Loading...
ក្រុមហ៊ុន Airbus ចក្រភពអង់គ្លេស បានរចនាយានថ្មី ដើម្បីថតយកសម្មភាពលើភពព្រះអង្គារ
%e1%9e%9a%e1%9f%81%e1%9e%8f%e1%9f%81%e1%9e%9a%e1%9e%8f%e1%9e%9a%e1%9f%81%e1%9e%8f%e1%9f%81%e1%9e%9a
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 19, 2020
ចំនួន​ទស្សនា៖ 17 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ក្រុមហ៊ុន Airbus ចក្រភពអង់គ្លេស បានរចនាយានថ្មី ដើម្បីថតយកសម្មភាពលើភពព្រះអង្គារ។ ​​ - ទីភ្នាក់ងារអវកាសអឺរ៉ុបបានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនអាកាសចរណ៍យក្ស Airbus នៅចក្រភពអង់គ្លេសដើម្បីបន្តការងារលើភពព្រះអង្គាររបស់ខ្លួន ដែលជាបេសកកម្មស្វែងរកអាថ៍កំបាំងលើភពព្រះអង្គារ របស់អង្គការណាសា។ អ្នកវិទ្យាសាស្ត្រនិងវិស្វកររបស់អង់គ្លេសកំពុងប្រមូលគំរូ នឹងស្ថានភាពពីភពព្រះអង្គារហើយបញ្ជូនវាមកផែនដីវិញ យានថ្មីសម្រាប់ឆ្នាំ ២០២៦ ត្រូវបានគេដាក់ឈ្មោះថា Fetch បេសកកម្មរបស់វាគឺដើម្បីស្វែងរកនិងយកសំណាកថ្មលើពភព្រះអង្គា ដែលត្រូវបានប្រមូលនៅលើនាវា Perseverance rover របស់អាមេរិកដែលនឹងធ្វើដំណើរទៅកាន់ភពព្រះអង្គារនៅខែក្រោយ។

 

 

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ អង់គ្លេសបានប្តេជ្ញាចិត្ត នឹងចំណាយទឹកប្រាក់ ១៨០ លានផោន ស្មើ នឹង ២២៦ លានដុល្លារអាមេរិកដល់បេសកកម្មរុករកលើភពលោកព្រះអង្គារ នឹងដើរតួនាទីនាំមុខក្នុងបេសកកម្មនេះដើម្បីនាំយកគំរូដំបូងពីភពព្រះអង្គារ ដើម្បីគាំទ្រមហិច្ឆតារបស់ណាសាក្នុងការវិលត្រលប់មកស្រាវជាវរបស់មនុស្សជាតិទៅឋានព្រះច័ន្ទវិញ។ ផែនការនេះគឺសម្រាប់យាន Fetch rover នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៦ និងចុះចតនៅភពព្រះអង្គារនៅឆ្នាំ ២០២៨ លោក Graham Turnock នាយកប្រតិបត្តិនៃទីភ្នាក់ងារអវកាសអង់គ្លេស បាននិយាយថាក្រុមហ៊ុន Airbus មានការរចនាយានថ្មីនេះដោយបំពាក់ឧបករណ៍ដ៏សំបូរបែបក្នុងយាន។ លោកបានមានប្រសាសន៍ថានេះគឺជាឱកាសដ៏រំភើប សម្រាប់វិស័យអវកាសក្នុងចក្រភពអង់គ្លេស នឹងដើរតួនាទីឈានមុខគេក្នុងយកគំរូដំបូងពីភពព្រះអង្គារ។

 

 

អង្គកាណាសាបានកំពុងរៀបចំបាញ់បង្ហោះយានអវកាស Perseverance Mars ពី Cape Canaveral ក្នុងរដ្ឋ Florida នៅថ្ងៃទី ២០ ខែកក្កដានៅលើកាំជ្រួច Atlas V ក្នុងឆ្នាំ២០២២ អង្គការណាសាសំរេចចិត្តបង្ហោះយានថ្មីនេះ ដោយសារតែដំណើរផែនដី នឹងភពព្រះអង្គារស្របគ្នាក្នុងរង្វង់គោលចរតែមួយ ដោយអាចកាត់បន្ថយពេលវេលាក្នុងការធ្វើរដំណើរពីផែនដីទៅកា​ន់ពភព្រះអង្គារបាន។

 


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes