Loading...
ការស្ទង់មតិមានប្រជាជនអាមេរិក ៦០% មិនពេញចិត្តចំពោះការចាត់ចែងរបស់លោក Trump ចំពោះការឆ្លងរាលដាលនៃជំងឺឆ្លង Covid-19
60 americans disapprove tr
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 19, 2020
ចំនួន​ទស្សនា៖ 12 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ការស្ទង់មតិមានប្រជាជនអាមេរិក ៦០% មិនពេញចិត្តចំពោះការចាត់ចែងរបស់លោក Trump ចំពោះការឆ្លងរាលដាលនៃជំងឺឆ្លង Covid-19។ ​​ - ការស្ទង់មតិថ្មីដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្របានបង្ហាញថា ជនជាតិអាមេរិក ៣ នាក់ក្នុងចំណោម ៥ នាក់មិនពេញចិត្តនឹងការចាត់ចែងរបស់ប្រធានាធិបតីរបស់ពួកគេ ចំពោះការកើនឡើងជាង ៧០០០០ ករណីត្រូវបានរាយការណ៍ក្នុងមួយថ្ងៃនៃជំងឺឆ្លងនេះ។ ការវាយតម្លៃការមិនពេញចិត្តជាង ៦០ ភាគរយ ដែលត្រូវបានបង្ហាញនៅក្នុងការស្ទង់មតិរបស់ប្រជាជននៅទីក្រុង Washington ដោយចេញផ្សាយដោយស្ថានីយ៌ទូរទស្សន៍ នឹងព័ត៌មានរបស់អាមេរិកបានធ្វើឡើងនៅថ្ងៃទី ១២ និង ១៥ ខែកក្កដា  ដែលមានកើនឡើងចំនួន ១៥ ភាគរយគិតចាប់តាំងពីខែមីនាមក។ ការស្ទង់មតិចុងក្រោយបានបង្ហាញថា ៥២ ភាគរយនៃប្រជាជន មិនពេញចិត្ដនឹងការដោះស្រាយចំពោះវិបត្តិដែលកើតមានឡើងដោយសារតែវីរ៉ុសថ្មី របស់ប្រធានាធិបតីដូណាល់ត្រាំ ដែលមានការកើនឡើង ៩ ភាគរយចាប់តាំងពីខែឧសភា។ ទន្ទឹមនឹងនេះអ្នកដែលបានយល់ព្រមចំពោះការឆ្លើយតបរបស់ Trump ចំពោះជំងឺឆ្លងនេះបានធ្លាក់ចុះពី ៣៦ ភាគរយនៅក្នុងខែឧសភានិង ៥១ ភាគរយនៅក្នុងខែមីនា។ លើស​ពី​នេះ​ទៀត ការបញ្ចេញមតិនេះមានសារៈសំខាន់ ក្នុងការគ្រប់គ្រងនៃការរីករាលដាលនៃមេរោគនេះជាង ៦៣ ភាគរយ នឹង ៣៣ ភាគរយដែលជឿថាសេដ្ឋកិច្ចនិងមានបញ្ហាកាន់តែខ្លាំង ប្រសិនបើនៅតែមានអត្រាឆ្លងបែបនេះនៅសហរដ្ឋអាមេរិក។ គម្លាតធំទូលាយប្រហាក់ប្រហែលគ្នា ត្រូវបានបង្ហាញរវាងអ្នកគាំទ្រ និងអ្នកជឿជាក់យ៉ាងរឹងមាំក្នុងការបើកសេដ្ឋកិច្ចឲ្យដំណើរការឡើងវិញ ដែលមាន ៥២ ភាគរយនិង ២៦ ភាគរយ។ លោក Trump និងមន្រ្តីរដ្ឋបាលផ្សេងទៀតបានប្រកែកម្តងហើយម្តងទៀត ចំពោះការបើកប្រទេសឡើងវិញ ទោះបីជាអ្នកជំនាញសុខភាពសាធារណៈ បានព្រមានឥតឈប់ឈរចំពោះការប្រឆាំងតវ៉ារបស់ប្រជាជន ដែលចង់ឲ្យបើកការដំណើរការអាជីវកម្មមុនពេលកំណត់ក៏ដោយ។ 

 

 

មានការរិះគុនលោក Trump ចំពោះការខកខានមិនបានទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លង ថាគ្មានប្រសិទ្ធភាព ចំពោះការរិះគុននេះបានធ្វើឲ្យ អភិបាលរដ្ឋ Maryland លោក Larry Hogan សមាជិកសភា មកពីគណបក្សសាធារណរដ្ឋបានសរសេរអត្ថបទជេរប្រមាថមួយសម្រាប់កាសែតប៉ុស្តិ៍ Washington  កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយ បង្កាច់បង្ខូចលោក Trump ថាគោលការណ៍របស់លោក Trump នឹងនាំឲ្យអាមេរិកជួបវិបត្តធ្ងន់ធ្ងរ គ្មានសង្ឃឹមក្នុងការងើបឡើងវិញបានក្នុងផ្នែកសេដ្ឋកិច្ច។ 


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes