Loading...
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងចិន និងអាមេរិក
Ewqwewewq
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 19, 2020
ចំនួន​ទស្សនា៖ 12 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ កិច្ចសហប្រតិបត្តិការធុរកិច្ចរវាងចិន និងអាមេរិកកាន់តែច្រើនត្រូវបានជំរុញនៅក្នុងកិច្ចប្រជុំ។ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថាប្រទេសចិន សូមស្វាគមន៍ចំពោះអាជីវកម្មរបស់សហរដ្ឋអាមេរិកមកវិនិយោគ និងធ្វើប្រតិបត្តិការនៅក្នុងប្រទេសនេះជាប្រចាំ និងសង្ឃឹមថាសហគមន៍ពាណិជ្ជកម្មអាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសចិន ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍រួម និងផលប្រយោជន៍ទៅវិញទៅមក។ កាលពីរថ្ងៃពុធអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Zheng Zeguang បាននិយាយនៅក្នុងសន្និសីទតាមវីដេអូ ជាមួយសហគមន៍ធុរកិច្ចអាមេរិកថាប្រជាជននៅសហរដ្ឋអាមេរិកដែលតស៊ូមតិផ្តាច់ទំនាក់ទំនងជាមួយចិន កំពុងធ្វើខុសនឹងគោលការណ៍សេដ្ឋកិច្ច ហើយអាចធ្វើឱ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍ជាមូលដ្ឋាននៃអាជីវកម្ មនិងអ្នកប្រើប្រាស់នៅក្នុងប្រទេសទាំងពីរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានចូលរួមដោយសភាពាណិជ្ជកម្មអាមេរិក ដែលមានការចូលរួមមានដូចជា ក្រុមហ៊ុន Coca-Cola , Honeywell និង ក្រុមហ៊ុន Honeywell ដែលជាក្រុមហ៊ុនសមាជិករបស់ក្រសួងពាណិជ្ជកម្មអាមេរិកផងដែរ។ ប្រទេសចិនបានទទូចដល់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ការប្រឆាំងនឹងចិន និងការអនុវត្តន៍ដែលបង្កអន្តរាយដល់ភាគីទាំងសងខាង នេះបើយោងតាមសំដីរបស់លោក Zheng ជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន។

 

 

លោក Zheng គឺជាអ្នកការទូតដែលជាមនុស្សទី ៣ ដែលបាននិយាយអំពីទំនាក់ទំនងទ្វេភាគី ដែលអ្នកទីមួយ នឺងទីពីរគឺលោក Wang Yi នឹងលោក Le Yucheng នៅពេលដែលទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកកំពុងធ្លាក់ចុះដល់ចំណុចទាបបំផុត។ លោកបាននិយាយថាប្រទេសចិននិងសហរដ្ឋអាមេរិក គឺជាប្រទេសដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ខុសគ្នា ដើម្បីបំពេញបន្ថែមយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ចពិភពលោក។ លោកបានបន្ថែមទៀតថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ត្រូវបានកំណត់ដោយផ្នែកការងារអន្តរជាតិហើយក៏ជាជម្រើសរបស់សហគ្រាសនិងអតិថិជននៃប្រទេសទាំងពីរផងដែរ។ លោកបាននិយាយថាប្រទេសចិនប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយជាមួយសហរដ្ឋអាមេរិក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការរឹតត្បិត និងការរើសអើងចំពោះសហគ្រាសចិន ហើយអាចបង្កើតលក្ខខណ្ឌអំណោយផលមួយដើម្បីបំពេញកិច្ចព្រមព្រៀងនេះ។ លោកបានលើកឡើងទៀតថាសហរដ្ឋអាមេរិកកំពុង ធ្វើការគាបសង្កត់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ដោយខ្លាចថាក្រុមហ៊ុនបច្ចេកវិទ្យាចិននិងដណ្តើមទីផ្សាររបស់ក្រុមហ៊ុនអាមេរិក។ លោក Zheng បន្ថែមទៀតថាទំនាក់ទំនងចិន និងអាម៉េរិកកំពុងឈរនៅផ្លូវបំបែកក្នុងពេលបច្ចុប្បន្ន ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ និងស្មុគស្មាញដែលត្រូវបានគេមើលឃើញថាមិនធ្លាប់មាន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតលើពិភពលោកមក។

 

 

ប្រទេសចិនខិតខំជំរុញការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ក្នុងការគោរពគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជំនួសឱ្យជម្លោះនិងការប្រឈមមុខគ្នាធ្វើឲ្យខាតនៅប្រយោជន៍នៃប្រទេសទាំងពីរ។ យោងតាមសេចក្តីថ្លែងការណ៍សហគមន៍ពាណិជ្ជកម្មអាមេរិកបាននិយាយថា ខ្លួនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទីផ្សារចិន និងមានសុទិដ្ឋិនិយមអំពីទស្សនវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន។ 


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes