាពជោយជ័យដែលនៅជុំវិញខ្លួនអ្នក និងមានមហិច្ឆិតាដែលមានគំនិតដូចគ្នាជាមួយអ្នក ពួកគេអាចលើកអ្នកឲ្យឡើងខ្ពស់បាន។

 

 

  • ៦ Don’t Panic (កុំមានការភ័យស្លន់ស្លោ) គ្មាននរណាម្នាក់ដឹងច្បាស់អំពីហេតុការណ៍ ឬបញ្ហាដែលកើតឡើងនៅពេលខាងមុខទេ ចូលអ្នកព្យាយាមដោះស្រាយបញ្ហានៅចំពោះមុខ ដោយមិនបញ្ចេញនៅអារម្មណ៍ដែលភ័យខ្លាចឬភាពស្លន់ស្លោរ បង្កើនសមត្ថភាពដែលអ្នកមាន ហើយដោះស្រាយដើម្បីមិនឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលមិនមានភាពភ័យខ្លាយរាល់ពេលមានរឿងអាក្រក់ៗដែលចូលមករំខានដល់ក្ដីស្រមៃនិងភាពជោគជ័យរបស់អ្នក។

 

 

  • ៧ Do The Right Thing (ធ្វើ​រឿង​ដែល​ត្រឹមត្រូវ) ភាពជោគជ័យនីមួយៗមិនមែនជាការធ្វើអ្វីៗដែលត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺការធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ ជ្រើសរើសការផ្តោតអារម្មណ៍ខិតខំធ្វើការដើម្បីទទួលបានលទ្ធផលហើយកុំគិតពីអ្វីដែលនៅសល់ច្រើនពេក រឿងអ្វីៗទាំងអស់មិនមែនត្រូវតែល្អឥតខ្ចោះនោះទេ។

 

 

  • ៨ Fake It ‘Til You Make It (គិតថាជោគជ័យ រហូតទាល់តែជោគជ័យ) ភាពជឿជាក់តែងតែជាជំរើសដ៏ល្អ មានមោទនភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ នោះភាពជោគជ័យនិងមករកអ្នកក្នុងថ្ងៃណាមួយជាមិនខាន ប៉ុន្តែដំបូងអ្នកត្រូវជឿលើអ្វីដែលអ្នកកំពុងធ្វើដែលជាក្ដីស្រម៉ៃឆ្ពោះទៅកាន់ភាពជោគជ័យ។

 

 

  • ៩ Choose What Matters To You ( ជ្រើសរើសអ្វីដែលសាកសមនិងអ្នក) ភាពជោគជ័យទាមទារឲ្យមានការលះបង់ ដូច្នេះនៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកសូមលះបង់រាល់ពេលដែលត្រូវការ វាមិនងាយស្រួលទេនៅពេលចាប់ផ្តើមហើយអ្នកត្រូវលះបង់ពេលវេលារបស់អ្នក ប៉ុន្តែវានឹងមានតម្លៃនៅថ្ងៃមុខ។

 

 

  • ១០ Be Grateful (ចូរដឹងគុណចំពោះខ្លួនឯង) កុំឆាប់បាក់ទឹកចិត្តនិងឆាប់បោះបង់ចោលនៅអ្វីដែលអ្នកកំពុងបរាជ័យក្នុងពេលបច្ចុប្បន្ន ចូលងាកទៅមើលអតីតកាលរបស់អ្នក និងរឿងដែលអ្នកធ្លាប់ធ្វើបានសំរេចនិងជោគជ័យកន្លងមក  បើសិនជាអ្នកគិតវិជ្ជមានថាអ្នកអាចធ្វើបាននោះអ្វីៗប្រាកដជាអាចធ្វើបានដូចអ្វីដែលអ្នកគិតដូច្នោះដែរ៕


មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes