Loading...
លោក Fauci និយាយថាស្ថានភាពបច្ចុប្បន្ន ពិតជាមិនល្អទេនៅពេលដែល COVID-១៩ មានការកើនឡើងនៅសហរដ្ឋអាមេរិក
%e1%9f%a2%e1%9f%a1%e1%9f%a3%e1%9f%a3%e1%9f%a2%e1%9f%a1%e1%9f%a1%e1%9f%a3%e1%9f%a2
ថ្ងៃ​ចេញ​ផ្សាយ៖ កក្កដា 07, 2020
ចំនួន​ទស្សនា៖ 16 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ លោក Fauci និយាយថាស្ថានភាពបច្ចុប្បន្ន ពិតជាមិនល្អទេនៅពេលដែល COVID-១៩ មានការកើនឡើងនៅសហរដ្ឋអាមេរិក។ ​​ - លោក Anthony Fauci ជាគ្រូពេទ្យជំនាញនៃប្រព័ន្ធភាពស៊ាំអាមេរិកដែលធ្លាប់បម្រើការជានាយកវិទ្យាស្ថានជាតិអាឡែរហ្សីនៃជំងឺឆ្លង របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកបានព្រមានកាលពីថ្ងៃច័ន្ទថា ស្ថានភាពរបស់អាមេរិកក្នុងពេលបច្ចុប្បន្នគឺមិនល្អទេ។  ពួកយើងបានស្ថិតក្នុងស្ថានភាពមួយ ដែលមានករណីឆ្លងប្រហែលជា ២០.០០០ ករណីថ្មីក្នុងមួយថ្ងៃ នេះបើតាមលោក Fauci បាននិយាយ។ នៅក្នុងការផ្សាយផ្ទាល់ជាមួយនាយកវិទ្យាស្ថានសុខភាពជាតិអាមេរិកលោក Francis Collins លោក Fauci បាននិយាយថាកាលៈទេសៈជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងរដ្ឋ និងទីក្រុងផ្សេងៗដែលកំពុងព្យាយាមបើក  ដើម្បីវិលរកភាពធម្មតាវិញ បាននាំឱ្យមានស្ថានភាពមួយដែលប្រទេសនេះមានករណីបំបែកកំណត់ត្រា ដែលមានករណីឆ្លងច្រើនជាងគេលើពិភពលោក។ លោកបានបន្តថាអាយុជាមធ្យមរបស់មនុស្សដែលឆ្លងជំងឺនេះឥឡូវមានអាយុតិចជាង ១៥ ឆ្នាំបើប្រៀបធៀបទៅនឹងប៉ុន្មានខែមុននេះ។ ដោយគ្មានការប្រុងប្រយ័ត្នខ្ពស់ ពួកគេអាចឆ្លងពីម្នាក់ទៅម្នាក់ទៀត ហើយបន្ទាប់មកគឺពួកគេអាចចម្លងជំងឺនេះទៅ ជីដូនឬជីតា របស់ពួកគេដែលមានប្រព័ន្ធភាពសុាំខ្សោយជាងពួកគេភ្លាមៗ មនុស្សម្នាក់ជាផ្នែកមួយនៃការរីករាលដាល ដូច្នេះមនុស្សម្នាក់ៗត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង នឹងអ្នកដ៏ទៃនេះបើតាមលោក  Fauci បានមានប្រសាសន៍។ មនុស្សជាង ២,៩ លាននាក់ដែលមានករណីឆ្លង នៃជំងឺ COVID-១៩ ហើយមានករណីចំនួនអ្នកស្លាប់កើនលើស ១៣០.១០០ គិតត្រឹមល្ងាចថ្ងៃច័ន្ទ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យចនស៍ហូសគីន គឺជាសាកលវិទ្យាល័យស្រាវជ្រាវឯកជនរបស់សហរដ្ឋអាមេរិក។


ប្រភព៖ edition.cnn.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes