Loading...
 ប្រទេសកូរ៉េខាងជើងបំផ្ទុះការិយាល័យ ដែលប្រើសម្រាប់ការជជែកជាមួយកូរ៉េខាងត្បូង
Gcgchc
ថ្ងៃ​ចេញ​ផ្សាយ៖ មិថុនា 16, 2020
ចំនួន​ទស្សនា៖ 24 លើក

សូមស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាសារជាថ្មីដែលតែងតែតាមដានទស្សនានៅគេហទំពរ័របស់ខ្ញុំ ថ្ងៃនេះជួបគ្នាសារជាថ្មីជាមួយអត្ថបទ ប្រទេសកូរ៉េខាងជើងបំផ្ទុះការិយាល័យ ដែលប្រើសម្រាប់ការជជែកជាមួយកូរ៉េខាងត្បូង។ ​​ - ប្រទេសកូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមគ្នាមួយ ដែលត្រូវបានប្រើសម្រាប់កិច្ចពិភាក្សារវាងខ្លួន និងកូរ៉េខាងត្បូង ដែលជាសញ្ញាចុងក្រោយដែលបង្ហាញថាវិវាទរវាងគូរបដិបត្តិទាំងពីរជាយូរមកហើយកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា អគារកម្ពស់ ៤ ជាន់ដែលមានទីតាំងនៅក្រុង Kaesong ស្ថិតនៅផ្នែកខាងជើងនៃតំបន់គ្មានយោធាដែលបែងចែកកូរ៉េទាំងពីរ ត្រូវបានបំផ្លាញទាំងស្រុងដោយការផ្ទុះដ៏គួរឱ្យរន្ធត់មួយនៅម៉ោង ២ និង ៥០ នាទីរសៀល ជាម៉ោងក្នុងស្រុក។ 

 

 

យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បួងបានបដិសេធថាការិយាល័យទំនាក់ទំនងត្រូវបានបិទចាប់តាំងពីថ្ងៃទី ៣០ ខែមករាដោយសារជំងឺឆ្លងថ្មី ក្រសួងបាននិយាយថាបុគ្គលិកកូរ៉េខាងត្បូងមិនបានទៅអគារនោះទេចាប់តាំងពីពេលនោះមក។ កូរ៉េខាងជើងចាត់ទុកការសម្រេចរបស់ខ្លួនក្នុងការបំផ្លាញការិយាល័យទំនាក់ទំនង ជាវិធានការសងសឹកបន្ទាប់ពីក្រុមអ្នករត់ចោលជួរបានបង្ហោះប៉េងប៉ោង ដើម្បីផ្ញើខិតប័ណ្ណប្រឆាំងកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍មួយ របស់កូរ៉េខាងជើងកាលពីថ្ងៃអង្គារបានសរសេរថា ទង្វើល្ងង់ខ្លៅនាពេលថ្មីៗនេះ នៃការហ៊ានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង ប្រទេសកូរ៉េខាងជើងបានអះអាងថាខិត្តប័ណ្ ណបានរំលោភលើកិច្ចព្រមព្រៀងដែលលោកគីមជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីន បានវាយប្រហារពាក្យសម្ដីនៅឆ្នាំ ២០១៨  នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ។ កិច្ចព្រមព្រៀងដើម្បីជួយកូរ៉េទាំងពីរឱ្យប្រាស្រ័យទាក់ទងគ្នា វាត្រូវបានគេសង្ស័យនៅក្នុងសប្តាហ៍មុន នៅពេលដែលកូរ៉េខាងជើងបានប្រកាសថាខ្លួន នឹងកាត់ផ្តាច់រាល់ការប្រាស្រ័យទាក់ទងជាមួយកូរ៉េខាងត្បូង តាមបណ្តាញទូរស័ព្ទនឹងបណ្តាញអុីនធឺណេត មេដឹកនាំប្រទេសទាំងពីរប្រើលិខិតឆ្លងឆ្លើយគ្នា ដោយកូរ៉េខាងជើងនឹងដាក់កងកម្លាំងយោធារបស់ខ្លួន ចូលក្នុងតំបន់ ព្រំដែននៃប្រទេសកូរ៉េធ្វើឲ្យមានភាពតានតឹងរវាងភាគីទាំងពីរនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

 

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ខ្លួនកំពុងឃ្លាំមើលកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង ហើយនឹងឆ្លើយតបយ៉ាងខ្លាំងចំពោះការបង្កហេតុយោធាណាមួយ។ បើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ ប្អូនស្រីគីមយូជុងជាប្អូនស្រីរបស់គីមជុងអ៊ុន ជាបុគ្គលដែលមានឥទ្ធិពលបំផុតទី ២ នៅក្នុងប្រទេសបានទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ទណ្ឌកម្មទៅលើអ្នករត់ចោលជួរលួចឆ្លងដែន ដែលនាងហៅថាជាជនក្បត់ជាតិ។ តាមការសន្និដ្ឋានរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា នេះគ្រាន់តែជាយុទ្ធសាស្ត្រដែលក្រុងព្យុងយ៉ាងធ្លាប់ប្រើដើម្បីបង្កជំលោះ នឹងធ្វើការចរចារជាមួយអាមេរិកនិងកូរ៉េខាងត្បូង៕


ប្រភព៖ edition.cnn.com
មតិ​យោបល់
អត្ថបទ​ថ្មី​បំផុត
ទំនាក់​ទំនង

1 096 350 1308

2 016 793 889

jomnesofficial@gmail.com

ភ្នំពេញ, ព្រះ​រាជា​ណាចក្រ​កម្ពុជា

បណ្ដាញ​សង្គម
ចំនួន​អ្នក​ទស្សនា
ចំណេះ - JomNes