Loading...
ប្រទេសជប៉ុនបញ្ឈប់ការពង្រាយប្រព័ន្ធ Aegis Ashore សំរាប់បាញ់ស្ទាក់មីស៊ីលរយៈឆ្ងាយ
3232sadds
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 18, 2020
ចំនួន​ទស្សនា៖ 42 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ជប៉ុនកំពុងបញ្ឈប់ការពង្រាយប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន។ ​​ - កាលពីថ្ងៃច័ន្ទប្រទេសជប៉ុនបានពន្យារពេលផែនការ ដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន ដែលផ្តល់ដោយសហរដ្ឋអាមេរិក ជាមួយនឹងបញ្ហាប្រឈមផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុ ដែលជប៉ុនត្រូវចំណាយប្រាក់ខ្ទង់រាប់ពាន់លានដុល្លារ។ រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក Taro Kono បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយថាលោកបានសម្រេចចិត្ត បញ្ឈប់ដំណើរការដាក់ពង្រាយ ប្រព័ន្ធ Aegis Ashore បន្ទាប់ពីវាត្រូវបានគេរកឃើញថាត្រូវការការរៀបចំ អាចបង្កគ្រោះថ្នាក់ដល់អ្នករស់នៅក្បែរកន្លែងនោះ ជាមួយការចំណាយថវិកាជាតិច្រើននឹងចំណាយពេលច្រើនផងដែរ។

 

 

កាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនបានសំរេចចិត្តដាក់ពង្រាយប្រព័ន្ធ Aegis Ashore ចំនួន ២ ជាប្រព័ន្ធការពារមីស៊ីល នៅឯដែនសមុទ្ររបស់ខ្លួន អង្គភាព Aegis Ashore ចំនួន ២ ដែលមានមូលដ្ឋាននៅខេត្ត Yamaguchi នៅភាគខាងត្បូង និងនៅខេត្ត Akita នៅភាគខាងជើងត្រូវបានគេសន្មត់ថាគ្របដណ្តប់លើប្រទេសជប៉ុនទាំងមូល និងមានសមត្ថភាពក្នុងការស្ទាក់បាញ់កំទេច នឹងចាប់មីស៊ីលផ្លោងមក ជាមួយនឹងប្រព័ន្ធរ៉ាដាជឿនលឿននិងកាំជ្រួចស្ទាក់ចាប់ SM-3 ផ្នែកមួយនៃប្រព័ន្ធការពារមីស៊ីលមានបីស្រទាប់របស់ប្រទេសជប៉ុនរួមជាមួយនាវាពិឃាត Aegis និងប្រព័ន្ធស្ទាក់ចាប់ PAC-3។

 

ជាមួយគ្នានេះដែរក៏មានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនផងដែរ ថាការដាក់ពង្រាយនេះគឺដើម្បីស្ទាក់ចាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តោតលើការការពារលើតែយោធាអាមេរិកដែលនៅក្បែររដ្ឋហាវ៉ៃតែប៉ុណ្ណោះ មិនមែនជាការការពារប្រទេសជប៉ុនទាំងស្រុងនោះទេ។ ការដាក់ពង្រាយប្រព័ន្ធនេះ ជាការខុសឆ្គងនឹងមានការបដិសេធន៍របស់រដ្ឋធម្មនុញ្ញជប៉ុន ក្នុងគោលការណ៍បោះបង់ចោលសង្គ្រាមរបស់ប្រទេសជប៉ុន។ មេដឹកនាំក្នុងតំបន់បានអបអរសាទរ ចំពោះការផ្អាកគម្រោងនេះដោយអភិបាលខេត្ត Akita លោក Norihisa Satake មានប្រសាសន៍ថាការសំរេចរបស់រដ្ឋាភិបាលគឺសមហេតុផល។


ប្រភព៖ global.chinadaily.com.cn
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes